អាស្រ័យដោយការគួបផ្សំនូវគម្រោងកម្មវិធីពិសេសសម្រាប់ជនជាតិភាគតិច ហេដ្ឋារចនាសម្ព័ន្ធតំបន់ជ្រៅ តំបន់ឆ្ងាយរបស់ស្រុកពុងហ៊ីប ខេត្តហូវយ៉ាងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំនិងសមរម្យ។
សាលាបឋមសិក្សាហ្វាអាន៣ កំពុងកសាងសម្រេចបទដ្ឋានជាតិ។
បងស្រីយ័ញធីថៀន កើតនិងធំដឹងក្ដីនៅភូមិតឹងក្វើយកិញ ឃុំតឹនប៊ិញ ស្រុកពុងហ៊ីប។ ហេតុនោះបងស្រីយល់ច្បាស់ ពីការផ្លាស់ប្ដូរនៅតំបន់នេះ។ បងស្រីថៀន ឲ្យដឹង៖ “ប៉ុន្មានឆ្នាំមកនេះ ភូមិរបស់ខ្ញុំផ្លាស់ប្ដូរច្រើនណាស់ ពិសេសមានប្រព័ន្ធប្រឡាយបើហ្គន បានក្រាលបេតុងរួចរាល់។ ដោយឡែកគ្រួសារខ្ញុំក៏បានរដ្ឋជំនួយសង់ផ្ទះមហាសាមគ្គី ហើយក៏បានជូនពាងស្ដុកទឹកផងដែរ ដោយមានអគ្គិសនីសុវត្ថិភាពចូលដល់ផ្ទះសម្រាប់ប្រើប្រាស់។ មានផ្លូវបេតុង អគ្គិសនី ម៉្លោះហើយផ្ទះណាក៏ដោយ តែងទិញយានជំនិះ ទូរទស្សន៍ ឆ្នាំងបាយអគ្គិសនី។ល។ ពិសេស ភូមិរបស់ខ្ញុំនៅទាំងបញ្ជូលទូរទស្សន៍ខ្សែកាបបានទៀតផង។ ខ្ញុំនៅទាំងបានជំនួយជ្រូកមេ២ក្បាលដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ ឥឡូវភូមិរបស់ខ្ញុំមិនជាអន់ ប៉ុន្មានបើប្រៀបជាមួយនឹងមជ្ឈមណ្ឌលផ្សារនោះទេ”។ តាមប្រសាសន៍ លោកង្វៀនង៉ុកថើ អនុប្រធានភូមិតឹនក្វើយកិញ ឲ្យដឹង៖ ជនរួមជាតិខ្មែរនៅភូមិតឹនក្វើយកិញ បានទទួលផលពីគោលនយោបាយអាទិភាពរបស់រដ្ឋជាច្រើន ដូច៖ “ផ្ទះនៅជំនួយទុន ពិសេស គឺកម្មវិធី១៣៥បានផ្សព្វផ្សាយព្រមៗគ្នា ម៉្លោះហើយអគ្គិសនី ផ្លូវគមនាគមន៍ សាលារៀន។ល។ បានគ្របដណ្ដប់រាល់គ្រួសារជនរួមជាតិខ្មែរ១០០%។
បងវ៉ហ្វាយបាក់ កម្មាភិបាលទទួលបន្ទុកការងារជនជាតិឃុំហ្វាអាន ស្រុកពុងហ៊ីប ឲ្យដឹង៖ “ឆ្នាំកន្លង ឃុំឧបត្ថម្ភទុនចិញ្ចឹមសត្វឥតសំណងដល់៦គ្រួសារ ជូនពាងស្ដុកទឹកចំនួន១២០ដល់គ្រួសារដែលនៅឆ្ងាយពីបំពង់នាំទឹក។ ទន្ទឹមនឹងនោះ នៅទាំងឧបត្ថម្ភកូនពូជ ថ្នាំការពាររុក្ខជាតិចំពោះគ្រួសារក្រលំបាក។ល។”។ ដោយការឧបត្ថម្ភបានទាន់ពេលរបស់រដ្ឋ មានគ្រួសារជាច្រើនឈានឡើងចាកផុតពីភាពក្រីក្រ។ លោកលីហេ៊ត នៅភូមិ៣ ឲ្យដឹង៖ “បានរដ្ឋឧបត្ថម្ភទុនសម្រាប់ដាំដំណាំរួមផ្សំ ទិញជ្រូកមេចិញ្ចឹមនិងសង់ផ្ទះមហាសាមគ្គីជូនគ្រួសារខ្ញុំ។ ម៉្លោះហើយ ឆ្នាំ២០១៧ គ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ”។ អាស្រ័យដោយបានទទួលផលពីគោលនយោបាយអាទិភាពរបស់រដ្ឋ ដូចគ្រួសារលោកលីហេ៊តដែរ បងគឹមច័ន្ទសុខា នៅភូមិ៦ ឃុំហ្វាអាន ក៏បានចាកផុតពីភាពក្រីក្រផងដែរកូនៗបានទៅរៀនត្រឹមត្រូវ។ បងសុខា ឲ្យដឹងដោយក្ដីរីរាយ៖ “ខ្ញុំប្រិតសំចៃប្រាក់ដើម្បីបម្រុងនឹងទិញកង់ឲ្យកូនស្រីជិះទៅរៀន ព្រោះវាសង្វាតរៀនសូត្រណាស់ ក៏បានសប្បុរសជនជូនកង់ថ្មីមួយគ្រឿង។ រដ្ឋបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះយើង ហេតុនេះ យើងត្រូវតែខិតខំតស៊ូព្យាយាមធ្វើការរកទទួលទានជាងតៀត”។
លោកត្រឿងវ៉ាន់វិញ ប្រធានការិយាល័យជនជាតិស្រុកពុងហ៊ីប បញ្ជាក់ហេដ្ឋាគមនាគមន៍ជនបទតំបន់ជនរួមជាតិខ្មែររស់នៅច្រើនកុះករនៅលើភូមិសាស្រ្ត សុទ្ធសឹងតែបានវិនិយោគទុនទិដ្ឋភាពជនបទពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាត។ ជនរួមជាតិខ្មែរមានភាពងាយស្រួលជាងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រ៕
ហាថាញ-ទីទុយ