04/12/2018 - 14:45

ប្រ​ឆាំង​ការ​រត់​គយ​បា​រី​នៅ​តំ​បន់​ព្រំ​ដែន​ឡុង​អាន​

ច្រើន​ខែ​មក​នេះ ស្ថាន​ភាព​រត់​គយ​បា​រី​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ខេត្ត​ឡុង​អាន​ មាន​ភាព​ស្ងប់​ស្ងាត់​ជាង​។ ក៏​ប៉ុនែ្ត​ តាម​កម្លាំង​ស​មត្ថ​កិ​ច្ច​បាន​ឲ្យ​ដឹង​ថា ស​កម្ម​ភាព​រត់​គយ​បា​រី​នៅ​តែ​មាន​​ស្ថាន​ភាព​ពិ​បាក​ស្មាន​ ពិ​សេស​គឺ​នៅ​ឱ​កាស​ចុង​ឆ្នាំ​២០១៨​នេះ​។ ទន្ទឹម​នឹង​នោះ  រ​បៀប​​ឧ​បាយ​កលរបស់​ពួក​អ្នក​រត់​គយ​ ដឹក​ជញ្ជូន​បា​រី​ឈ្នួល​ស​កម្ម​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ល្អិត​ល្អាន់​ជាង​។

កម្មា​ភិ​បាល​កា​រិ​យា​ល័យ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​និង​ឧក្រិដ្ឋ​កម្ម នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ឡុង​អាន​

កំ​ពុង​ពិនិត្យ​រាប់​វត្ថុ​តាង​បា​រី​ដែល​រត់​គយ​។

យោង​តាម​ការ​សង្កេត​របស់​យើង​ខ្ញុំ ដើម្បី​នាំ​ទំ​និញ​ឆ្លង​ដែន​ដោយ​ឥត​ទើស​ទាល់​មុខ​សញ្ញា​រត់​គយ​តែង​ចាត់​​គ្នា​ឲ្យ​​" ឃ្លាំ​មើល​" នៅ​មុខ​ដំ​ណាក់​ត្រួត​​ពិ​និត្យ​ និង​ឃ្លាំ​មើល​នៅ​មុខ​ស្ថា​ប័ន​ប្រ​ឆាំង​ការ​រត់​គយ​ ប្រ​សិន​បើ​ឃើញ​សុ​វត្ថិ​ភាព​ ពួក​គេ​នឹង​ទូរ​ស័ព្ទ​ឲ្យ​បក្ខ​ពួក​ចេញ​ដំ​​ណើរ ពេល​វេ​លា​ដឹក​ជញ្ជូន​ក៏​ផ្លាស់​ប្តូរ​ជា​និច្ច​មិន​តាម​កំ​ណត់​ឡើយ​។ គ្រោះ​ថ្នា​ក់​បំ​ផុត​ គឺ​ពេល​កម្លាំង​​ស​មត្ថ​កិច្ច​ប្រ​ទះ​ឃើញ​ និង​តាម​ប្រ​កិត​ចាប់​ពួក​គេ​បង្ហោះ​មូ​តូ​បុក​តម្រង់​កង​កម្លាំង​ស​មត្ថ​​កិច្ច ​ឬ​រត់​យករួ​ច​ខ្លួន​។ ពិ​សេស ពេល​កម្លាំង​ស​មត្ថ​កិច្ច​រឹប​អូស​ទំ​និញ​ ពួក​គេ​ស្រែក​ហៅ​មនុស្ស​ជា​ច្រើន​មក​ប៉្លន់​យក​វត្ថុ​តាង​ឡើង​​វិញ​។

វរ​សេនីយ​ទោ ម៉ាយ​ហុង​ថាញ អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​និង​ឧក្រិដ្ឋ​កម្ម​ នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ឡុង​អាន​ មាន​ប្រសាសន៍​ឲ្យ​ដឹង​៖ "ស​កម្ម​ភាព​រត់​គយ​​បា​រី​នៅ​តំ​បន់​ព្រំ​ដែន​ឡុង​អាន​រយៈ​កាល​កន្លង មាន​ការ​ថយ​ចុះ​ប៉ុន្តែ​នៅ​តែ​មាន​ភាព​ស្មុគ​​ស្មាញ ឧ​បាយ​ក​ល​ស​កម្ម​ភាព​គឺ​លួច​លាក់​ ឆ្លៀត​ឱ​កាស​យប់​ង​ងិត​ ផ្លូវ​លំ ផ្លូវ​កាត់​នៅ​ព្រំ​ដែន​ បង្កើត​ជាផ្លូ​វ​ត​ភ្ជាប់​គ្នា ប្រើ​កង​ជួរ​អ្នក​​រត់​ម៉ូ​តូ​ឌុប​បើក​បរ​តាម​ផ្លូវ​លំ​ក្រោយ​មក​ផ្តុំ​​ទំ​និញ​ រួច​ដាក់​ឡើង​យាន​យន្ត​ដឹក​មក​ក្រុង​ហូ​ជី​មិញ​ និង​ខេត្ត​ក្រុង​ជិតខាង​ ដើម្បី​ចែក​ចាយ​។ ដើម្បី​ចាប់​បាន​ករណី​នី​មួយ​ៗ ត្រូវ​ប្រើ​រយៈ​ពេល​យូរ​កង​សើប​ការណ៍​ត្រូវ​លាក​ខ្លួន​តាម​ដាន​មុខ​សញ្ញា​ទាំង​នោះ​។ ប៉ន្តែ​ពិ​បាក​បំ​ផុត​គឺ​គេច​ពី​ខ្សែ​ភ្នែក​"ពួក​ឃ្លាំ​មើល​" ពី​ព្រោះ​ពួក​វា​មាន​ល្បិច​កល​ច្រើន​ណាស់​ ប្រ​សិន​បើ​យើង​មិន​ដឹង​ល្បិច​កល​ពួក​វា​ទេ គឺ​មិន​អាច​ចាប​បាន​ទំ​និញ​រត់​គយ​ឡើយ​"។

យោង​តាម​របាយ​ការណ៍​របស់​កា​រិ​យា​ល័យ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ និង​ឧក្រិដ្ឋ​កម្ម​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ឡុង​អាន​ ឲ្យ​ដឹង​៖ ចាប់​ពី​ដើម​ឆ្នាំ​២០១៨​មក​ដល់​បច្ចុប្បន្ន អង្គ​ភាព​ចាប់​បាន​៥០​ករណី ដោយ​មាន​មុខ​សញ្ញា​១៥​នាក់​ រឹប​អូស​បាន​វត្ថុ​តាង​គឺ​បា​រី​ក្រៅ​ប្រ​ទេស​២៥៩.​៩៥០​កញ្ចប់​ ដែល​នាំ​ចូល​​ប្រ​ទេស​យើង​។ តាម​ប្រ​សាសន៍​វរ​សេ​នីយ​​ទោ ម៉ាយ​ហុង​ថាញ​ ឲ្យ​ដឹង​" ពី​មុន​បា​រី​រត់​ គយ​ច្រើន​បាន​ចែក​ជា​ចំ​នួន​តុច​ៗ ដាក់​បន្លំ​ក្នុង​ហេប​វ៉ា​លី​ ឬ​លាក់​លាយ​ឡំ​នឹង​ទំ​និញ​​ផ្សេង​ៗ ដើម្បី​ដឹក​ជញ្ជូន​។ បំ​ណង​បន្លំ​ភ្នែក​ស​មត្ថ​កិច្ច​ពេល​ត្រួត​ពិ​និត្យ​ ។ ក៏​ប៉ុន្តែ​សព្វ​ថ្ងៃ ពួក​រត់​គយ​ចាត់​ការ​ល្អិត​ល្អាន់​ជាង​​ពួក​គេ បាន​លាក់​បា​រី​ក្នុង​ពូក​ម៉ូ​តូ​ ថុង​សាំង​ រួច​បញ្ជូន​​ឡើង​យាន​យន្ត​ ដឹក​មក​ចែក​ចាយ​ក្នុង​ស្រុក​ទេស​យើង​។ ពិ​សេស ពួក​អ្នក​រត់​គយ​បាន​ជួល​យាន​យន្ត​បើក​ផ្លាស់​គ្នា​ច្រើន​លើក​ច្រើន​សារ​ ដើម្បី​ដឹក​ជញ្ជូន​បា​រី ហេតុ​នោះ​ការ​​ពិ​និត្យ​កំ​ណត់​ប្រ​ភព​យាន​យន្ត​ក៏​ជួប​ការ​លំ​បាក​មិន​តិច​ដែរ​"។

វរ​សេនីយ​ទោ ម៉ាយ​ហុង​ថាញ បាន​ឲ្យ​ដឹង​​ថា ចាប់​ពី​ពេល​នេះ​រ​ហូត​ដល់​ចុង​ឆ្នាំ​២០១៨ ស្ថាន​ភាព​ស​កម្ម​ភាពរត់​គយ​បា​រី​តាម​ខ្សែ បន្ទាត់​ព្រំ​ដែន​នឹង​មាន​ភាព​ស្មុគ​ស្មាញ​ជាង​ទៀត​ មុខ​សញ្ញា​ដឹក​ជញ្ជូន​កាន់​តែ​មាន​ភាព​ប្រ​ថុយ​ប្រ​ថាន​ជាង​។ អា​ស្រ័យ​ហេតុ​នេះ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ឡុង​អាន​ នឹង​មាន​ផែន​ការ​ត្រួត​ពិ​និត្យ​មធ្យ័ត​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ពិ​សេស​គឺ​នៅ​ចំ​ណុច​ក្តៅ​ បង្កើន​កង​កម្លាំង​​នៅ​តាម​ដំ​ណាក់​ត្រួត​ពិ​និត្យ​ សំ​ដៅ​ប្រ​ទះ​​ឃើញ និង​ទប់​ស្កាត់​ស​កម្ម​ភាព​រត់​គយ​បា​រី​ពេល​នៅ​នឹង​ខ្សែ​បន្ទាត់​ព្រំ​ដែន​តែ​ម្តង​៕

យោង​តាម​ http://www.bienphong.com.vn ប្រែ​​​​៖សុផន

 

 

ចែករំលែកអត្ថបទ