នៅស្រុកម៉ីទូ ខេត្តសុកត្រាំង ទើបរៀបចំពិធីប្រណាំងទូក-ងប្រពៃណីរបស់ជនរួមជាតិខ្មែរ លើកទី៤ បើកទូលាយ ឆ្នាំ២០១៨។
ក្រុមកីឡាករទូក-ងវត្តទំនប់ (ស្រុកចូវថាញ់) កំពុងអុំផ្លោះទៅមុនដៃគូ។
តាមគណៈកម្មការចាត់តាំងឲ្យដឹង ពិធីប្រណាំងលើកនេះ មានក្រុមកីឡាករទូក-ង ៧ក្រុមចូលរួម ក្នុងនោះ មាន៦ក្រុមនៅចំណុះស្រុកម៉ីទូ និង១ក្រុមទៀតមកពីស្រុក ចូវថាញ់។ ក្រុមទូក-ងត្រូវបានចែកជា២ពូល អុំក្នុងវគ្គជម្រុះ ដើម្បីជ្រើសរកក្រុមពូកែបំផុតចំនួន២ក្រុម អុំប្រណាំងនៅវគ្គ ផ្តាច់ព្រ័ត្រ ចម្ងាយផ្លូវ១.២០០ម៉ែត្រ។ ក្នុងការប្រកួតដណ្ដើមពាន់រង្វាន់លើកនេះ រង្វាន់លេខ១បានមកលើក្រុមកីឡាករទូក-ងវត្ត ទំនប់(ស្រុកចូវថាញ់)។ លោកឡឹមមេរិន ប្រធានការិយាល័យជនជាតិស្រុកម៉ីទូ ខេត្តសុកត្រាំង ឲ្យដឹង៖ “ស្រុកម៉ីទូ បានមូលមតិគ្នាត្រៀមបម្រុងផែនការរៀបចំពិធីប្រណាំងទូក-ងស្រុក លើកទី៤ មុនបុណ្យអកអំបុក១ខែ ដើម្បីបង្កលក្ខណៈឲ្យក្រុមកីឡាករ ទូក-ងទាំងឡាយ បានជួបជុំ ដុសខាត់ រៀនបទពិសោធន៍។ នេះជាសកម្មភាពត្រៀមបម្រុងសម្រាប់ចូលរួមពិធីប្រណាំងទូក-ង ក្នុងឱកាសបុណ្យអកអំបុកខេត្តសុកត្រាំង ឆ្នាំ២០១៨ ដែលត្រៀមរៀបចំឡើងន ខែវិច្ឆិកានេះ៕
ត្រឿងផល-ធី