10/04/2018 - 14:06

គ្រូ​ពេទ្យ​ឆ្នើម

ជាង​២៦​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹងរបរ​ពេទ្យ វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​២- ង៉ីមវណ្ណ ប្រ​ធាន​ផ្នែក​ចក្ខុសាស្រ្ត​នៃ​មន្ទីរ​ពហុព្យា​បាល​សុក​ត្រាំង តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ថែ​ទាំ​សុខ​ភាព​ជូន​អ្នក​ជំ​ងឺ​។ លោក​តែង​បាន​អ្នក​រួម​អា​ជីព​គោ រព​ស្រ​ឡាញ់ ថ្នាក់​ដឹក​នាំ​ឲ្យ​តម្លៃ​ជា​គ្រូ​ពេទ្យ​ឆ្នើម​និង​គំ​រូ។​

   វេជ្ជ​បណ្ឌិត​ង៉ីម​វណ្ណ សួរ​សុខ​ទុក្ខ​អ្នក​ជំ​ងឺ​ក្រោយ​ពី​ធ្វើ​ការ​វះ​កាត់​ ។​

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឈាន​មក​ដល់ អ្នក​ណា​ក៏​បម្រុង​រៀប​ចំ​ផ្ទះ​សម្បែង ទិញ​សម្លៀក​បំ​ពាក់​ថ្មី វេច​នំ​។ល។ ដើម្បី​ទទួល​ឆ្នាំ​ថ្មី​។ ចំ​ពោះ​វេជ្ជ​បណ្ឌិត​វណ្ណ ថ្ងៃ​ណា​ក៏​មាន​វត្ត​មាន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​ដោះ​ស្រាយ​ការ​ងារ​និង​វះ​កាត់ ថែ​ទាំ​សុ​ខ​ភាព​ជូន​អ្នក​ជំ​ងឺ​មិន​ថា​ថ្ងៃ បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ វេជ្ជ​បណ្ឌិត​វណ្ណ ឲ្យ​ដឹង​៖ “ចូល​ឆ្នាំ​ថ្មី​តែង​មាន​ច្បាប់​ឈប់​តាម​សេចក្ដី​កំ​ណត់​ ប៉ុន្តែ​ក្នុង​ផ្នែក​ចក្ខុ​សាស្រ្ត​មាន​វេជ្ជ​បណ្ឌិត ត្រឹម​តែ​៣​នាក់ ក្នុង​នោះ ខ្ញុំ​ជាអ្ន​ក​វះ​កាត់​ដោយ​ផ្ទាល់​។ មធ្យម​ភាគ​ក្នុង​មួយ​ព្រឹក​ធ្វើ​ការ​វះ​កាត់​ជាង​២០​លើក ម៉្លោះ​ហើយ​តែង​មាន​វត្ត​មាន​ជា​និច្ច​នៅ​ក្នុង​មន្ទីរ​ពេទ្យ។ ចូល​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​សម្រាក់​បាន​ត្រឹម​តែ​មួយ​ពេល​រសៀល​នៅ​ថ្ងៃ​ឡើង​ស័ក ដើម្បី​ទៅ​វត្ត​តែ​ប៉ុណ្ណោះ​”។

វេជ្ជ​បណ្ឌិត​វណ្ណ កាល​ពី​កុមារ​រស់​នៅ​តំ​បន់​ក្រី​ក្រ​ឃុំ​ឡា​យហ្វា  ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ​របស់​ក្រុង​វិញ​ចូវ ជីវ​ភាព​ជួប​លំ​បាក​ខ្លាំង​ណាស់​។ គាត់​ឃើញ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ​គ្មាន​ប្រាក់​ព្យា​បាល​ឬ​មិន​ដឹង​របៀប​ថែ​ទាំ​សុខ​ភាព ម៉្លោះ​ហើយ​ក៏​បាត់​បង់​ជី​វិត​ទៅ ទើប​គាត់​មាន​បំ​ណង​ប្រាថ្នា​ធ្វើ​ជា​វេជ្ជ​បណ្ឌិត​ដើម្បី​ព្យា​បាល​ជំ​ងឺ។ ទោះ​​បី​ជីវ​ភាព​គ្រួ​សារ​ប្រ​ឈម​នឹង​ភាព​លំ​បាក​យ៉ាង​ណា​ក៏​ ដោយ គាត់​នៅ​តែ​ច្បាម​ការ​សិក្សា រៀន​សូត្រ​។ ឆ្នាំ​១៩៩២  ក្រោយ​ពី​បញ្ចប់​កម្ម​សិក្សា​ផ្នែក​វេជ្ជ​បណ្ឌិត​ ហើយ​បាន​ទទួល​ចូល​ធ្វើ​ការ​នៅ​ដំ​ណាក់​ចក្ខុ​សាស្រ្ត​របស់​ខេត្ត​។ ឆ្នាំ​១៩៩៥ បង​បាន​ប្ដូរ​មក​ម​ក​បំ​ពេញ​ការ​ងារ​នៅ​មន្ទីរ​ពេទ្យ​ពហុ​វិជ្ជា​ខេត្ត​សុក​ត្រាំង​មក​ទល់​បច្ចុប្បន្ន​។ កំ​ណត់​ច្បាស់​ដៅ​របស់​វេជ្ជ​បណ្ឌិត​ គឺ​នាំ​មក​នូវ​សុខ​ភាព​ល្អ ភាព​សប្បាយ​រីក​រាយ​ជូន​អ្នក​ជំ​ងឺ​ការ​ចាំ​បាច់ ម៉្លោះហើយ​វេជ្ជ​បណ្ឌិត​វណ្ណ តែង​ផ្ដោត​អា​រម្មណ៍​ទៅ​ក្នុង​ផ្នែក​ជំ​នាញ​។ ក្រោយ​មួយ​រយៈ​បំ​ពេញ​ការ​ងារ​ លោក​បាន​បញ្ជូន​ទៅ​រៀន​មុខ​ជំ​នាញ​ខាង​ភ្នែក​។ វេជ្ជ​បណ្ឌិត​វណ្ណ ឲ្យ​ដឹង​៖ “ពេល​បាន​ប្រ​គល់​ការ​ងារ​វះ​កាត់​ភ្នែក ដំ​បូងខ្ញុំមាន​ការ​បា​រម្ភ​ណាស់​ដែរ ពី​ព្រោះ​មាន​ការ​រង សម្ពាធ​យ៉ាង​ធ្ងន់​។ ប៉ុន្តែ​ពេល​មាន​មុខ​ជំ​នាញ​ល្អ ពិ​និត្យ​សុខ​ភាព ​អ្នក​ជំ​ងឺ​ដោយ​ហ្មត់​ចត់ ម៉្លោះ​ហើយ​ការ​​​វះ​កាត់ ទទួល​បាន​ជោគ​ជ័យ​ខ្ពស់​។ ភាព​ជោគ​ជ័យ​ក្នុង​ការ​វះ​ភ្នែក​លើក​ដំ​បូង​ ខ្ញុំ​ចាប់​ផ្ដើម​ជឿ​ជាក់​លើ​ខ្លួន​ឯង​និង​ពង្រីក​អស់​ពី​លទ្ធ​ភាព​ជំ​នាញ ដើម្បី​នាំ​មក​នូវ​ក្ដី​រីក​រាយ ពន្លឺ​រស្មី​ជូន​អ្នក​ជំ​ងឺ​”។ ជា​មួយ​បទ​ពិ​សោធន៍​បាន​សន្សំ​និង​ស្មារ​តី ទទួល​ខុស​ត្រូវ​ក្នុង​ការ​ងារ វេជ្ជ​បណ្ឌិត​បាន​ថ្នាក់​ដឹក​នាំ​មន្ទី​រ​ពេទ្យ តែង​តាំង​ជា​អនុ​ប្រ​ធាន​ផ្នែក​ចក្ខុ​សាស្រ្ត​​នៅ​ឆ្នាំ​២០០៦ ហើយ​ដល់​​ឆ្នាំ២០១៦ ជា​ប្រ​ធាន​ផ្នែក​ចក្ខុ​សាស្រ្ត​។ ទន្ទឹម​នឹង​នោះ វេជ្ជ​បណ្ឌិត បន្ត​ការ​សិក្សា​ស្រាវ​ជ្រាវ លត់​ដំ​ខ្លួន​និង​ក្រម​សីល​ធម៌ ចរិ​យា​សម្ប័​ទ ដើម្បី​អនុ​វត្ត​ល្អនូវ​តួ​នា​ទី​របស់​គ្រូ​ពេទ្យ​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​។

ជាង​២០​ឆ្នាំ ជំ​ហរ​វះ​កាត់​ភ្នែក ទ​ទួល​បាន​ជោគ​ជ័យ​ខ្ពស់ នោះ​គឺ​ក្ដី​រីក​រាយ​របស់​វេជ្ជ​បណ្ឌិត​ ទន្ទឹម​នឹង​ក្ដី​រីក​រាយ​ក៏​មាន​ការ​បា​រម្ភ​ផង​ដែរ តែ​គ្មាន​អ្នក​ណា​ដឹង​ទើយ​។ វេជ្ជ​បណ្ឌិត​វណ្ណ បង្ហើប​ឲ្យ​ដឹង​៖ “ អ្នក​ជំ​ងឺ​ពេល​មក​មន្ទីរ​ពេទ្យ​ គឺ​តែង​តែ​សង្ឃឹម​ថា​បាន​មើល​ឃើញ​ពន្លឺ​ ម៉្លោះ​ហើយ​សម្ពាធ​យ៉ាង​ធ្ងន់​ចំ​ពោះ​វេជ្ជ​បណ្ឌិត​។ ហេតុ​ដូច្នេះ ខ្ញុំ​តែង​យក​អស់​ពី​លទ្ធ​ភាព​ជំ​នាញ ដើម្បី​នាំ​មក​នូវ​ក្ដី​រីក​រាយ​ជូន​អ្នក​ជំ​ងឺ​។ ពេល​វះ​កាត់​​សម្រេច​​ជោគ​​ជ័យ វេជ្ជ​បណ្ឌិត និង​អ្នក​ជំ​ងឺ​តែង​រីក​រាយ ដូច​គ្នា ពេល​ប​រា​ជ័យ (ទោះ​បី​ប​រា​ជ័យ ដោយ​អចេត​នា​) ក្នុង​នាម​ជា​វេជ្ជ​បណ្ឌិត​តែង​ព្រួយ​បា​រម្ភ ហូប​មិន​ឆ្ងាញ់ ដេក​មិន​ស្រ​ណុក​ឡើយ​។ ជាង​២០​ឆ្នាំ​ធ្វើ​ការ​វះ​កាត់​ភ្នែក​ឡើងបាយ ខ្ញុំ​បាន​ឆ្លង​កាត់​រាប់​រយ​លើក ក្នុង​ការ​វះ​កាត់ ម៉្លោះ​ហើយ ខ្ញុំ​តែង​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់​មិន​ដែលថ្លោះ​ធ្លោយ​ឡើយ​ បើ​វេជ្ជ​បណ្ឌិត មាន​ការ​ខុស​ខាត​តែ​បន្តិច គឺ​អ្នក​ជំ​ងឺ ង​ងឹត​អស់​មួយ​ជី​វិត​”។ តាម​ប្រ សាសន៍​វេជ្ជ​បណ្ឌិត​វណ្ណ កាល​ពី​មុន​រាល់​ការ​វះ​កាត់​ភ្នែក​ឡើង​បាយ គឺ​ចំ​ណាយ​ពេល​ប្រ​ហែល​៦០​នា​ទី ម៉្លោះ​ហើយ​មាន​ភាព​តឹង​តែង​។ បច្ចុ​ប្បន្ន វះ​កាត់​ដោ​យុ​ម៉ា​ស៊ីន​ Phaco ធានា​សុ​វត្ថិ​ភាព​ជាង​ហើយ​ ការ​វះ​កាត់​ចំ​ណាយ​ពេល​ត្រឹម​តែ​៥​ដល់​១០​នា​ទី​។ ចំ​ពោះ​វេជ្ជ បណ្ឌិត​គ្មាន​អ្នក​ណា​ពូ​កែ​ទាំង​អស់​នោះ​ទេ ពិ​សេស​ក្នុង​ការ​វះ​កាត់ ក្រៅ​ពី​ជំ​នាញ​ត្រូវ​មាន​ម​នោ​សញ្ចេត នា​និង​ទេព​កោ​សល្យ​ទៀត​។

កែវ​ភ្នែក​ជា​បង្អួច​នៃ​ដួង​ព្រ​លឹង​ដ៏​សំ​ខាន់​របស់​មនុស្ស ហេតុ​នេះ ពេល​អ្នក​ជំ​ងឺ​មក​វះ​កាត់​តែង​ដាក់​ក្ដី​ជំ​នឿ​ទៅ​លើ​វេជ្ជ​បណ្ឌិត​ទាំង​ស្រុង ដោយ​បំ​ណង​ចង់​មើល​ឃើញ​ពន្លឺ​។ អា​ស្រ័យ​ហេតុ​នេះ ដើម្បី​បង្កើន​មុខ​ជំ​នាញ វេជ្ជ​បណ្ឌិត តែង​សិក្សា​ស្រាវ​ជ្រាវ​និង​បញ្ចប់ ឯក​ទេស​កម្រិត​២។​ មាន​ជំ​នាញ​​ច្បាស់​លាស់ និង​បទ​ពិ​សោធន៍​ ក្នុង​ការ​វះ​កាត់​​ទើប​ធ្វើ​ឲ្យ​អ្នក​ជំ​ងឺ​មាន​ក្ដី​ជំ​នឿ​ទុក​ចិត្ត​។ តាំង​ពី​នោះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​អ្នក​ជំ​ងឺ​ជា​ច្រើន​មក​ពិ​និត្យ​ព្យា​បាល​។ អ្នក​មីង​ផាម​ធី​ទឺ នៅ​ឃុំ​ដាយ​ហាយ ស្រុក​កេ​សាច់ ឲ្យ​ដឹង​៖ “ពេល​មក​ពិ​និត្យ វេជ្ជ​បណ្ឌិត​ឲ្យ​ខ្ញុំ​មក​មន្ទីរ​ពេទ្យ​ដើម្បី​វះ​កាត់​ភ្នែក​ទាំង​ពីរ ព្រោះ​ភ្នែក​របស់​ខ្ញុំ​ស្រ​វុា​ំ​ង​អស់​ហើយ​។ ដំ​បូង ខ្ញុំ​ព្រួយ​បា​រម្ភ​​ណាស់ ប៉ុន្តែ​ពេល​ស្ដាប់​វេជ្ជ​បណ្ឌិត​​ពិ​គ្រោះ ហើយ​វេជ្ជ​បណ្ឌិត​ជា​អ្នក​វះ​កាត់​ដោយ​ផ្ទាល់ ទើប​ខ្ញុំ​ដាក់​ក្ដី​ជំ​នឿ​ទាំង​ស្រុង​។ បច្ចុ​ប្បន្ន វះ​កាត់​រួចរាល់  ភ្នែក​ខ្ញុំ​ក៏​ភ្លឺ​ឡើង​វិញ​និង​មើល​ឃើញ​ធម្ម​តា​ខ្ញុំ​អរ​ណាស់​។ វេជ្ជ​បណ្ឌិត​វណ្ណ មាន​ភាព​ជិត​ស្និទ្ធ​ រាក់​ទាក់​ណាស់​!​”។

ជា​ប្រ​ធាន​ផ្នែក​ចក្ខុ​សាស្រ្ត ម៉្លោះ​ហើយ វេជ្ជ​បណ្ឌិត​វណ្ណ​តែង​ណែ នាំ​មិត្ត​រួម​អា​ជីព​ដោយ​អស់​ពី​ចិត្ត​ ពី​ថ្លើម ដើម្បី​រួម​គ្នាស​ម្រេច​ល្អ​ភារ​កិច្ច​និង​បម្រើ​អ្នក​ជំ​ងឺ​។ លោក​ក្វាច់​ថុង​តុង-គិ​លា​នុប​ដ្ឋាក ដែល​ផ្សារ​ភ្ជាប់​ក្នុង​បន្ទប់​វះ​កាត់​ជា​មួយ​នឹង​​វេជ្ជ​បណ្ឌិត​វណ្ណ​ច្រើន​ឆ្នាំ ឲ្យ​ដឹង​៖ “វេជ្ជ​បណ្ឌិត​វណ្ណ តែង​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​ជូន​មិត្ត​រួម​អា​ជីព ​ចំ​ពោះ​អ្ន​ក​ទើប​ចូល​ថ្មី​វិញ​គឺ​គាត់​កាន់​ដៃ​បង្ហាញ​ការ​ងារ ហេតុ​នេះ​ធ្វើ​ការ​ជា​មួយ​គាត់​វា​ងាយ​ស្រួល​ដោយ គ្មា​ន​ការ​តឹង​តែង​។ ចំ​ពោះ​អ្នក​ជំ​ងឺ វេជ្ជ​បណ្ឌិត​តែង​ព្យា​បាល​និង​ថែ​ទាំ​ដោយ​អស់​ពី​ចិត្ត ម៉្លោះ​ហើយ អ្នក​ណា​ក៏​គោ​រព​ស្រ​ឡាញ់​។ វេជ្ជ​បណ្ឌិត​វណ្ណ ជា​គំ​រូ​ល្អ ដើម្បី​មិត្ត​រួម​អា​ជីព​អនុ​វត្ត​តាម​”។ អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ ទ​ទួល​ខុស​ត្រូវ​ចំ​ពោះ​អ្នក​ជំ​ងឺ​ជួយ​មិត្ត​រួម​អា​ជីព ហេតុ​នេះ វេជ្ជ​បណ្ឌិត​បាន​ថ្នាក់​ដឹក​នាំ​ជំ​នឿ​ទុក​ចិត្ត​។ វេជ្ជ​បណ្ដិត​ថាច់​ខួង​-នា​ យក​រង​មន្ទីរ​ពេទ្យ​ពហុ​វិជ្ជា​សុក​ត្រាំង​ ឲ្យ​ដឹង​៖ “វេជ្ជ​បណ្ឌិត​វណ្ណ ស័ក្ដិ​សម​ជា​គ្រូ​ពេទ្យ​ឆ្នើម មាន​បទ​ពិ​សោធន៍​ និង​មុខ​ជំ​នាញ​ល្អ។​ វេជ្ជ​បណ្ឌិតវណ្ណ អស់​ពី​ចិត្ត​រាក់​ទាក់​នឹង​អ្នក​ជំ​ងឺ ដោយ​ចាត់​ទុក​ផល​ប្រ​យោជន៍​អ្នក​ជំ​ងឺ​ជា​សំ​ខាន់​។ កាល​ពី​មុន​ក្នុង​ផ្នែក​ចក្ខុ​សាស្រ្ត​ធ្វើ​ការ​វះ​កាត់​មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​ប្រ​មាណ​៤​ដល់​៥​លើក បច្ចុ​ប្បន្ន​ជាង​២០​លើក​។ ដូច្នោះ  បញ្ជាក់​ថា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អ្នក​ជំ​ងឺ​កាន់​តែ​ជំ​នឿ​ទុក​ចិត្ត ស្ងប់​អា​រម្មណ៍​មក​ព្យា​បាល​។ ចំ​ពោះ​មិត្ត​រួម​អា​ជីព វេជ​បណ្ឌិត​វណ្ណ​ តែង​ចុះ​សម្រុង​​ជួយ​អស់​ពី​ចិត្ត ហើយ​គាត់​ជា​ប្រ​ធាន​ផ្នែក ចក្ខុ​សាស្រ្ត មួយ​រូប​តែង​សម្រេច​ភារ​កិច្ច​ឆ្នើម​”។ ដោយ​បាន​រួម​ចំ​ណែក យ៉ាង​ស​កម្ម​ក្នុង​វិជ្ជា​ជីវៈ វេជ្ជ​បណ្ឌិត​​ង៉ីម​វណ្ណ ទ​ទួល​បាន​ប័ណ្ណ​សរ​សើរ ជា​ច្រើន​របស់​គណៈ​កម្មា​ធិ​កា​រ​ប្រ ជា​ជន​ខេត្ត​សុក​ត្រាំង​និង​ក្រ​សួង​សុ​ខា​ភិ​បាល​៕ 

                    លី​ធាន​-ទី​​ទុយ

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វេជ្ជ​បណ្ឌិត​វណ្ណ