ឃុំថើយស្វឹង មានអត្រាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលសម្រេចជាង៩០%។ នេះគឺជាឃុំមួយក្នុងចំណោមឃុំនានា ដែលមានអត្រាប្រជាជនចូលរួមធានា រ៉ាប់រងសុខាភិបាលខ្ពស់បំផុតរបស់ស្រុកកើ-ដ ក្រុងកឹងធើ។
ប្រជាជនមកពិនិត្យ ព្យាបាលជំងឺនៅដំណាក់សុខាភិបាលឃុំថើយស្វឹង។
លោកត្រឿងង៉ុកយុ៉ង ប្រធានដំណាក់សុខាភិបាលឃុំថើយស្វឹង បញ្ជាក់៖ “អាស្រ័យដោយការយកចិត្តទុកដាក់ វិនិយោគទុនរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដំណាក់សុខាភិបាលឃុំថើយស្វឹង បច្ចុប្បន្ន ត្រូវបានបំពាក់ម៉ាស៊ីន បរិក្ខារពេទ្យគ្រប់សព្វ។ ពិសេសគឺ ប្រភពធនធានមនុស្សត្រូវបានបណ្តុះបណ្តាលត្រឹមត្រូវ មានមុខជំនាញល្អឆ្លើយតបទៅនឹងតម្រូវការពិនិត្យ ព្យាបាលជំងឺជូនប្រជាជន”។ អត្រានៃការពិនិត្យព្យាបាលជំងឺរបស់ដំណាក់សុខាភិបាលឃុំ បច្ចុប្បន្ន សម្រេចជិត៩០% រួមចំណែកកាត់បន្ថយភាពហួសចំណុះនៅមន្ទីរពេទ្យថ្នាក់លើ។ អត្រានៃការបញ្ជូនអ្នកជំងឺឡើងជួរពេទ្យថ្នាក់លើក្រោម១០% ប្រការនេះ សឲ្យឃើញថា សមត្ថភាពនិងការទំនុកចិត្តរបស់ប្រជាជនចំពោះ គុណភាពពិនិត្យ ព្យាបាលជំងឺរបស់បុគ្គលិកពេទ្យនៅទីនេះ។ បងដាវឡុក នៅភូមិថើយត្រឿង១ ឲ្យដឹង៖ “គ្រួសារខ្ញុំឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ម៉្លោះហើយបានរដ្ឋផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាល អាស្រ័យមានប័ណ្ណធានារ៉ាប់រងសុខាភិបាល គ្រួសារខ្ញុំនឹងនរចិត្តពលកម្មផលិត ដើម្បីចាកផុតពីភាពក្រីក្រ។ ជារៀងរាល់ខែ បុគ្គលិក ពេទ្យសហការីសុខាភិបាលមកដល់ផ្ទះដើម្បីផ្សព្វផ្សាយចំណេះដឹងពីរបៀបបង្ការ ទប់ស្កាត់ជំងឺដើម្បីការពារខ្លួនឯងនិងសមាជិកក្នុងគ្រួសារព្រមទាំងរំលឹកអាណាព្យាបាលនាំកូនចៅទៅចាក់ថ្នាំបង្ការត្រូវតាមកំណត់ទៀតផង”។
ទន្ទឹមនឹងការងារជំនាញ កងជួរបុគ្គលិកពេទ្យ នៅទាំងអនុវត្តល្អការងារចលនាសប្បុរសជន រៀបចំការពិនិត្យ ព្យាបាលជំងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃនិងជូនអំណោយដល់មាមីងក្រីក្រ។ នៅឆ្នាំ២០១៧ និងត្រៃមាសទី១ ឆ្នាំ២០១៨ ដំណាក់សុខាភិបាលបានរៀបចំការពិនិត្យ ព្យាបាលជំងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃនិងជូនអំណោយចំនួន៥០០ចំណែកដល់គ្រួសារដែលមានស្ថានភាពលំបាក ភាគច្រើនគឺសារជនរួមជាតិខ្មែរនៅភូមិថើយត្រឿង១ ថើយត្រឿង២។ តាមប្រសាសន៍របស់លោក ហ្វិញកាវមិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថើយស្វឹង ឲ្យដឹង៖ ឃុំបានដំណើរការផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់ជនរួមជាតិខ្មែរក្នុងឃុំ១០០%។ ចំពោះគ្រួសារដែល មានស្ថានភាពលំបាក ឃុំក៏បានចលនាសប្បុរសជនឧបត្ថម្ភទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល។ ភូមិភាគកំណត់ច្បាស់ ក្នុងដំណើរការកសាងជនបទថ្មី លក្ខឋានសុខាភិបាលគឺជាមូលដ្ឋានគ្រឹះ មានផលប៉ះពាល់ដោយផ្ទាល់ដល់លក្ខឋានផ្សេងៗ ព្រោះហេតុនោះ សុខាភិបាលគឺជាលក្ខឋានត្រូវបានឡើងផែនការអនុវត្តឲ្យឆាប់បានសម្រេច។ មកទល់នឹងពេលនេះ លក្ខឋានសុខាភិបាលត្រូវបានឃុំ អនុវត្តសម្រេចមុនពេល ពិសេស គឺលក្ខឋានធានារ៉ាប់រងសុខាភិបាលសម្រេចអត្រាខ្ពស់បង្គួរ បើបៀបធៀបជាមួយនឹងភូមិភាគនៅជិតខាង”។
ថាញ់ភូ-មុនី