ប៉ុន្មានឆ្នាំកន្លង មន្ទីរពេទ្យពហុព្យាបាលសុកត្រាំង បានរដ្ឋវិនិយោគទុនកសាងមូលដ្ឋានសម្ភារៈ បរិក្ខារពេទ្យទំនើបៗ ផ្សំជាមួយនឹងកងជួរគ្រូពេទ្យត្រូវបានបណ្តុះបណ្តាលលើកកម្ពស់មុខវិជ្ជាឯកទេស ម្ល៉ោះហើយ មន្ទីរពេទ្យបំពេញបានល្អនូវការងារថែទាំសុខភាពជូនប្រជាជន។
វេជ្ជបណ្ឌិតឯកទេសI ហឿភឿកត្រឿង ប្រធានផ្នែកពិនិត្យជំងឺបន្ទប់ទី១
កំពុងធ្វើការពិនិត្យព្យាបាលជូនអ្នកជំងឺ។
វេជ្ជបណ្ឌិតឯកទេសI ថាច់ខួន នាយករងមន្ទីរពេទ្យពហុព្យាបាលសុកត្រាំង ឲ្យដឹង៖ មន្ទីរពេទ្យបានចែកចេញពីមន្ទីរពេទ្យសម្ភព-កុមារ ព្រមទាំងបានកសាងថ្មីនៅឆ្នាំ២០១៦ ហើយត្រូវបានរៀបចំ ចំណាត់ថ្នាក់ជាមន្ទីរពេទ្យឈរលេខ២ ទ្រង់ទ្រាយ៧០០គ្រែ ការចំណាយទុនកសាងអស់ជាង១.៦០០ពាន់លានដុងពីប្រភពថវិការដ្ឋ។ មកទល់ពេលនេះ មន្ទីរពេទ្យមានបន្ទប់ ផ្នែកចំនួន៣៤ (រួមមានបន្ទប់មុខងារចំណុះគណៈនាយកចំនួន៨; ផ្នែកបម្រុងនាំចូលព្យាបាល ផ្ទាល់ចំនួន៨ ផ្នែកនាំចូលព្យាបាល ផ្ទាល់ចំនួន១៨)។ សរុបកម្មាភិបាល បុគ្គលិករបស់មន្ទីរពេទ្យគឺ៧១៣នាក់ ក្នុងនោះ មហាបរិញ្ញា៧នាក់វេជ្ជបណ្ឌិតឯកទេសII មាន៩នាក់ វេជ្ជបណ្ឌិតឯកទេសI មាន៤៩នាក់ វេជ្ជបណ្ឌិត១១៩នាក់ ឱសថបណ្ឌិត កម្រិតមហាវិទ្យាល័យមាន១៦នាក់ គិលានុប្បដ្ឋាកកម្រិតមហាវិទ្យាល័យមាន៣២នាក់ គ្រូពេទ្យកម្រិតមធ្យមសិក្សាមាន២២នាក់ បច្ចេកទេសពេទ្យកម្រិតមធ្យមសិក្សាមាន៣៩នាក់ ឱសថការីកម្រិតមធ្យមសិក្សាមាន៣០នាក់ គិលានុប្បដ្ឋាកកម្រិតមធ្យមសិក្សាមាន៣៤៧នាក់ ។ល។”។
សព្វថ្ងៃ មន្ទីរពេទ្យពហុព្យាបាលសុកត្រាំង បានបំពាក់បរិក្ខារទំនើបៗគ្រប់សព្វសម្រាប់បម្រើការពិនិត្យ ព្យាបាលជំងឺ មានដូច៖ ម៉ាស៊ីនវាស់សម្ពាធឈាម ម៉ាស៊ីនឆ្លុះ អេកូម៉ាស៊ីនវាស់ចង្វាក់បេះដូង ម៉ាស៊ីនវិភាគឈាមវិទ្យា ម៉ាស៊ីនថត រស្មីអ៊ិច (XRay) ម៉ាស៊ីនCT Scan ។ល។ មធ្យមភាគក្នុង១ថ្ងៃ មន្ទីរពេទ្យបានពិនិត្យនិងព្យាបាលជូនអ្នកជំងឺប្រមាណពី៧០០ដល់៨០០លើកនាក់ បើរាប់ទាំងអ្នកជំងឺមកព្យាបាលតែមិនសម្រាកប្រមាណ ១.០០០នាក់។ វេជ្ជបណ្ឌិតឯកទេសI ហឿភឿកត្រឿង ប្រធានផ្នែកពិនិត្យ ជំងឺខាងក្នុងឲ្យដឹង៖ “ប្រជាជនមកពិនិត្យជំងឺមានចំនួនច្រើន ម្ល៉ោះហើយ មន្ទីរពេទ្យមានការរៀបចំ មានរបៀបរៀបរយ កម្មាភិបាលពេទ្យធ្វើការពិនិត្យនិងផ្តល់ថ្នាំត្រឹមត្រូវជូនអ្នកជំងឺដោយមិនទុកឲ្យអ្នកជំងឺរង់ចាំយូរឡើយ”។ បងស្រី សឺនធីសុភាព អាយុ៥៣ឆ្នាំ នៅក្រុងវិញចូវ មកពិនិត្យជំងឺ ឲ្យដឹង៖ “ព្រឹកព្រលឹម ក៏មានប្រជាជនមកពិនិត្យជំងឺយ៉ាងកុះករប៉ុន្តែកម្មាភិបាលពេទ្យនៅតែមានភាពរួសរាយ និយាយរាក់ទាក់ សួរសុខទុក្ខនិងធ្វើការពិនិត្យជំងឺតាមលំដាប់លំដោយ ម្ល៉ោះហើយនរណាក៏រីករាយរង់ចាំដល់វេនខ្លួនចូលពិនិត្យជំងឺនោះដែរ។ កម្មាភិបាលពេទ្យ នៅទីនេះថែមទាំងមានមុខវិជ្ជា ឯកទេសត្រឹមត្រូវម្ល៉ោះហើយការពិនិត្យនិងផ្តល់ថ្នាំជូនអ្នកជំងឺក៏ឆាប់ជាសះស្បើយ”។
វេជ្ជបណ្ឌិតឯកទេសI ថាច់ខួន ឲ្យដឹងបន្ថែម៖ “ក្រៅពីបញ្ជូនកម្មាភិបាលពេទ្យមួយចំនួនទៅរៀនលើកកម្ពស់មុខវិជ្ជាជំនាញមន្ទីរពេទ្យនៅទាំងអញ្ជើញវេជ្ជបណ្ឌិតដែលមានមុខជំនាញខ្ពស់នៅមន្ទីរពេទ្យចើរ៉ៃណែនាំបច្ចេកទេស ដើម្បីពិនិត្យព្យាបាលជូនអ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែមានភាពល្អប្រសើរ”៕
ត្រឿងផល -សេរី