07/08/2018 - 09:55

រក្សា​មរ​តក​វប្ប​ធម៌​ជន​ជាតិ

យ័ញ​ធី​រ័ត្ន​និង​យ័ញ​ថាញ់​ឡឹង មិន​គ្រាន់​តែ​ជា​អ្នក​មាន​ស្មារ​តី​រក្សា​នូវ​អត្ត​សញ្ញាណ វប្ប​ធម៌​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​បំ​ណង​ក្លាយ​ជា​អ្នក​ស្នង​បន្ត​សិល្បៈ​ប្រ​ពៃ​ណី​ជូន​​អ្នក​ជំ​នាន់​ក្រោយ​ទៀត​ផង​។

យ័ញ​ធី​រ័ត្ន​និង​យ័ញ​ថាញ់​ឡឹង​ គឺ​ជា​មិត្ត​យុវ​វ័យ​២​រូប​ដែល​ពោរ​ពេញ​ដោយ​ទឹក​ចិត្ត​អ​ភិ​រក្ស​និង​ពង្រីក​វប្ប​ធម៌​ជន​ជាតិ​។

យ័ញ​ធី​រ័ត្ន​ ជា​ស្រ្តី​ម្នាក់​ដែល​មាន​ភាព​ទន់​ភ្លន់​ សុ​ភាព​រាប​សា និង​ចូល​ចិត្ត​រ​បាំ​ប្រ​ពៃ​ណី​ខ្មែរ​។ កាល​នៅ​តូច​ ពេល​តាម​ម្តាយ​ទៅ​លេង​បុណ្យ​ទាន​ម្តង​ៗ យ័ញ​ធី​រ័ត្ន តែង​ជក់​ចិត្ត​នឹង​រ​បាំ​ខ្លាំង​ណាស់​ ជួន​កាល​​រ័ត្ន​ក៏​លួច​ហាត់​រាំ​តាម​ចង្វាក់​ភ្លេង​ទៀត​ផង​។ យ័ញ​ធី​រ័ត្ន ឲ្យ​ដឹង​៖ មាន​គេ​សរ​សើរ​ថា​ ដៃ​នាង​ខ្ញុំ​រាំ​ទន់​ភ្លន់​ ខ្ញុំ​ត្រេក​អរ​ណាស់​ ដ្បិត​អី​ខ្លួន​បាន​រួម​ចំ​ណែក​ថែ​រក្សា​​សិល្បៈ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្លួន​។ ដំ​បូង​ឡើយ​គ្រាន់​តែ​មាន​ទឹក​ចិត្ត​ស្រ​ឡាញ់​ចំ​​ពោះ​រ​បាំ​ប្រ​ពៃ​ណី​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដើម្បី​រក្សា​និង​ពង្រីក​នូវ​តម្លៃ​នោះ ទាម​ទារ​នូវ​ការ​សាក​ល្បង​និង​ការ​ទទួ​ល​ខុស​ត្រូវ​ផង​ដែរ​”។

ឆ្នាំ​រៀន​ថ្នាក់​ទី​១១​ រ័ត្ន​ត្រូវ​បាន​សា​លា​ជម្រើស​ចូល​ក្រុម​សិល្បៈ​ ដើម្បី​ចូល​រួម​សម្តែង​ក្នុង​ម​ហោ​ស្រព​វប្ប​ធម៌​-កី​ឡា​ ជា​មួយ​នឹង​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ឯ​ទៀត​ក្នុង​ទូ​ទាំង​ប្រ​ទេស​។ ក្រោយ​ពី​ប្រ​ឡង​ជាប់​ចេញ​សា​លា​រ័ត្ន​បាន​ចូល​បំ​ពេញ​ការ​ងារ​នៅ​ក្រុម​ឃោស​នា​ការ​សិល្បៈ​ខ្មែ​រ (បច្ចុ​ប្បន្ន​ជា​ក្រុម​សិល្បៈ​ខ្មែរ​របស់​ខេត្ត​កា​​ម៉ាវ​)។ នៅ​ទី​នោះ ​យ័ញ​ធី​រ័ត្ន​កាន់​តែ​មាន​ឱ​កាស​ចូល​រួម​ហាត់​រ​បាំ​ ក៏​ដូច​ជា​វិ​ស័យ​សិល្បៈ​ផ្សេង​ៗ​។ យ័ញ​ធី​រ័ត្ន​ ឲ្យ​ដឹង​៖ “តម្លៃ​វប្ប​ធម៌​ពី​កាយ​វិ​ការ​រាំ​ បាន​ជះ​ឥទ្ធិ​ពល​ដល់​ស្មារ​តី ​ សតិ​អា​រ​ម្មណ៍​ ញាំុង​ឲ្យ​នាង​ខ្ញុំ​កាន់​តែ​មាន​ចិត្ត​ស្រ​ឡាញ់​និង​មាន​ភារ​កិច្ច​ថែ​រក្សា​និង​ពង្រីក​វប្ប​ធម៌​ជន​ជាតិ​ខ្លួន​ថែម​ទៀត​”។

ចង្វាក់​ភ្លេង​និង​ចម្រៀង​របស់​មា​មីង​នៅ​តាម​ភូមិ​ស្រុក បាន​ទាក់​ទាញ​អា​រម្មណ៍​យ័ញ​ថាញ់​ឡឹង​ ឲ្យ​មាន​ចិត្ត​ស្រ​ឡាញ់​ខាង​សិល្បៈ​តាំង​ពី​នៅ​តូច​ដែ​រ​។ រ​ហូត​មក​ដល់​សព្វ​ថ្ងៃ យ័ញ​ថាញ់​ឡឹង​ក្លាយ​ជា​តន្រ្តី​ករ​ដ៏​ចំ​ណាន​ម្នាក់​។ យ័ញ​ថាញ់​ឡឹង​ចេះ​កូដ​ទ្រ​តាំង​ពី​អា​យុ​១​០​ឆ្នាំ។​ ក្រោយ​ពី​សឹក​ពី​បួស យ័ញ​ថាញ់​ឡឹង ក៏​​​បន្ត​ស្វះ​ស្វែង​រក​គ្រូ​បង្ហាត់​កូដ​ទ្រ​សោ​ ទ្រអ៊ូ​ វាយ​ស្គរ​ធំ ស្គរ​តូច​។ ។ល។ ឧប​ករណ៍ ភ្លេង​ណា​ក៏​ដោយ​ឲ្យ​តែ​ទាក់​ទិន​នឹង​សិល្បៈ​ប្រ​វេ​ណី គឺ​យ័ញ​ថាញ់​ឡឹង​ ក៏​តែង​ចង់​រៀន​ចង់​ចេះ​។ លោក​គ្រូ​ដែល​បង្ហាត់​ថាញ់​ឡឹង​វាយ​ស្គរ​ធំ​ ស្គរ​តូច​នោះ គឺ​សិប្ប​ករ​ផ្លុំ​ប៉ី​អម្នាក់​​ នៅ​ពេល​គាត់​មាន​វ័យ​កាន់​តែ​ចាស់​ខ្សោយ​ត្រ​ចៀក​ គាត់​ក៏​ប្តូរ​មក​វាយ​ស្គរ​ឲ្យ​ក្រុម​ភ្លេង​។ លោក​គ្រូ​បាន​បណ្តុះ​ចិត្ត​ឲ្យ​យ័ញ​ថាញ់​ឡឹង​ មាន​​ម​នោ​សញ្ចេត​នា​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ក្រុម​ភ្លេង​​ប្រ​ពៃ​ណី​ខ្មែរ​។ ខណៈ​ពេល​រៀន​ចេះប្រ​ភេទ​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ ឡឹង​ក៏​មាន​ឱ​កាស​រៀន​បទ​ភ្លេង​ស​ម័យ​ទៅ​តាម​គោល​បំ​ណង​របស់​ឪ​ពុក​ម្តាយ​។ មិន​ត្រឹម​តែ​ចេះ​ប្រ​គំ​ភ្លេង​ស​ម័យ​ ចេះ​ភ្លេង​ប្រ​ពៃ​ណី​ ឡឹង​ថែម​ទាំង​ចេះ​ចម្លាក់​​គូរ​គំ​នូរ​។ល។ ដោយ​សារ​មាន​ទេព​កោ​សល្យ​ខាង​សិល្បៈ​ប្រ​ពៃ​ណី​ ទោះ​បី​ជា​វ័យ​នៅ​ក្មេង​ក៏​ពិត​មែន ប៉ុន្តែ​ឡឹង​អាច​ធ្វើ​បាន​ការ​ងារ​ជា​ច្រើន​ ដើម្បី​រក​បាន​ប្រាក់​ចំ​ណូល​ ក្លាយ​ជា​កម្លាំង​ស្នូល​សម្រាប់​គ្រួ​សារ​។

ដោយ​សារ​ការ​ជក់​ចិត្ត​ជា​មួយ​នឹង​សិល្បៈ​ តន្រ្តី​ នាំ​ឲ្យ​ឡឹង​ក្លាយ​ជា​អ្នក​ស្នង​បន្ត​ភ្លេង​ប្រ​ជា​ប្រិយ​។ លោក​គ្រូ​ម្នាក់​ទៀត​ដែល​បង្ហាត់​ភ្លេង​តា​ខេ​ឲ្យ​ឡឹង​ គឺ​សិប្ប​ករ​ចើន​សុ​ផា​រ៉ា (នៅ​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​ខេត្ត​ត្រា​វិញ​) ឡឹង​ឲ្យ​​ដឹង​​៖ “បច្ចុ​ប្បន្ន តិច​មាន​អ្នក​ចេះ​ដេញ​តា​ខេ​នេះ​​ណាស់​”។  អា​យុ​មិន​ទាន់​ដល់​២០​ឆ្នាំ​ផង​ ឡឹង​ចេះ​លេង​ស្ទាត់​ប្រ​ភេទ​ឧប​ករណ៍​ភ្លេង​
ជន​ជាតិ​ មាន​ដូច​៖ តា​ខេ ទ្រ​សោ​ ទ្រ​អ៊ូ​ ស្គរ​ធំ ស្គរ​ដៃ រ​នាត​គង​។ល។​  ៕

 ប្រ​ភព​៖កា​សែត​កា​ម៉ាវ​-​ ថាច់​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
យ័ញ​ធី​រ័ត្ន​