នៅក្រុងវិញចូវ ក្រុមប្រឹក្សាអប់រំការពារប្រទេសនិងសន្តិសុខខេត្តសុកត្រាំង ទើបផ្សព្វផ្សាយអំពីចំណេះដឹងការពារប្រទេសសន្តិសុខជូន មន្ត្រីសង្ឃ អ្នកបួសក្នុងបណ្ដាសាសនារបស់ខេត្ត ឆ្នាំ២០១៨។
មន្ត្រីសង្ឃព្រះសង្ឃខ្មែរក្នុងខេត្តចូលរួមវគ្គបំពាក់បំប៉ន។
អ្នកតំណាងចូលរួមបានស្តាប់ការឧទ្ទេសនាមអំពីគោលនយោបាយជនជាតិ សាសនា ផ្សារភ្ជាប់នឹងការការពារប្រទេសសន្តិសុខ; គោលមាគ៌ា ទស្សនៈរបស់បក្សគោលនយោបាយ ច្បាប់របស់រដ្ឋ អំពីការពារសន្តិសុខមាតុភូមិកសាងខឿនការពារប្រទេសទូទាំងប្រជាជន ផ្សារភ្ជាប់នឹងជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជន; ខ្លឹមសារមូលដ្ឋានច្បាប់ការពារប្រទេសសន្តិសុខ ច្បាប់កាតព្វកិច្ចយោធាអប់រំការពារប្រទេស សន្តិសុខព្រំដែនជាតិសមុទ្រវៀតណាម; ការពារសន្តិសុខនយោបាយ សេដ្ឋកិច្ចវប្បធម៌ សតិអារម្មណ៍ក្នុងស្ថានភាពថ្មី។
វគ្គបំពាក់បំប៉ននេះ ដើម្បីលើកកម្ពស់ការយល់ដឹង ភារកិច្ចរបស់មន្ត្រីសង្ឃ អ្នកបួសក្នុងបណ្ដាសាសនាចំពោះភារកិច្ចរក្សាលំនឹងសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគ។ បង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ; មានភាពឯកភាពខ្ពស់ក្នុងអង្គការសាសនា អំពីការអនុវត្តគោលមាគ៌ា គោលនយោបាយរបស់បក្សច្បាប់របស់រដ្ឋ៕
ត្រឿងផល-វិមាន