ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/10/2018 - 16:05

ភាគ​កម្រិត​សំ​ខាន់​ៗ​ទាំង​១៥​សម្រេច​មុន​ពេល​កំ​ណត់​តាម​ផែន​ការ​នៃ​សេចក្តី​សម្រេច​ម​ហា​សន្និ​បាត​បក្ខ​ភាគ​ក្រុង​កឹង​ធើ​ លើក​ទីXIII ដាក់​ចេញ

កាល​ពី​ព្រឹក​ថ្ងៃ​១៥ ខែ​តុ​លា គណៈ​​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ បាន​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ពាក់​កណ្ដាល​អា​ណត្តិ​ អ​នុ​វត្ត​សេច​ក្តី​សម្រេច​ម​ហា​សន្និ​បាត​បក្ខ​ភាគ​ក្រុង​កឹង​ធើ លើក​ទី XIII អា​ណត្តិ​កាល​ ២០​១៥​-២០​២០​។

ទិដ្ឋភាពអង្គសន្និបាត។

រយៈ​ពេល​៣​ឆ្នាំ​កន្លង​ ដោយ​ការ​ខិត​ខំ​ទូ​ទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ​និង​ប្រ​ជា​ជន​ ការ​អ​នុ​វត្ត​សេច​ក្តី​សម្រេច​ម​ហា​សន្និ​បាត​បក្ខ​ភាគ​ ក្រុង​កឹង​ធើ​ លើក​ទី​​XIII សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន​លើ​គ្រប់​វិ​ស័យ​។ មក​ទល់​ពេល​នេះ ភាគ​កម្រិត​សំ​ខាន់​ៗ​ទាំង​១៥​សម្រេច​មុន​ពេល​កំ​ណត់​តាម​ផែន​ការ​ដាក់​ចេញ​។ ក្នុង​នោះ កំ​ណើន​សេដ្ឋ​កិច្ច​ (GRDP) មធ្យម​ភាគ​ដំ​ណាក់​កាល​២០១៦​-២០​១៨ សម្រេច​បាន​៧,៥៦​%/​ឆ្នាំ;​ ទ្រង់​ទ្រាយ​ខឿន​សេដ្ឋ​កិច្ច​ប៉ាន់​ស្មាន​ដល់​ចុង​ឆ្នាំ​២០១៨ នឹង​សម្រេច​បាន​១០៣.​៤៣០​ពាន់​លាន​ដុង​ កើន​១,៤​ដង​បើ​ប្រៀប​នឹង​ចុង​ឆ្នាំ​២០១៥​។ GRDP មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ ប៉ាន់​ស្មាន​នឹង​សម្រេច​បាន​៨០,៤​លាន​ដុង​ (សម្រេច​៨៣​% នៃ​ផែន​ការ​) កើន​២១,៤​លាន​ដុង​បើ​ប្រៀប​​នឹង​ឆ្នាំ​២០១​៥​​។ ផលិត​កសិ​កម្ម​រៀង​រាល់​ឆ្នាំ​សម្រេច​និង​លើស​ផែន​ការ​ដាក់​ចេញ​ ។

ក្រុង​កៀរ​គរ​ទុន​​វិ​និ​យោគ​ទូ​ទាំង​សង្គម​លើ​ភូមិ​សាស្រ្ត​ប៉ាន់​ស្មាន​នឹង​សម្រេច​បាន​១៥៦.​៣៣២​ពាន់​លាន​ដុង​ មធ្យម​ភាគ​​កើន​១១,៨​%/​ឆ្នាំ​។ល។ តាម​ការ​គ្រោង​ទុក​ដល់​ចុង​ឆ្នាំ​២០១៨ ក្រុង​មាន​ឃុំ​៣២​/៣៦​ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​និង​ស្រុក​ជន​បទ​ថ្មី​​ចំ​នួន​២; អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​នៅ​ត្រឹម​តែ​១,៥៥​% កាត់​បន្ថយ​៣,៥៧​% បើ​ប្រៀប​នឹង​ដើម​អា​ណត្តិ​។

ពាក់​កណ្តាល​អា​ណត្តិ​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​និង​ថ្នាក់​ដឹ​ក​នាំ​ស្ថា​ប័ន​និង​អង្គ​ភាព​នា​នា​ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​គ្រប់​ជ្រុង​ជ្រោយ​ ព្រម​ៗ​គ្នា​ប្រ​សិទ្ធ​ភាព​នៃ​សេច​ក្តី​សម្រេច​របស់​បក្ស ពិ​សេស​បំ​ផុត​គឺ​សេច​ក្តី​សម្រេច​​មជ្ឈិម​៤ នី​តិ​កាលXII ផ្សារ​ភ្ជាប់​នឹង​បទ​បញ្ញា​លេខ​០៥​-CT/TW របស់​កា​រិ​យា​ល័យ​ន​យោ​បាយ​​សេច​ក្តី​សម្រេច​មជ្ឈិម​៦ និង​សេច​ក្តី​សម្រេច​មជ្ឈិម​៧ នីតិកាល XII។ រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​   ប្រ​ព័ន្ធ​ន​យោ​បាយ​គ្រប់​លំ​ដាប់​ថ្នាក់​ ឲ្យ​សម​ស្រប​នឹង​សមត្ថ​ភាព​ ភារ​កិច្ច​​ ធា​​នា​​ភាព​សម្រិត​សម្រាំង​ ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​។ ការ​កាត់​បន្ថយ​ក្រ​ប​ខណ្ឌ​និង​រៀប​ចំ​ឡើង​វិញ​កង​ជួរ​កម្មា​ភិ​បាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​សម្រេច​លទ្ធ​ផល​ជា​វិជ្ជ​មាន​។

ទន្ទឹម​នឹង​លទ្ធ​ផល​សម្រេច​បាន​ រយៈ​ពេល​៣​ឆ្នាំ​កន្លង​ ក្រុង​ប្រ​ឈម​នឹង​ការ​លំ​បាក​ឱន​ថយ​មួយ​ចំ​នួន​ ក្នុង​នោះ​ កំ​ណើន​សេដ្ឋ​កិច្ច​និង​ការ​ប្រ​កួត​ប្រ​ជែង​របស់​ខឿន​សេដ្ឋ​កិច្ច​នៅ​ទាប​; ការ​ប្រ​មូល​ថ​វិ​កា​នៅ​ជួប​ការ​លំ​បាក​ច្រើន​; ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​មិន​ស្មើ​គ្នា​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិ​វឌ្ឍ។​ ការ​គ្រប់​គ្រង​រដ្ឋ​ក្នុង​វិ​ស័យ​មួយ​ចំ​នួន​នៅ​មាន​កម្រិត​ មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិ​វឌ្ឍ​របស់​ក្រុង​។

ក្នុង​អង្គ​សន្និ​បាត តំ​ណាង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ ផ្នែក​ ភូមិ​ភាគ​ អង្គ​ភាព​ក្នុង​ក្រុង​បាន​រួម​យោ​បល់​ពិ​ភាក្សា​ វែក​ញែក​ច្បាស់​លាស់​នូវ​រាល់​លទ្ធ​ផល​ ភាព​មាន​កម្រិត​មូល​ហេតុ និង​ដំ​ណោះ​ស្រាយ​នៅ​ពេល​ខាង​មុខ​នៃ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម ធា​នា​ការ​ការ​​ពារ​ប្រ​ទេស​ សន្តិ​សុខ​; អភិ​វឌ្ឍ​ទេស​ចរណ៍​ អភិ​វឌ្ឍ​ក​សិ​កម្ម ក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ អនុ​វត្ត​និង​អភិ​វឌ្ឍន៍បច្ចេក​វិជ្ជា​ព័ត៌​មាន​; អនុ​វត្ត​សេចក្តី​សម្រេច​មជ្ឈិម​៤ នីតិ​​កាលXII ផ្សារ​ភ្ជាប់​នឹង​បទ​បញ្ញា​លេខ​០៥-CT/TW របស់​កា​រិ​យា​ល័យ​ន​យោ​បាយ​; ការ​កាត់​បន្ថយ​ក្រប​ខណ្ឌ​ និង​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​ប្រ​ព័ន្ធ​ន​យោ​បាយ​; ធា​នា​សន្តិ​សុខ​ន​យោ​បាយ​៕

                                                         អាញ់​យ៉ុង​ - ​វិ​មាន​

 

ចែករំលែកអត្ថបទ