05/09/2018 - 10:54

គិត​គូរ​ជូន​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ

ចាប់​ពី​ដើម​ឆ្នាំ​២០១៨​មក​ទល់​នឹង​បច្ចុប្ប​ន្ន ស្រុក​កើ​-ដ ក្រុង​កឹង​ធើ ជួយ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​២១ គ្រួ​សារ​មាន​លំ​នៅ​ឋាន​ស្រួល​បួល​និង​ពល​ករ​ជន​បទ​រាប់​រយ​នាក់​មាន​ការ​ងារ​​ធ្វើ​លំ​នឹង​។

របរ​ត្បាញ​កំ​ប្លោក​​នៅ​ភូមិ​ថើយ​ហ្វា Bទី​ប្រ​ជុំ​ជន​កើ​-​ដ​ ស្រុក​កើ​-ដ កឹង​ធើ​។

គ្មាន​ផ្ទះ​ គ្មាន​ដី​ផ​លិត​កម្ម​ ប្តី​ប្រ​ពន្ធ​បង​ស្រីលីវ​ធី​ហឿង​ នៅ​ភូមិ​១ ឃុំ​ថាញ់​ភូ ស្រុក​កើ​-ដ សង់​ផ្ទះ​ស្លឹក​បណ្តោះ​អា​សន្ន​លើ​ចំ​ណែក​ដី​របស់​អ្នក​ជិត​ខាង គ្រួ​សារ​គាត់​ប្រ​កប​របរ​ស៊ី​ឈ្នួល​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ ឆ្នាំ​២០១៨ គ្រួ​សារ​បង​ស្រី​បាន​រដ្ឋ​អំ​ណាច​ភូមិ ភាគ​ឧបត្ថម្ភ​សង់​ផ្ទះ​មេត្តា​​ធម៌​ (ចំ​ណុះ​គម្រោង​​ភូមិ​មិត្ត​ភាព​វៀត​ណាម​-កូ​រ៉េ​ខាង​ត្បូង​) ដោយ​តម្លៃ​៤០​លាន​ដុ​ង​។ បង​ស្រី​ឲ្យ​ដឹង​ដោយ​ក្តី​​រំ​​ភើប​៖ “បាន​រដ្ឋ​សង់​ផ្ទះ​ជូន​ គ្រួ​សារ​ខ្ញុំ​ត្រេក​អរ​ណាស់​! មាន​ផ្ទះ​នៅ​លំ​នឹង​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ខិត​ខំ​ ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ដើម្បី​ចាក​ផុត​ពី​ភាព​​ក្រី​ក្រ​”។

ក្រៅពី​ការ​ឧបត្ថម្ភ​ផ្ទះ ស្រុក​កើ​-ដ​នៅ​ទាំង​ឲ្យ​បុល​ទុន​ពង្រីក​សេដ្ឋ​កិច្ច រៀប​ចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​របរ ដូច​៖ បច្ចេក​ទេស​ចិញ្ចឹម​គោ ចិញ្ចឹម​ព​ពែ ថ្នាក់​បង្រៀន​របរ​ត្បាញ​កន្រ្តក​ខ្សែ​ជ័រ​និង​កំ​ប្លោក​។ល។ ព្រម​ទាំង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជា​ជន​ជាតិ​ខ្មែរ​រាប់​រយ​នាក់​។ បង​ស្រី​ថាច់​ធី​ស្វឹន​  នៅ​ភូមិ​ថើយ​ហ្វាB ទី​ប្រ​ជុំ​​ជន​កើ​-ដ​ ចែក​រំ​លែក​៖ “ពី​មុន​ ជីវ​ភាព​គ្រួ​សារ​​ខ្ញុំ​ក្រ​លំ​បាក​ណាស់​! បាន​រដ្ឋ​អំ​ណាច​ឧបត្ថម្ភ​​ផ្ទះ និង​ឧទ្ទេស​នាម​ចូល​រៀន​របរ​ត្បាញ​កំ​ប្លោក​ ខ្ញុំ​ខំ​ប្រឹង​ត្បាញ​​ដើម្បី​រក​បាន​ផលិត​ផល​ច្រើន​រក​ប្រាក់​ចំ​ណូល​បន្ថែម​ គិត​គូរ​ឲ្យ​កូន​ៗ​រៀន​​សូត្រ​មាន​ភាព​ប្រ​សើរ​ឡើង​”។ អ្នក​មីង​ថាច់​ធី​ដឹម​អា​យុ​៥៨​ឆ្នាំ នៅ​ភូមិ​ថើយ​ហ្វា ឲ្យ​ដឹង​៖ “របរ​ត្បាញ​កំ​ប្លោក​ ឆ្លៀត​ត្បាញ​នៅ​ពេល​ទំ​នេរ​រក​ប្រាក់​ចំ​ណូល​បន្ថែម ដើម្បី​បង់​ថ្លៃ​ភ្លើង​ ថ្លៃ​ទឹក​។ល។ ជួយ​កាត់​បន្ថយ​ចំ​ណាយ​ប្រ​ចាំ​ខែ​”។

ចាប់​ពី​ដើម​ឆ្នាំ​២០១៨​មក​ទល់​នឹង​បច្ចុប្បន្ន កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​កើ​-ដ បាន​សហ​ការ​​ជា​មួយ​នឹង​គណៈ​កម្មាធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ធនា​គារ​គោល​ន​យោបាយ​សង្គម​ និង​កា​រិ​យាល័យ​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ស្រុក ស​ង់​ផ្ទះ​មេត្តា​ធម៌​ជូន​គ្រួ​សារ​រួម​ជន​​ជាតិ​ខ្មែរ​ក្រី​ក្រ​ នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​ជន​ជាតិ​ភាគ​តិច​ស្រុក​កើ-​ដ​ចំ​នួន​២១​ខ្នង តម្លៃ៤០​លាន​ដុង​/ខ្នង ឧបត្ថម្ភ​បុល​ទុន​ដាំ​ដុះ​ ចិញ្ចឹម​សត្វ និង​ឲ្យ​សិស្ស​និស្សិត​ដែល​មាន​ស្ថាន​ភាព​លំ​បាក​បុល​ទុន​ ស​រុប​ទឹក​ប្រាក់​ជាង​១​ពាន់​លាន​ដុង រៀប​ចំ​បើក​ថ្នាក់​បង្រៀន​របរ​ត្បាញ​​កំ​​ប្លោក​​បាន​១​ថ្នាក់​ និង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ឲ្យ​ពល​ករ​ជន​បទ​បាន​១​ថ្នាក់​។ សិក្ខា​កាម​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​ មាន​ការ​ងារ​ធ្វើ​លំ​នឹង​នៅ​ភូមិ​ភាគ​ទាំង​១០០​%​។ លោក​ង្វៀន​ហ្វាង​ហាយ​ អ​នុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​​ស្រុក​កើ-​ដ ឲ្យ​ដឹង​៖ កា​រិ​យា​ល័យ​ជន​ជាតិ​ ធ្វើ​សេ​នា​ធិ​ការ​​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក បន្ត​ការ​ផ្សព្វ​ផ្សាយ​អនុវ​ត្ត​នូវ​គោល​ន​យោ​បាយ​ អំ​ពី​ទុន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​លំ​នៅ​ឋាន​ ដី​ស​ង់​លំ​នៅ​ឋាន​។ល។ ជូន​ជន​រួម​ជាតិ​ខ្មែរ​។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​​លំ​នឹង​ជីវ​ភាព​ ជួយ​ជន​រួម​ជាតិ​ខ្មែរ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​​ឈាន​ឡើង​ធូរ​ធារ​៕

                                       កុ​សល-​មុនី

ចែករំលែកអត្ថបទ