ដំណាក់សុខាភិបាលឃុំដាយតឹម ស្រុកម៉ីស្វៀន ខេត្តសុកត្រាំង តែងអនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជន។
វេជ្ជបណ្ឌិតត្រឹងឡឹមកំពុងពិនិត្យជំងឺ។
ដាយតឹម គឺជាឃុំដែលមានចំនួនប្រជាជនជាង៨២% ជាជនរួមជាតិខ្មែរ និងកំពុងទទួលផលពីកម្មវិធី១៣៥ ម៉្លោះហើយជនរួមជាតិខ្មែរទាំងអស់សុទ្ធតែទទួលបានប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ។ ហេតុនោះ ចំនួនអ្នកដែលមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង។ តាមប្រសាសន៍វេជ្ជបណ្ឌិតត្រឹងឡឹម ប្រធានដំណាក់សុខាភិបាលឃុំដាយតឹម មធ្យមភាគក្នុងមួយថ្ងៃដំណាក់សុខាភិបាលធ្វើការពិនិត្យជំងឺជាង៦០លើកនាក់ ភាគច្រើនគឺជំងឺក្អក ក្ដៅខ្លួន លើសសម្ពាធឈាម ចុករោយ។ល។ ប៉ុន្មានឆ្នាំនេះ ដំណាក់សុខាភិបាលបានផ្នែកសុខាភិបាលជំនួយបរិក្ខារពេទ្យសម្រាប់ពិនិត្យជំងឺតាមវិជ្ជាពេទ្យបុរាណ ម៉្លោះហើយអ្នកជំងឺមកពិនិត្យច្រើន។ មធ្យមភាគក្នុងមួយថ្ងៃ អ្នកជំងឺមកព្យាបាលចាក់ម្ជុល វិទ្យាសាស្រ្តជាង២០លើកនាក់។ អាស្រ័យហេតុនោះ ដើម្បីធានាការងារថែទាំសុខភាពជូនមាមីងឲ្យបានល្អ ដំណាក់សុខាភិបាល បានបណ្ដុះបណ្ដាលកងជួរគ្រូពេទ្យគ្រប់ចំនួននិងមានកម្រិតវិជ្ជាជំនាញខ្ពស់។ បច្ចុប្បន្ន ដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិតម្នាក់ គិលានុបដ្ឋាក៦នាក់ ឱសថការីម្នាក់ និងសម្ភពម្នាក់។ អ្នកមីងហ្វិញធីគឹមហា នៅភូមិដាយអឹន ឲ្យដឹង៖ “ខ្ញុំមានជំងឺលើសសម្ពាធឈាម មកព្យាបាល នៅដំណាក់សុខាភិបាលនេះ ដោយមិនបាច់បង់ថ្លៃ។ វេជ្ជបណ្ឌិតនៅទីនេះ តែងយកអស់ពីចិត្តពីថ្លើមព្យាបាលនិងផ្ដល់ថ្នាំឲ្យខ្ញុំរាល់សប្ដាហ៍។ ក្រោយពីព្យាបាលជាងមួយខែ ខ្ញុំបានស្រាកស្រាន្តជាងមុនច្រើនណាស់។ ហេតុនោះ ខ្ញុំមានជំនឿទុកចិត្ត និងស្ងប់អារម្មណ៍ពេលព្យាបាលនៅដំណាក់សុខាភិបាលនេះ”។
វេជ្ជបណ្ឌិតត្រឹងឡឹម ឲ្យដឹងបន្ថែមដើម្បីបម្រើការងារថែទាំសុខភាពជូនប្រជាជនបានល្អកម្មាភិបាលតែងមានវត្តមានពីម៉ោង៧ដើម្បីពិនិត្យព្យាបាល។ ថ្វីត្បិតតែអ្នកជំងឺមកពិនិត្យច្រើន ប៉ុន្តែដំណាក់សុខាភិបាលបានរៀបចំកន្លែងអង្គុយនិងចាប់លេខរៀងម៉្លោះហើយការពិនិត្យជំងឺមានភាពងាយស្រួល។ វេជ្ជបណ្ឌិត គ្រូពេទ្យ រាក់ទាក់ណែនាំអ្នកជំងឺអស់ពីចិត្តពីថ្លើមក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន។ ឆ្នាំ២០១៧ ដាយតឹម គឺជាឃុំមួយក្នុងចំណោមឃុំចំនួន៥ដែលមានអត្រាជំងឺគ្រុនឈាមខ្ពស់បង្គួរ ម៉្លោះហើយដំណាក់សុខាភិបាលបានជម្រុញយ៉ាងខ្លាំងក្លានូវការបង្ការ កម្ចាត់ដង្កូវទឹក រួមជាមួយនឹងការបាញ់ថ្នាំកម្ចាត់មេរោគលើភូមិសាស្រ្តភូមិចំនួន៣ដែលមានសម្បុករោគឆ្លង នៅភូមិដាយថាញ់ ដាយអឹន ដាយងឿថាំង។ បន្ទាប់មកផ្ដើមបាញ់ ថ្នាំលើភូមិសាស្រ្តឃុំ ចាប់តាំងពីដើមឆ្នាំ២០១៨ មកដល់សព្វថ្ងៃទូទាំងឃុំមានជំងឺគ្រុនឈាមត្រឹមតែ៤ករណីប៉ុណ្ណោះ។
មិនត្រឹមតែអនុវត្តល្អការងារពិនិត្យ ព្យាបាលជំងឺ កម្មាភិបាលដំណាក់សុខាភិបាលនៅទាំងអនុវត្តល្អនូវការងារផ្សព្វផ្សាយ ដើម្បីប្រជាជនមានចំណេះដឹងក្នុងការថែទាំសុខភាពនិងបង្ការសម្បុករោគឆ្លង។ យោងតាមកម្មវិធីសុខាភិបាលជាតិ ដូច៖ ចាក់ថ្នាំបង្ការរោគឲ្យកុមារក្នុងកម្រិតអាយុ ឲ្យកុមារផឹក VitaminA, ស្រ្តីមានផ្ទៃពោះតែង បានចាក់ថ្នាំបង្ការរោគឆ្លង ពិនិត្យគភ៌ត្រូវតាមកាលកំណត់។ល។ តែងអនុវត្តសម្រេចនិងសម្រេចលើសពីភាគកម្រិត៕
ត្រឿងផល-ទីទុយ