បុណ្យសែនដូនតា (បុណ្យភ្ជុំបិណ្ឌ) គឺជាបុណ្យប្រពៃណីប្រចាំឆ្នាំដ៏ធំមួយរបស់ជនរួមជាតិខ្មែរ ត្រូវបានប្រារព្ធឡើងក្នុងលក្ខណៈជាពិធីបុណ្យគោរព ឧទ្ទិសភាគផលជូនដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជន ដែលធ្វើកាលកិរិយាទៅកាន់បរលោកនាយនិងស្តែងឡើងនូវលក្ខណៈមនុស្សធម៌ អប់រំយ៉ាងជ្រាលជ្រៅ ផ្សារភ្ជាប់ជាមួយពុទ្ធនិយម។ រដូវបុណ្យសែនដូនតា ជាធម្មតាត្រូវប្រារព្ធក្នុងអំឡុងពេល១៥ថ្ងៃ (ទៅតាមលក្ខណៈនិយមឬទៅតាមតំបន់ ភូមិស្រុកនីមួយៗ) គឺចាប់តាំងពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទជារៀងរាល់ឆ្នាំ។
ថា្វយភត្តដល់ព្រះសង្ឃវត្តសំរេាងឯកក្នុងឱកាសបុណ្យសែនដូតា។
នៅក្នុងពិធីបុណ្យសែនដូនតា ជនរួមជាតិខ្មែរមិនត្រឹមតែនាំយកនូវទេយ្យទានទៅវត្តប្រគេនព្រះសង្ឃប៉ុណ្ណោះទេ ថែមទាំងនិមន្តព្រះសង្ឃមកទទួលភត្តនៅឯផ្ទះទៀតផង។ ការដែលនាំយកនូវទេយ្យទានទៅប្រគេនព្រះសង្ឃ ពីព្រោះជនរួមជាតិខ្មែរជាអ្នកកាន់ពុទ្ធសាសនា មានជំនឿជឿជាក់ថា បើចង់ឲ្យបុព្វការីជន បានទទួលនូវឥធមនុញ្ញផល គឺចាំបាច់ត្រូវតែប្រគេនព្រះសង្ឃ រួចព្រះសង្ឃអនុមោទនាទាន ឧទ្ទិសភាគផលដល់ដួងវិញ្ញាណក្ខន្ធរបស់លោកអ្នកដែលខ្លួនចង់ឧទ្ទិសបញ្ជូនទៅសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់លោកអ្នកទាំងនោះបានទទួលនូវគំនរបុណ្យដែលបានធ្វើឡើងដោយសុទ្ធចិត្ត និងដោយការគោរពពីសំណាក់កូនចៅ។
ជនរួមជាតិខ្មែរមានជំនឿថា ក្រៅពីពិភពវិជ្ជមាន នៅមានភពអទិស្សមានកាយទៀតផង មនុស្សគ្រាន់តែស្លាប់បាត់បង់ខាងរូបកាយតែប៉ុណ្ណោះ រីឯព្រលឹងវិញ្ញាណ្ខន្ធនៅតែឋិតថេរជានិច្ច ហេតុនោះ មនុស្សដែលស្លាប់ទៅហើយតែងទៅកើតក្នុងភពផ្សេងៗគ្នា ទៅតាមកម្មផលរបស់ខ្លួនដែលបានសាង ខ្លះទៅកើតក្នុងស្ថានសួគ៌ ខ្លះទៅកើតក្នុងស្ថាននរក ប្រេតជាដើម។ ទាក់ទិនទៅនឹងប្រវត្តិបុណ្យសែនដូនតានេះដែរ ក្នុងគម្ពីរតិរោកុឌសូត្រ បានបរិយាយអំពីញាតិរបស់ព្រះបាទពិម្ពិសារ ដែលបំពេញទានមិនបរិសុទ្ធ មានទំពាស៊ីទេយ្យធម៌ដោយខ្លួនឯងខ្លះ ឲ្យកូនៗខ្លះ និងយកភ្លើងដុតរោងទានជាដើមលុះលាចាកលោកនេះក៏ទៅកើតជា“ប្រេត” ។
ដាក់បាត្រក្នុងឱកាសបុណ្យសែនដូតាពុទ្ធបរិស័ទនៅវត្តសំរោងឯក។
ពុទ្ធបរិស័ទវេរភត្តប្រគេនព្រះសង្ឃនៅវត្តសំរោងឯក។
ពិធីដងែ្ហបាយបិណ្ឌជំុវិញព្រះវិហារ ។
មានសេចក្តីដំណាលថា៖ កាលកន្លងទៅមួយពុទ្ធន្តរព្រះដ៏មានព្រះភាគជាម្ចាស់នៃយើងក៏ឧបត្តិឡើងក្នុងលោក។ ព្រះបាទពិម្ពិសារបានចូលទៅគាល់អារាធនាព្រះដ៏មានព្រះភាគ ដើម្បីទទួលភត្តាហារ ពេលដែលថ្វាយទានដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះបាទពិម្ពិសារមិនបានឧទ្ទិសដល់ពួកញាតិណាឡើយ។ ពួកប្រេតទាំងនោះក៏អស់សង្ឃឹម លុះដល់ពេលកណ្តាអាធ្រាត្រ ទើបនាំគ្នាបន្លឺសម្លេងគួរឲ្យខ្លាចយ៉ាងក្រៃលែងនៅក្បែរព្រះរាជនិវេសន៍។ ព្រះរាជាមានព្រះរាជហឫទ័យតក់ស្លុតយ៉ាងខ្លាំងព្រឹកឡើងក៏ក្រាបទូលរឿងនោះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា៖ មហាបពិត្រសម្លេងកាលពីយប់មិញនោះ គឺជាសម្លេងរបស់ពួកប្រេតដែលជាញាតិរបស់មហាបពិត្រដែលកើតជាប្រេត ពួកប្រេតទាំងនោះបានត្រាច់ទៅអស់មួយពុទ្ធន្តរហើយដោយសេចក្តីសង្ឃឹមចំពោះមហាបពិត្រថា កាលទ្រង់ថ្វាយទានដល់ព្រះពុទ្ធជាម្ចាស់ មហាបពិត្រទ្រង់នឹងឧទ្ទិសចំណែកបុណ្យនេះដល់ពួកគេ ព្រះរាជាទ្រង់ជ្រាបដូច្នោះក៏ក្រាបទូលថាបពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគទ្រង់ព្រះមេត្តាអនុគ្រោះទទួលនូវភត្តាហាររបស់ខ្ញុំព្រះអង្គក្នុងថ្ងៃនេះ។ ពេលថ្វាយទាន ព្រះរាជាទ្រង់ច្រូចទឹកទក្ខិណោទករួចឧទ្ទិសថាសូមទាននេះចូលមានដល់ពួកញាតិរបស់យើង។ រំពេចនោះឯង ពួកប្រេតទាំងនោះក៏បំបាត់បាននូវសេចក្តីក្រវល់ក្រវាយ សេចក្តីលំបាក ស្រេកឃ្លាន មានពណ៌សម្បុរដូចមាស មានឥន្រ្ទីស្រស់ថ្លាពេញលេញ ... សម្បត្តិទាំងឡាយរបស់ពួកប្រេតទាំងនោះ ប្រាកដគ្រប់យ៉ាងដោយប្រការណា ព្រះដ៏មានព្រះភាគទ្រង់អធិដ្ឋានឲ្យព្រះរាជាបានឃើញដោយប្រការយ៉ាងនោះ ព្រះរាជាទ្រង់មានព្រះទ័យរីករាយយ៉ាងក្រៃលែង។
រឿងរ៉ាវដែលជាប់ទាក់ទិន ឬផ្សារភ្ជាប់ជាមួយនឹងព្រះពុទ្ធសាសនា ដូចបានពណ៌នាខាងលើ គ្រាន់តែជាចំណែកតូចមួយសឲ្យឃើញនូវចំណុចខ្លះៗនៃបុណ្យសែនដូនតា។ បុណ្យសែនដូនតាបច្ចុប្បន្ន ក្លាយជាបុណ្យប្រពៃណីប្រកបដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរនិយាយរួម ជនរួមជាតិខ្មែរណាមបូនិយាយដោយឡែក រួមចំណែកក្នុងការធ្វើឲ្យសម្បូរបែបនៃខឿនវប្បធម៌វៀតណាម។ បុណ្យសែនដូនតា ឆ្លងតាមរយៈនៃពិធីការសាសនាគឺ ចង់បញ្ជាក់ពីចរិតលក្ខណៈក៏ដូចជាទង្វើរបស់មនុស្សជាតិឲ្យចេះតបស្នងសងគុណ គោរពចាស់ព្រឹទ្ធាចារ្យ ជីដូនជីតា ឪពុកម្តាយនិងឲ្យចេះសាមគ្គីស្រឡាញ់សហគមន៍ សាមគ្គីគ្នារវាងភូមិផងរបងជាមួយនិងរវាងជនជាតិជាបងប្អូនកំពុងរួមរស់នៅជាមួយគ្នា៕
ទីទុយ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។