ស្របក្នុងឱកាសទិវាបុណ្យមហាសាមគ្គីទូទាំងជនជាតិកន្លងហើយ ប្រជាជននៅភូមិបត់ចែក ឃុំលឿងហ្វា ស្រុកចូវថាញ់ បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងមួយខ្សែ (រូបថត)។ ស្ពាននេះ មានប្រវែង២៤ម៉ែត្រ បណ្តោយ១,៧ម៉ែត្រ សរុបថវិកាជិត១៤៥លានដុង ក្នុងនោះ អាស្រ័យក្រុមសប្បុរសធម៌ស្ម័គ្រចិត្ត យុីវផឹម ឧបត្ថម្ភ១១២លានដុង ប្រជាជនរួមវិភាគទាន៣៣លានដុង និងកម្លាំងពលកម្ម១៥២ថ្ងៃ។
ពេលស្ពាននេះ ដាក់ឲ្យប្រើប្រាស់មិនត្រឹមតែជួយដល់មាមីងធ្វើដំណើរទៅមក និងដឹកជញ្ជូន កសិផលបានងាយស្រួលប៉ុណ្ណោះទេ នៅទាំងជួយឲ្យសិស្សានុសិស្សទៅកាន់សាលាប្រកបដោយសុវត្ថិភាពទៀតផង៕
សឺនម៉ាល័យ - ថាច់ធី