ស្រុកដុងហាយ ខេត្តបាកលីវ ទើបតែរៀបចំសន្និបាតបូកសរុបការងារកសាងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិឆ្នាំ២០១៧។ ក្នុងនោះ មានទម្រង់រូបភាពស្វ័យគ្រប់គ្រងស្វ័យបង្ការ ស្វ័យការរពារសន្តិសុខសណ្តាប់ធ្នាប់ដែលសម្រេចប្រសិទ្ធភាព។
លោកប៊ុយមិញត្វី (ឈរកណ្តាល) ប្រធានគណៈកម្មាធិការប្រជាជនស្រុកប្រធាន គណៈចង្អុលការ១៣៨ស្រុកដុងហាយ សរសើរជូនរង្វាន់ដល់សមូហភាពបុគ្គល មានស្នាដៃឆ្នើមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។
បច្ចុប្បន្ន លើភូមិសាស្រ្តស្រុក មានទម្រង់ស្វ័យគ្រប់គ្រងស្វ័យបង្ការ ស្វ័យការពារសន្តិសុខសណ្តាប់ធ្នាប់ចំនួន៦។ ក្នុងនោះ ទម្រង់ក្លឹបនារីបង្ការទប់ស្កាត់ ឧក្រិដ្ឋកម្មក្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់ និងក្រុមនេសាទករស្វ័យគ្រប់គ្រង ពីសន្តិសុខសណ្តាប់ធ្នាប់លើសមុទ្រដំណើរការប្រកបដោយប្រសិទ្ធភាព។
ឆ្លងតាមរយៈទម្រង់ខាងលើ មហាជនបានផ្តល់ប្រភពព័ត៌មានដ៏មានតម្លៃជាង៣០០អំពីសន្តិសុខសណ្តាប់ធ្នាប់ដល់ស្ថាប័នសមត្ថកិច្ច ជួយឲ្យកម្លាំងនគរបាលរកឃើញវិនិច្ឆ័យចំនួន១២៥ករណី ពាក់ព័ន្ធដល់មុខសញ្ញា៣២២នាក់ ថ្កោលទោសមុខសញ្ញាលើ្មសច្បាប់៦៩នាក់ ចាប់និងចលនាមុខសញ្ញាដែលដែលមានដីកាតាមចាប់ខ្លួនចេញសារភាពចំនួន១៧នាក់។ល។ ទន្ទឹមនឹងនោះ ទម្រង់ស្វ័យគ្រប់គ្រងពីសន្តិសុខសណ្តាប់ធ្នាប់ក៏ពង្រីកបានប្រសិទ្ធភាពក្នុងការបញ្ចុះបញ្ចូលអប់រំអ្នកដែលប្រព្រឹត្តជ្រុលជ្រួសក្នុងគ្រួសារសហគមន៍។ ក្នុងឆ្នាំ២០១៧ មានមុខសញ្ញា៨១នាក់ ត្រូវបានអប់រំបញ្ចុះបញ្ចូលមានការកែប្រែខ្លួន ហើយវិលមករួមរស់ក្នុងសហគមន៍វិញ។
តាមប្រសាសន៍របស់លោកប៊ុយមិញត្វី ប្រធានគណៈកម្មាធិការប្រជាជនស្រុក ប្រធានគណៈចង្អុលការ១៣៨ស្រុកដុងហាយ ៖ អាស្រ័យជំរុញខ្លាំងយ៉ាងក្លានូវការបង្ការទប់ស្កាត់ឧក្រិដ្ឋកម្ម បាបគ្រោះសង្គមនិងកសាងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ឆ្នាំ២០១៧ ស្ថាប័នមានសមត្ថកិច្ច បានសុើបអង្កេតនិងធ្វើឲ្យជាក់ច្បាស់ករណីល្មើសច្បាប់ព្រហ្មទណ្ឌ៦៩/៨៥ករណីពាក់ព័ន្ធដល់មុខសញ្ញា៨៨នាក់ សម្រេចអត្រា៨១%។ ក្នុងនោះ រកឃើញករណីល្មើសច្បាប់ព្រហ្មទណ្ឌកម្រិតធ្ងន់សម្រេចអត្រា១០០%; តស៊ូលុបបំបាត់កន្លែងបាបគ្រោះសង្គមចំនួន៩៨កន្លែង វិនិច្ឆ័យមុខសញ្ញាជិត៤០០នាក់ កម្ចាត់៥ករណីរក្សាទុកលក់ដូរ ប្រើប្រាស់គ្រឿងញៀន ពាក់ព័ន្ធដល់មុខសញ្ញា១២នាក់។ល។
ផ្ដើមពីលទ្ធផលខាងលើ សមូហភាព បុគ្គលចំនួន៣៦ ត្រូវបាននគរបាលខេត្តសរសើរជូនរង្វាន់ អាស្រ័យមានស្នាដៃចូលរួមសង្រ្គោះ រួមចាប់មុខសញ្ញាលួចរបស់របរ; បុគ្គលចំនួន១០រូបត្រូវបានគណៈកម្មាធិការប្រជាជនស្រុកសរសើរជូនរង្វាន់ អាស្រ័យមានស្នាដៃឆ្នើមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ៕
តាមកាសែតបាកលីវ ប្រែសម្រួល៖ ថាច់សេរី