ដូងគឺជា”បណីតាហារ”ម្យ៉ាង យើងអាចប្រើប្រាស់វត្ថុធាតុរបស់វាបានទាំងអស់ តាំងពីទឹក សាច់ ប្រេង ហើយបច្ចុប្បន្នគេនិយមប្រើម្សៅដូង (ត្រូវបានគេចម្រាញ់ពីទឹកខ្ទិះដូង)។ បើប្រៀបធៀបនឹងប្រភេទម្សៅឯទៀត ម្សៅដូងត្រូវបានចាត់ទុកថាមានគុណប្រយោជន៍ល្អជាង ដោយមិនមានផ្ទុកសារធាតុ gluten និងមានរសជាតិម្លាន់ជាង។
លំនឹងជាតិស្ករក្នុងឈាម
យោងតាមសម្ព័ន្ធសមាគមស្រាវជ្រាវពីជំងឺទឹកនោមផ្អែមនៃសហរដ្ឋអាមេរិក បញ្ជាក់៖ ដោយសារមានសន្ទស្សន៍ជាតិស្ករក្នុងឈាមទាប ដូច្នេះ ម្សៅដូងមិនបណ្តាលឲ្យកើតមានការបង្កើនជាតិស្ករក្នុងឈាមដោយភាពចៃដន្យនោះទេ ផ្ទុយទៅវិញ ម្សៅដូងវារក្សាបរិមាណជាតិ ស្ករក្នុងឈាមឲ្យនៅកម្រិតធម្មតាបានជាម្សៅដូងផ្តល់គុណប្រយោជន៍ដល់អ្នកជំងឺទឹកនោមផ្អែម។ អាស្រ័យហេតុនោះ ការទទួលទានអាហារដែលច្នៃពីម្សៅដូង អាចនឹងជួយសម្រួលដល់អ្នកជំងឺទឹកនោមផ្អែមរក្សាទម្ងន់បានល្អ។
ជំរុញការផ្លាស់ប្តូរសារធាតុ
ម្សៅដូង មានផ្ទុកសារធាតុអាស៊ីតម្លាន់មធ្យម(MCFA)កម្រិតខ្ពស់ តែងបានសព៌ាង្គកាយស្រូបយករហ័សសម្រាប់ផ្គត់ផ្គង់ថាមពល និងជួយបង្កើនអត្រាផ្លាស់ប្តូរសារធាតុ ផ្តើមពីនោះ ជំរុញចលនាការផ្លាស់ប្តូរសារធាតុ។ ពិសេស MCFA ក៏ជួយបង្កើនសមត្ថភាពបំបាត់ជាតិខ្លាញ់ក្នុងសព៌ាង្គកាយផងដែរ។
ជំរុញការចលនាពោះវៀន
គប្បីលាយផ្សំម្សៅដូងបន្ថែមលើរបបទទួលទានអាហារ ពីព្រោះប្រភេទម្សៅនេះ មានផ្ទុកសារធាតុជាតិកាកសរសៃខ្ពស់ដែលមិនរលាយ ដើម្បីជំរុញការចលនាពោះវៀន ឬជួយឲ្យប្រព័ន្ធរំលាយអាហារ ដំណើរការបានស្រួល ផ្តើមពីនោះ ទប់ស្កាត់បានការទល់លាមក។ ម្យ៉ាងទៀត ជាតិកាកសរសៃ ក៏អាចជួយសម្រួលដល់ការរីកចម្រើនរបស់បាក់តេរីមានប្រយោជន៍ក្នុងពោះវៀន ម្ល៉ោះហើយអាចជួយរក្សាប្រព័ន្ធរំលាយអាហារបានល្អ។
កាត់បន្ថយកូលេស្តេរ៉ូល (cholesterol)
តាមការសិក្សាស្រាវជ្រាវបង្ហាញឲ្យឃើញថា ម្សៅដូងមានផ្ទុកសារធាតុបំប៉ន់ខ្ពស់ ជួយសម្រួលសុខភាពសរសៃឈាមបេះដូង។ វាមានលទ្ធភាពក្នុងការកាត់បន្ថយកូលេស្តេរ៉ូលមិនល្អ និងជាតិខ្លាញ់ ទ្រីគ្លីសេរីត ចំពោះអ្នកដែលមានកម្រិតកូលេស្តេរ៉ូលខ្ពស់ ក្នុងពេលនោះ វាអាចធ្វើឲ្យបង្កើនកូលេស្តេរ៉ូលដែលល្អ ជំនួយសុខភាពសរសៃឈាមបេះដូង ហើយបង្ការគ្រោះថ្នាក់កើតជំងឺបេះដូង។
ពង្រឹងសុខភាពរាងកាយ
អាហារដែលច្នៃពីម្សៅដូង-បានផ្គត់ផ្គង់បរិមាណប្រូតេអ៊ីនមួយចំនួនធំ–អាចនឹងជំនួយក្នុងបរិមាណ ប្រូតេអ៊ីនដល់សព៌ាង្គកាយដែលស្រូបយកជារៀងរាល់ថ្ងៃ ផ្តើមពីនោះ ជួយឲ្យជាលិកានិងរាងកាយ មានលទ្ធភាពក្នុងការរីកចម្រើនជាប្រក្រតី។ ក្រៅពីសម្រួលដល់រាងកាយ សារធាតុប្រូតេអ៊ីនគឺជាសារធាតុដ៏ចាំបាច់ជំនួយដល់ឆ្អឹង ខួរក្នុងឆ្អឹងនិងស្បែកទៀតផង។
ព្យាបាលជំងឺឆ្លងលើស្បែក
ម្សៅដូងសរីរាង្គមានភាពពិសេស អាចប្រឆាំងនឹងវីរូស បារាសិត ឬក៏ប្រឆាំងនឹងមេរោគ ម្ល៉ោះហើយមានលទ្ធភាពអាចការពារនិងប្រឆាំងការឆ្លងជំងឺលើស្បែក។ លក្ខណៈពិសេសប្រឆាំងមេរោគនៃម្សៅដូង ដោយវាមានបរិមាណសារធាតុឡោរិកអាស៊ីតខ្ពស់ ត្រូវបានគេប្រើដូចជាប្រភេទឱសថម្យា៉ង សម្រាប់ព្យាបាលជំងឺឆ្លងក្នុងក្រអូមមាត់មានដូចជារលាកក្រអូមមាត់ជាដើម។
បង្ការអាការៈរលាក
ម្សៅដូង គឺជាវត្ថុធាតុដើមដ៏អស្ចារ្យ អាចប្រើជំនួសម្សៅមីផងដែរ។ មូលហេតុមកពីម្សៅដូងគ្មានផ្ទុកសារធាតុ gluten - ជាប្រភេទ ប្រូតេអ៊ីនម្យ៉ាងដែលគេស្រាវជ្រាវរកឃើញមាននៅក្នុងផលិតផលនៃស្រូវសាលី ម្សៅធញ្ញជាតិ - អាចនឹងបណ្តាលឲ្យប្រតិកម្មចំពោះអ្នកដែលមិនធន់នឹងសារធាតុ gluten។
ម្សៅដូង តម្លៃថោក ងាយរលាយក្នុងទឹក ក៏ដូចជាសមស្របសម្រាប់ប្រើប្រាស់លើការច្នៃម្ហូបអាហារ ប្រៃ សាបជាដើម។ ពិសេសវត្ថុធាតុដើមនេះ ងាយស្រួលលាយផ្សំជាមួយនឹងសារធាតុផ្សេងៗ មិនជះឥទ្ធិពលដល់រសជាតិ ពីព្រោះម្សៅដូងគ្មានផ្ទុកជាតិស្ករវាគ្រាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។ យើងគួរតែលាយផ្សំម្សៅដូងជាមួយនឹងម្សៅឯទៀត ខណៈពេលច្នៃនំឆ្អើរ គឺឥតទាស់ហ្មង។ ក្រៅពីនេះ ម្សៅដូងក៏អាចប្រើប្រាស់ក្នុងការស្លស៊ុប និងរំងាស់ឆ្អឹងជាដើមទៀតផង៕
ទ្រីវ៉ាន់ ( យោងតាម Boldsky ) ប្រែសម្រួល៖ លីសៀ