គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានចេញសេចក្ដីសម្រេចផ្តល់សច្ចាប័នគម្រោងអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីក្រុងកឹងធើរហូតដល់ឆ្នាំ២០២០ (ហៅកាត់ថាគម្រោង)។ ភារកិច្ចសំខាន់២យ៉ាងរបស់គម្រោង គឺការងារអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ធ្វើយ៉ាងណាដើម្បីនាំមកនូវប្រសិទ្ធភាពជាក់ស្តែងសមស្របជាមួយនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ក្រុង ផ្សារភ្ជាប់ការអភិវឌ្ឍន៍ក្រុងកឹងធើជាមួយនឹងតំបន់វាលរាបទន្លេគឺវឡុងនិងទូទាំងប្រទេស។ ទន្ទឹមនឹងនោះ នេះក៏ជាមូលដ្ឋានសម្រាប់អភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីលើភូមិសាស្រ្តក្រុងកឹងធើ រហូតដល់ឆ្នាំ២០២០ផងដែរ។
ល្ខោនបោយគឺជាប្រភេទបេតិកភណ្ឌវប្បធម៌អរូបីរបស់ក្រុងកឹងធើត្រូវបានថែរក្សានិងពង្រីក។
យោងតាមស្ថិតិក្រុងកឹងធើ សព្វថ្ងៃមានទម្រង់បេតិកភណ្ឌវប្បធម៌អរូបីចំនួន១០៤ ក្នុងចំណោមនោះ មានទម្រង់បេតិកភណ្ឌវប្បធម៌អរូបីចំនួន២ ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ គឺវប្បធម៌ផ្សារអណ្តែតកាយរាំុងនិងពិធីបុណ្យឡើងអ្នកតានៅវិហារប៊ិញធ្វី។ មានទម្រង់បេតិកភណ្ឌផ្សេងៗ ទៀតក៏អាចតាំងបានគោលជំហរ បង្កបានអត្តសញ្ញាណវប្បធម៌នៅកឹងធើ មានដូច ចម្រៀងហកឹងធើ ពិធីតុងផុងរបស់ជនជាតិវៀតនៅកឹងធើ ឡូវមាំុកឹងធើ។ល។ បេតិកភណ្ឌទាំងនេះបាន និងកំពុងមានតួនាទីដ៏សំខាន់ក្នុងជីវភាពវប្បធម៌ ស្មារតីរបស់ប្រជាជនភូមិភាគ ក្លាយជាធនធានអភិវឌ្ឍទេសចរណ៍កាត់ថ្លៃមិនបាន។
សម្លឹងមើលរួម រាល់ប្រភេទបេតិកភណ្ឌវប្បធម៌អរូបីនៅកឹងធើ ប្រសិនបើទម្រង់មុខរបរប្រពៃណីនិងចំណេះដឹងប្រជាប្រិយកំពុងមានការអភិវឌ្ឍយ៉ាងល្អបង្គួរ រីឯទម្រង់អក្សរសិល្ប៍បុរាណនិងទំនៀមទម្លាប់សង្គម ពិធីបុណ្យផ្សេងៗអាចនឹងមានហានិភ័យបាត់បង់ជាបណ្តើរៗ។ ឧទាហរណ៍ ទំនៀមទម្លាប់មួយចំនួនរបស់ជនរួមជាតិខ្មែរនៅកឹងធើ មានដូច ពិធីចូលម្លប់ ពិធីមង្គលការបុរាណ។ល។ ចាំបាច់ត្រូវបង្កើតបែបបទកត់សម្គាល់នូវស្ថានភាពជាក់ស្តែងដើម្បីធ្វើជាមូលដ្ឋានរក្សាទុក។ មូលហេតុនេះហានិភ័យបាត់បង់ជាបណ្តើរៗ ដោយសារអ្នកអនុវត្តបេតិកភណ្ឌភាគច្រើនគឺឈានចូលវ័យចាស់ជរា ការចងចាំមានកម្រិតនិងតិចមានអ្នកជំនាន់ក្រោយបន្តវេន។ ប្រហាក់ប្រហែលគ្នានោះដែរ មានប្រភេទ សិល្បៈសម្តែងមួយចំនួនដូចជាបោយ ចម្រៀងហ បទភ្លេងក្នុងពិធីបុណ្យ របាំប្រ
ជាប្រិយ។ល។ ក៏កំពុងខ្វះខាតធនធានមនុស្សស្នងបន្ត ប្រៀបបាននឹង”ដើមឫស្សីចាស់ ទំពាំងមិនទាន់ដុះ”។
ជាក់ស្តែង ការអភិរក្ស ស្រាវជ្រាវតម្លៃបេតិកភណ្ឌវប្បធម៌អរូបីនៅកឹងធើ សព្វថ្ងៃនៅមិនទាន់សក្តិសមនឹងតម្លៃដើមនៃបេតិកភណ្ឌឡើយ។ តួយ៉ាងដូចជាលោ្ខនបោយនៅកឹងធើ ដែលធ្លាប់និងកំពុងមានសិល្បករ-ការិនីអស់ពីចិត្តពីថ្លើមជាមួយនឹងមុខរបរ។ ប៉ុន្តែគួរឲ្យស្តាយនោះ គឺសិល្បករបូវហ៊ីវ អ្នកស្នងបន្តលោ្ខនបោយជំនាន់ទី៣ ជាប្រធានក្រុមបានទទួលមរណៈកាលក្នុងស្ថានភាពក្រលំបាក; រីឯនារីប្រធានក្រុមលោ្ខនបោយម្នាក់គាត់នៅកឹងធើ ឈ្មោះភឿងអាញ់ ក៏កំពុងតែខ្វលខ្វាយដោះស្រាយ” ជីវភាពគ្រួសារ” សឹងតែគ្មានជំនួយសំណាក់ភូមិភាគ។ ចំពោះសិប្បករផ្នែកភ្លេងបុណ្យ ដែលមានអាយុចាស់ក៏រស់នៅតាមភ័ព្វសំណាងរបស់ខ្លួនផងដែរ។
នាដករខែ្មរ២រូប គឺលីថា និងដាវធីរៀង កំពុងណែនាំសិស្សានុសិស្សរៀនរាំ។
ក្នុងស្ថានភាពដូច្នោះ គម្រោងត្រូវបានបង្កើតឡេីងទុកដូចជាកម្លាំងជំរុញញាំុងឲ្យមានការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីនៅកឹងធើ។ ដំណោះស្រាយដែលគម្រោងបានលេីកឡេីងមានភាពជាក់ស្តែងនិងអាចអនុវត្តបាន។ នោះគឺក្រុងកឹងធើ គប្បីរៀបចំសន្និបាតបធានបទ ស្ដីពីអភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌និយាយរួម បេតិកភណ្ឌវប្បធម៌អរូបីនិយាយដោយឡែក; លើកយកនូវលក្ខឋានជាក់ស្តែងចូលក្នុងសេចក្ដីសម្រេចមហាសន្និបាតបក្ខភាគក្រុង របាយការណ៍រៀងរាល់ឆ្នាំរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ពិសេស គប្បីមានគោលនយោបាយខាងរបបជូនចំពោះសិប្បករដែលអនុវត្តបេតិកភណ្ឌ គឺជាប្រការគួរឲ្យយកចិត្តទុកដាក់បំផុត។
ចង្កោមដំណោះស្រាយសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងអនុវត្តបច្ចេកវិទ្យានៃគម្រោងក៏មានភាពប្រសើរបង្គួរ។ នោះគឺដំណើរការត្រួតពិនិត្យ កត់ត្រាថតចម្លងនូវទំនៀមទម្លាប់ ពិធីបុណ្យឬទ្រង់ទ្រាយអរូបីអាចនឹងមានហានិភ័យសាបរលាដោយមធ្យោបាយបច្ចេកទេសទំនើបៗ។ អនុវត្តបច្ចេកវិទ្យាក្នុងការងារបញ្ចូលប្រព័ន្ធកុំព្យូទ័រនិងផ្សព្វផ្សាយពត៌មានពីបេតិកភណ្ឌលើបណ្តាញអិនធើណិត។ ក៏ប៉ុន្តែសំខាន់គឺការលើកកម្ពស់ស្មារតីរបស់ប្រជាជនគ្រប់ជាន់ស្រទាប់ ស្ដីពីតមៃ្លនៃបេតិកភណ្ឌនិងភារកិច្ចក្នុងការថែរក្សានូវតម្លៃប្រវេណី។ ចំពោះសកម្មភាព” ស្វែងយល់អំពីបេតិកភណ្ឌ” “សិស្សស្វែងយល់អំពីបេតិកភណ្ឌ”។ល។ ដែលផ្នែកវប្បធម៌កឹងធើបានធ្វើក្នុងរយៈពេលកន្លងបានបញ្ជាក់នូវប្រសិទ្ធភាពជាវិជ្ជមាន៕
ដាំងហ្វិញ - សេរី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។