រាងកាយមនុស្សយើង មានតួនាទីប្រកាសប្រាប់ពីបញ្ហាសុខភាពខាងក្នុង ចេញមកខាងក្រៅតាមរយៈអាការៈ ផ្សេងៗ។ ក៏ប៉ុន្តែ អាការៈខ្លះដែលបង្ហាញឡើងនោះវាតូចពេក ឬយើងមិនបានចាប់អារម្មណ៍ រហូតដល់វាក្លាយជាធ្ងន់ធ្ងរ។ ក្នុងអត្ថបទចុះផ្សាយលើទស្សនាវដ្ដីសុខភាព Healthista ថ្មីៗនេះ អ្នកឯកទេសផ្នែកសុខភាព បានណែនាំយើងពីរបៀបដឹងនូវសារពិសេសមួយចំនួនពីរាងកាយយើង ដើម្បីអ្នករាល់គ្នាមានការតម្រែតម្រង់ឲ្យសមស្រប។
ហើមពោះ
ហើមពោះ គឺមានអារម្មណ៍តាន តឹងពិបាកទ្រាំ ព្រោះពោះផ្ទុកអាហារសារធាតុរាវ ឬខ្យល់ច្រើនពេក។ ថ្វីបើដូច្នោះក្តី ការហើមពោះនៅទាំងបណ្ដាលឡើងដោយមូលហេតុមួយចំនួនទៀត មានដូច បញ្ហាអ័រម៉ូន រោគផ្សិត Candida ទល់លាមកទទួលទានជាតិស្ករ ស្រាបៀច្រើន តានតឹងក្នុងអារម្មណ៍ (stress) វិបត្តិប្រព័ន្ធបាក់ តេរីពោះវៀន(ស្ថានភាពអតុល្យភាពរវាងបាក់តេរីល្អ និងបាក់តេរីអាក្រក់ក្នុងប្រព័ន្ធរំលាយអាហារ) ឬអាការរោគសម្រើបសរសៃប្រសាទ- IBS។
ស្បែករលាកក្រហមនិងឡើងមុន
ថ្វីត្បិតមានមូលហេតុជាច្រើន ដែលបណ្ដាលឲ្យស្បែករលាកក្រហមនិងឡើងមុនក្តី ក៏ប៉ន្តែមូលហេតុចម្បង គឺច្រើនទាក់ទង់ទៅនឹងអ័រម៉ូន តួយ៉ាងតេសតូតេរ៉ូន (testosterone) បង្កឲ្យបុរសភេទកើតមុនច្រើន។ ចំណែកខាងស្រ្តីវិញ ក៏ងាយកើតមុន នៅមុនពេល មានរដូវប្រហែល១សប្តាហ៍ ដោយសាររាងកាយមានកម្រិត oestrogen ថយចុះ - អ័រម៉ូនដែលទប់ស្កាត់ការកើតមុន។ ចំពោះស្រ្តីដែលមានរោគសញ្ញាកន្សោមពងខ្នែងច្រើនមាននិន្នាការបាត់តុល្យភាពតេស តូតេរ៉ូន (testosterone) ជាហេតុបណ្ដាលឲ្យមុនកើតសាជាថ្មី។
ក្រៅពីនោះ ស្លាកស្នាមរលាកក្រហមមានខ្ទុះស ជាធម្មតាគឺជានិមិត្តនៃការទទួលទានជាតិម្សៅស្ករហួសកម្រិត និងស្បែកផ្ទុកដោយបាក់តេរីធ្ងន់ធ្ងរ។
ជ្រាំងអណ្តាត
ជ្រាំងអណ្តាតអាចនិយាយបានថា ជារោគសញ្ញាបង្កប់នៅនៃជំងឺ ទឹកនោមផ្អែមឬវិបត្តិប្រព័ន្ធរំលាយ អាហារមានដូចបាត់តុល្យភាពប្រព័ន្ធបាក់តេរីពោះវៀន ខ្វះជាតិដែកឬវីតាមីន B។ ក្នុងករណីខ្វះជាតិ ដែកឬវីតាមីន B អ្នកជំងឺថែមទាំងមានអារម្មណ៍រហិតរហៃជាប្រចាំ។
ប្រសិនបើអណ្តាតមានកំណកពណ៌សក្រាសមើលឃើញដូចជា ខ្ទុះច្បាស់ជាមិត្តមានរោគផ្សិតមាត់ ជំងឺពងបែកលើភ្នាសមាត់ (មានកំណកពណ៌សក្នុងមាត់អណ្តាតនិង អញ្ចាញធ្មេញ ច្រើនកើតមានលើអ្នកជក់បារី) ឬ Planen មាត់ (អាការៈរមាស់មិនមែនដោយសារការឆ្លងមេរោគ)។
ក្រចកដៃមានឆ្នូតបណ្តោយនិងទទឹង
តាមក្រាំងព័ត៌មានសុខភាព Me dicalNewsToday ក្រចកដៃមនុស្សដែលមានសុខភាពល្អ ច្រើនតែរលីង កោងស្មើ រលោង ហើយគ្មានស្នាមអ្វីឡើយ ចំណែកក្រចកដៃ ដែលមានឆ្នូតបណ្តោយឬទទឹង គឺជាសញ្ញាសម្គាល់នៃរោគសញ្ញាខ្វះឈាមឬជំងឺរលាកសន្លាក់រុាំរ៉ៃ។
ដំបៅមាត់ និងរលាកបបូរមាត់
រលាកមាត់ច្រើនកើតលើអញ្ចាញធ្មេញ អណ្តាតនិងថ្ពាល់ខាងក្នុងមាត់។ ឯរលាកបបូរមាត់គឺកើតមានលើបបូរមាត់តែម្ដង។ រលាកមាត់ជារោគសញ្ញានៃប្រព័ន្ធភាពសុាំចុះ ខ្សោយ ឯរលាកបបូរមាត់ជារោគ សញ្ញានៃស្ថានភាពឆ្លងវីរុសម្យ៉ាង”ដេកសម្ងំ” ហើយអាចបណ្តាលឲ្យរាលដាលឡើង ខណៈពេលដែលប្រព័ន្ធភាពសុាំមានវិបត្តិ។
និយាយរួម រលាកមាត់និងរលាកបបូរមាត់សុទ្ធតែជាសញ្ញា”ប្រកាសអាសន្ន” ប្រព័ន្ធភាពសុាំកំពុងចុះខ្សោយ ហើយវាវិវឌ្ឍន៍នៅពេលអាកាសធាតុត្រជាក់ឬនៅពេល យើងមានអារម្មណ៍តានតឹង។
ស្បែកលឿងឬផ្នែកសនៃភ្នែកប្រែជាពណ៌លឿង
ផ្នែកសនៃភ្នែកប្រែជាពណ៌លឿង គឺអាការៈនៃជំងឺថ្លើម អ្នកជំងឺ ចាំបាច់ទៅជួបវេជ្ជបណ្ឌិត ធ្វើការព្យាបាលកាន់តែឆាប់កាន់តែល្អ។ ខណៈពេលនោះ ស្បែកពណ៌លឿង អាចបណ្ដាលមកពីរាងកាយទទួលយកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម beta-carotene វីតាមីន A និងវីតាមីនC ច្រើនហួស ប៉ុន្តែជាធម្មតាមិនរងផលប៉ះពាល់ដល់សុខភាពទេ។ នៅមានករណីមួយចំនួន ស្បែកពណ៌លឿងកើតមានដោយសារការផ្ទុកសារធាតុ bilirubin ហួសកម្រិតពណ៌ទឹកក្រូចម្យ៉ាងត្រូវបានបញ្ចេញខណៈពេលកោសិកាក្រហមងាប់ អាចសម្គាល់បានថា ជារោគសញ្ញានៃជំងឺជាច្រើន ដូចជា៖ ក្រួសក្នុងប្រមាត់ជំងឺថ្លើម ដោយសារផឹកស្រា រលាកលំពែង រលាកថ្លើម។ល។
អានញៀន (តាមកាសែត Daily Mail) ប្រែសម្រួល៖ ថាច់ធី