27/11/2018 - 10:14

“ជំ​នួយ​កម្លាំង​”ដល់​សមណ​និស្សិត​ និស្សិត​ជន​ជាតិ​ខ្មែរ

វត្ត​មុ​នី​រង្សី​ នៅ​ខណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ ជា​កន្លែង​បួស​រៀន​ ស្នាក់​អា​ស្រ័យរបស់​សមណ​​និស្សិត និស្សិត​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ​ សុក​ត្រាំង​ កៀន​យ៉ាង បាក​លីវ​។ល។ ដើម្បី​រៀន​អនុ​ម​ហា​វិ​ទ្យា​ល័យ ម​ហា​វិ​ទ្យា​ល័យ​នៅ​លើ​ភូមិ​សាស្រ្ត​​ក្រុង​កឹង​ធើ​។

ប្អូន​ៗ​និស្សិត​ស្នាក់​នៅ​ក្នុង​វត្ត​មុនី​រង្សី​។

វត្ត​មុ​នី​រង្សី​ ឋិត​នៅ​លេខ​៣៦ ម​ហា​វិ​ថី​ហ្វា​ប៊ិញ​ ខណ្ឌ​និញ​កេវ​ ក​សាង​នៅ​ឆ្នាំ​១​៩៤៨។ គឺ​ជា​វត្ត​មួយ​ក្នុង​ចំ​ណោម​វត្ត​ខ្មែរ​ទាំង​ពីរ​នៅ​មជ្ឈ​មណ្ឌល​ក្រុង​កឹង​ធើ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ប្រ​ទេស​​ មក​​ទស្សនា​ច្រើន​កុះ​ករ​ ព្រោះ​មាន​សោ​ភណ​ភាព​ពី​បុ​រម​បុ​រាណ​ ប្រ​កប​ដោយ​រចនា​ស្ថា​បត្យ​កម្ម​ដ៏​ល្អ​ប្រ​​ណីត​។ ពិ​សេស ចាប់​ពីពេល​ក​សាង​រ​ហូត​មក វត្ត​គឺ​ជា​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អា​សន្ន​របស់​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ដែល​​មាន​សាច់ញាតិ​ដេក​ព្យា​បាល​ជំ​ងឺ​នៅ​ក្រុង​កឹង​ធើ ឬ​មាន​ឱ​កាស​មក​ក្រុង​កឹង​ធើ​។ សន្សឹម​ៗ ទី​នេះ​ក្លាយ​ទៅ​ជា​កន្លែង​ស្នាក់​អា​ស្រ័យ​ របស់​សម​ណ​និស្សិត និស្សិត​ខ្មែរ ដើម្បី​រៀន​អ​នុ​ម​ហា​វិ​ទ្យា​ល័យ​ ម​ហា​វិ​ទ្យា​ល័យ​ ។ល។ ជា​រៀង​រាល់​ឆ្នាំ មាន​សម​ណ​និស្សិត និស្សិត​ប្រ​មាណ​ពី​៥០​ដល់​៦០​អង្គ​និង​រូប​ស្នាក់​នៅ​ក្នុង​វត្ត​។ ព្រះ​តេជ​ព្រះ​គុណ​បញ្ញា​​​មុ​នី​ ត្រឹង​សន្ត​ ព្រះ​ចៅ​អធិ​ការ​វត្ត​មុ​នី​រង្សី​ មាន​​ថេរ​ដី​កា​៖ “ស្នាក់​អា​ស្រ័យ​នៅ​ក្នុង​វត្ត​ប្អូន​ៗ មិន​បាច់​បង់​ថ្លៃ​ ប្រាក់​ហូប​ចុក​ ស្នាក់​នៅ​ ។ មិន​តែ​ប៉ុណ្ណោះ ប្អូន​ៗ​នៅ​ទាំង​បាន​ព្រះ​សង្ឃ​ក្នុង​វត្ត​ណែ​នាំ​អំ​ពី​ពុទ្ធ​ប្បញ្ញត្តិ​ ទំ​នៀម​​ទម្លាប់ ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ។ល។ ម៉្លោះ​ហើយ​អា​ណា​ព្យា​បាល​សិស្ស​តែង​ស្ងប់​ចិត្ត​​ ។ ដូច្នោះ​ហើយ តម្រូវ​ការ​ស្នាក់​អា​ស្រ័យ​របស់​ប្អូន​ៗ​និស្សិត​មាន​ចំ​នួន​ច្រើន​” ។

ប្អូន​គឹម​មិញ​ហីវ​ នៅ​ឃុំ​តឹន​សឺន​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ និស្សិត​ជំនា​ន់​៤១​ ផ្នែក​ច្បាប់​យុត្តិ​ធម៌​ សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ ​ស្នាក់​នៅ​​ក្នុង​វត្ត​មុ​នី​រង្សី​ ឲ្យ​ដឹង​៖ “បង​ប្រុស​ប្អូន​ ជា​អ​តី​ត និស្សិត​សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ​ ធ្លាប់​ស្នាក់​​នៅ​ក្នុង​វត្ត​មុនី​រង្សី​ ហេតុ​នេះ ពេល​ដឹង​ថា​ខ្ញុំ​ប្រ​ឡង​ជាប់​ចូល​រៀន​សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ ម្ដាយ​ឪ​ពុក​ប្អូន​ក៏​សុំ​ឲ្យ​ស្នាក់​នៅ​ក្នុង​វត្ត​តែ​ម្ដង​ ។ល។ នៅ​ទី​នេះ​បាន​៤​ឆ្នាំ​ ប្អូន​ស្ងប់​​ចិត្ត​សិក្សា​រៀន​សូត្រ​។ ស្នាក់​អា​ស្រ័យ​ក្នុង​វត្ត ប្អូន​ៗ​បាន​ព្រះ​សង្ឃ​ដាស់​តឿន​ក្រើន​រំ​ឭក​ ហើយ​លើក​ទឹក​ចិត្ត​ក្នុង​ការ​សិក្សា​រៀន​សូត្រ​មិន​គប្បី​គេច​សា​លា​ ឬ​ដើរ​លេង​យប់​​ជ្រៅ​ឡើយ​។ល។ នៅ​ក្នុង​វត្ត​មិន​បាច់​បង់​ថ្លៃ​ប្រាក់​ហូប​ចុក​ កន្លែង​ស្នាក់​នៅ​ម៉្លោះ​ហើយ​ប្អូន​កាត់​បន្ថយ​បាន​ប្រាក់​ចំ​ណាយ​របស់​គ្រួ​សារ​ក្នុង​រយៈ​កាល​រៀន​ម​ហា​វិ​ទ្យា​ល័យ​”។

ព្រះ​តេជ​ព្រះ​គុណ​បញ្ញា​មុ​នី ត្រឹង​សន្ត​ មាន​ថេរ​ដី​កា​បន្ថែម​៖ “វត្ត​មុ​នី​រង្សី​ ផ្ដើម​ក​សាង​សម​ណ​កុដិ​ថ្មី​ អាច​ឲ្យ​សម​ណ​និស្សិត​ និស្សិត​ខ្មែរ​ស្នាក់​នៅ​បាន​ពី​៦០​ដល់​៨០​អង្គ​​និង​រូប។ តាម​ការ​គ្រោង​ទុក​ឆ្នាំ​២០១៩ សមណ​កុដិ​ថ្មី​នេះ​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​។ ថវិ​កា​ក​សាង​សមណ​កុដិ​អា​ស្រ័យ​វត្ត​ចលនា​ពុទ្ធ​បរិ​ស័ទ សប្បុរ​ស​ជន​ អតីត​និស្សិត​ បញ្ចប់​ការ​សិក្សា​មាន​ការ​ងារ​ធ្វើ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ក៏​បាន​ចូល​រួម​វិ​ភាគ​​ទាន​ផង​ដែរ។ រយៈ​កាល​ខាង​មុខ​នេះ វត្ត​មុនី​រង្សី​ទទួល​សមណ​និស្សិត​ និស្សិត​ស្នាក់​​នៅ​ជា​បន្ត​។ល។ វត្ត​សង្ឃឹម​ថា នឹង​រួម​ចំ​ណែក​មួយ​ភាគ​ណា​ក្នុង​ការ​ឧបត្ថម្ភ​ដល់​សមណ​និស្សិត​ និស្សិត​ខ្មែរ​ក៏​ដូច​ជា​រួម​ចំ​ណែក​ក្នុង​ការ​ជម្រុញ​ការ​បណ្ដុះ​បណ្ដាល​ប្រ​ភព​ធន​ធាន​មនុស្ស​ជា​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​”៕

 រូប​និង​អត្ថ​​បទ​៖ ទី​ទុយ

 

 

ចែករំលែកអត្ថបទ