នៅខេត្តកោះកុង (ព្រះរាជាណាចក្រកម្ពុជា) គណៈកម្មាធិការប្រជាជនខេត្តកៀនយ៉ាង(វៀតណាម) បានសហការជាមួយគណៈកម្មាធិការរដ្ឋបាលខេត្តកោះកុង រៀបចំសន្និសីទបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការដំណាក់កាល ២០១២-២០១៧ រវាងខេត្តកៀនយ៉ាង និងខេត្តកោះកុង។
លោកផាមវូ៉វហុង ប្រធានគណៈកម្មាធិការប្រជាជនខេត្តកៀនយ៉ាង និងលោកស្រីមិថុនា ភូថង អភិបាលខេត្តកោះកុង ជាសហប្រធានក្នុងអង្គសន្និសីទ។
រយៈពេល៥ឆ្នាំ ២០១២-២០១៧ ដោយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃខេត្តទាំងពីរ និងកិច្ចសហការយ៉ាងសកម្មរបស់ផ្នែកសមត្ថកិច្ចនៃភាគីទាំងពីរ ការអនុវត្តនៃពិធីចុះកិច្ចព្រមព្រៀងរបស់ខេត្តទាំងពីរ គឺខេត្តកៀនយ៉ាងនិងខេត្តកោះកុង សម្រេចបានលទ្ធផលល្អប្រសើរក្នុងកិច្ចសហការការពារសន្តិសុខដែនសមុទ្រ; វិស័យសេដ្ឋកិច្ច វប្បធម៌សង្គមកិច្ច; ទំនាក់ទំនងការបរទេសនៃខេត្តទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានពង្រឹងនិងអភិវឌ្ឍន៍។ ជាមួយប្រវេណីសាមគ្គីមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ជនជាតិទាំងពីរ មួយអន្លើដោយកិច្ចសហប្រតិបត្តិការរបស់ខេត្តទាំងពីរ បានរួមចំណែកកាន់តែស៊ីជម្រៅជាងទៀត ក្នុងការទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រវេណីវៀតណាម-កម្ពុជា។
ក្នុងអង្គសន្និសីទ ខេត្តទាំងពីរបានឯកភាពលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរដំណាក់កាល២០១២-២០១៧ សម្រេចតាមសំណូមពរលើគ្រប់វិស័យ ដូច៖ សន្តិសុខសណ្តាប់ធ្នាប់លើខ្សែបន្ទាត់ដែនសមុទ្រ ព្រំដែនដីគោក ពាណិជ្ជកម្ម វប្បធម៌ កីឡា ទេសចរណ៍ កសិកម្ម ជលផល អប់រំ និងការងារយុវជន; កិច្ចសហការស្វែងរកប្រ មូលអដ្ឋិធាតុ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកឯកទេស វៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជា លើភូមិសាស្រ្តខេត្តកោះកុង។
រយៈពេលខាងមុខ កងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការស្អិតល្មួតក្នុងការការពារដែនសមុទ្រ រួមគ្នាបង្ការប្រឆាំងរាល់ឧក្រិដ្ឋកម្ម និងសហប្រតិបត្តិការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកឯកទេសវៀតណាម ដែលបានពលីជីវិតលើភូមិសាស្រ្តខេត្តកោះ កុងប្រកបដោយប្រសិទ្ធភាព; ញុាំងឲ្យស្ថានភាពរួមនៃខេត្តទាំងពីរមានស្ថិរភាព និងបង្កមូលដ្ឋានរឹងមាំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គមកិច្ចនៃប្រទេសទាំងពីរ៕
ឡេស៊ាង-លីសៀ