ពិធីនាំតង្វាយក្រូចត្លុង ចូលទៅក្នុងរាជវាំងហ្វេ ត្រូវបានគណៈកម្មាធិការប្រជាជនសង្កាត់ធ្វីប៊ីវ ក្រុងហ្វេ សហការជាមួយមជ្ឈមណ្ឌលអភិរក្សកេរដំណែលអតីតរាជធានីហ្វេ រៀបចំសំដែងបង្ហាញឡើងវិញ។
![ពិធីនាំតង្វាយក្រូចត្លុងថ្វាយព្រះរាជា](https://baocantho.com.vn/image/fckeditor/upload/2018/20180911/images/khmer/52.jpg)
មុនពេលប្រារព្ធពិធីនាំតង្វាយក្រូចត្លុង ចូលទៅក្នុងរាជវាំងហ្វេ នៅទីសក្ការបូជាចំនួន២ គឺលឿងក្វាងនិងហ្វៀកប៊ីវ នៃ”ធានី”ក្រូចត្លុងធ្វីប៊ីវ ត្រូវបានប្រារព្ធពិធី“ទទួលតង្វាយក្រូចត្លុងថ្វាយព្រះរាជា”។
![ពិធីនាំតង្វាយក្រូចត្លុងថ្វាយព្រះរាជា](https://baocantho.com.vn/image/fckeditor/upload/2018/20180911/images/khmer/53.jpg)
បន្ទាប់មក ពិធីដង្ហែក្បូនចាប់ពីទីសក្ការបូជាលឿងក្វាង ចូះទៅកំពង់ផែទន្លេហឿង ដើម្បីចូលទៅកាន់រាជវាំងហ្វេ។ ក្បូនដង្ហែរួមមានទូក៨គ្រឿង ក្នុងនោះ ទូក១នាំដំណើរគណៈកម្មការចាត់តាំង ទូក៧ទៀត នាំផ្លែឈើនិងអ្នកភូមិដែលមានតង្វាយយកទៅថ្វាយ។
![ពិធីនាំតង្វាយក្រូចត្លុងថ្វាយព្រះរាជា](https://baocantho.com.vn/image/fckeditor/upload/2018/20180911/images/khmer/54.jpg)
ក្រោយពីក្បូនដង្ហែធ្វើដំណើរតាមទន្លេហឿង ទូកទាំង៨គ្រឿងឈប់ចតនៅកំពង់ផែមុខចម្ការអានហៀន នៅខាងត្បូងទន្លេហឿង។ នៅពេលទៅដល់ខ្លោងទ្វារក្វាងឌឹក ក្បូនដង្ហែឈប់ដំណើរដើម្បីរៀបចំជួររួចហើយចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់ខ្លោងទ្វារធំ។
![ពិធីនាំតង្វាយក្រូចត្លុងថ្វាយព្រះរាជា](https://baocantho.com.vn/image/fckeditor/upload/2018/20180911/images/khmer/55.jpg)
ពិធីទទួលក្បូនដង្ហែតង្វាយ ត្រូវបានប្រារព្ធនៅមុខខ្លោងទ្វារធំតែម្តង។ នៅទីនេះ ពួកសេនាបតីគឺជាអ្នកតំណាងព្រះបរមរាជាទទួលតង្វាយនេះ។ ពិធីទទួលតង្វាយនៅមុខខ្លោងទ្វារធំ រួមមាន៖ ពិធីអុជធូប ទៀន ថ្វាយបង្គំព្រមទាំងពិធីសម្តែងទឹកចិត្តស្មោះស៕
ប្រែសម្រួល៖ លីសៀ