កីឡា - ទេសចរណ៍ ទេសចរណ៍

21/08/2018 - 08:50

ពិ​សោធ​​កម្ម​នៅ​កោង​សឺន​

កោង​សឺន​ជា​កោះ​មួយ​ស្ថិត​នៅ​កណ្ដាល​ទន្លេ​ហូវ ចំ​ណុះ​តំ​បន់​១ សង្កាត់​ប៊ូ​យ​ហឺវ​ងៀ ខណ្ឌ​ប៊ិញ​ធ្វី ក្រុង​កឹង​ធើ។​ ឆ្នាំ​២០១៦ ប្រ​ជា​ជន​រស់​នៅ​លើ​កោះ​ចំ​នួន​១៧​គ្រួ​សារ​ បាន​រួ​ប​រួម​គ្នា​ធ្វើ​ទេស​ចរណ៍​សហ​គមន៍​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​រាប់​ពាន់​លើក​នាក់​ មក​ទស្ស​នា​។

 នំ​ប្រ​ជា​ប្រិយ​ដែល​គ្រួ​សារ​អ្នក​ចម្ការ​កុង​មិញ​ (ធ្លាប់​ហៅ​ថា​បៃ​ម៉ួង​)​ ជា​​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​១៧​​គ្រួ​សារ​ធ្វើ​ទេស​ចរណ៍​នៅ​កោះ​កោង​សឺន​។ នំ​របស់​មីង​បៃ​ម៉ួង ទទួល​បាន​មេ​ដៃ​ប្រាក់​នៅ​ក្នុង​ពិ​ធី​បុណ្យ​នំ​ប្រ​ជា​ប្រិយ​ណាម​បូ លើក​ទី​V ​ឆ្នាំ​២០១៦​ ។

 ក្រៅ​ពី​ឆ្លង​កាត់​បទ​ពិ​សោធន៍​ធ្វើ​នំ​ប្រ​ជា​ប្រិយ​ ភ្ញៀវ​ទេស​ចរ​មក​កោង​សឺន​ថែម​ទាំង​បាន​ទស្សនា​ត្រី​ផ្ទក់​លោត​ផ្លោះ​​នៅ​ចម្ការ​របស់​គ្រួ​សារ​បង​ឡេ​ទ្រុង​តិន​។

ភ្ញៀវ​ទេស​ចរ​នឹង​បាន​ស្រូប​យក​ខ្យល់​អា​កាស​បរិ​សុទ្ធ​​និង​ទស្ស​នា​ការ​ចិញ្ចឹម​ត្រី​ក្នុង​ក្បូន​​ទស្សនា​ត្រី​ផ្ទក់​​លោត​ផ្លោះ​ ចម្ការ​ឈើ​ហូប​ផ្លែ​ ចម្ការ​សត្វ​កុក​ និង​ឆ្លង​កាត់​បទ​ពិ​សោធន៍​ធ្វើ​នំ​​ចែវ​ទូក​ បាច​អណ្ដូង​ចាប់​ត្រី​ ចូល​ផ្ទះ​បាយ​ជា​មួយ​នឹង​ម្ចាស់​ផ្ទះ​ធ្វើ​ម្ហូប​សាមញ្ញ​ដូច​ជា ស៊ុប​ឆ្នាំង​ភ្លើង​ មាន់​ញាំ​ក្រូច​ថ្លុង​ និង​នំ​ចាក់​អំ​បែង​ជា​ដើម​៕

                                          លី​យា៉​ង​-វិ​មាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កោង​សឺន