ឆ្នាំកន្លងហើយ កម្លាំងប្រដាប់អាវុធស្រុកថើយឡាយ តែងសកម្មក្នុងការងារប្រជាចលនា ដូចជាជួយប្រជាជនធ្វើផ្លូវគមនាគមន៍ ដើរល្បាតរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សង់ផ្ទះជូនអ្នកក្រជាដើម។ ឆ្លងតាមរយៈនោះ រួមចំណែកកសាងជនបទថ្មី បង្កើតចំណងសាមគ្គីរវាងកងទ័ពជាមួយនឹងប្រជាជន។
កងប្រជាស្វ័យត្រាណប្រចាំការឃុំឌិញម៉ូង ជួយប្រជាជនទប់ទំនប់ទឹក។
ឆ្នាំ២០១៧ គណៈបញ្ជាការយោធាឃុំ សហការជាមួយនឹងកម្លាំងនគរបាល រៀបចំដើរល្បាតបានជិត២៩៥លើក ដោយមានអ្នកចូលរួម១.៧៧០លើកនាក់។ បងង្វៀនយ្វីតឹង ប្រធានគណៈបញ្ជាការយោធាឃុំ ឲ្យដឹង៖ "កងប្រជាស្វ័យត្រាណចូលរួម ដើរល្បាតសុទ្ធតែបានទទួលរបបត្រូវតាមសេចក្តីកំណត់។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏ជំរុញយ៉ាងខ្លាំងក្លានូវសកម្មភាពបង្កបង្កើនផល ដើម្បីមានមូលនិធិសម្រាប់កងប្រជាស្វ័យ ត្រាណបំពេញការងារ ឬជួយដល់អ្នកដែលជួបលំបាកដោយចៃដន្យ។ កងប្រជាស្វ័យត្រាណ ប្រចាំការមានជីវភាពលំនឹង ម្ល៉ោះហើយនឹងនរចិត្តបំពេញការងារ សម្រេចនូវបានល្អភារកិច្ចដែលគណៈបញ្ជាការប្រគល់ជូន"។
រៀងរាល់ឆ្នាំ កងប្រជាស្វ័យត្រាណឃុំឌិញម៉ូង បានបញ្ចេញកម្លាំងពលកម្មរាប់រយថ្ងៃ ដើម្បីកាប់ឆ្ការព្រៃស៊ុមទ្រុម ដាំដើមឈើលម្អ កសាងស្ពានជនបទ ជួសជុលផ្លូវគមនាគមន៍ជាដើម។ ទន្ទឹមនឹងនោះ អង្គភាពអនុវត្តល្អនូវការងារប្រចាំការ ត្រៀមខ្លួនចូលរួមជម្នះផលវិបាកដោយគ្រោះធម្មជាតិ ជំនួយសង្គ្រោះ។ លោកឡេក្វឹកខាញ់ ប្រធានភូមិឌិញខាញ់B ឲ្យដឹង៖ "គណៈបញ្ជាការយោធាឃុំ រៀបចំកម្លាំងឧបត្ថម្ភយើងខ្ញុំក្នុងការទប់ទំនប់ទឹក ធានាឲ្យការពង្រោះស្រូវបានងាយស្រួល។ ការកសាងសំណង់ផ្សេងៗ និងកិច្ចការពាក់ព័ន្ធដល់ការកសាងជនបទថ្មីនៅភូមិ សុទ្ធសឹងមានកងកម្លាំងប្រជាស្វ័យត្រាណចូលរួមស្ទើរតែទាំងអស់"។
តាមប្រសាសន៍វរសេនីយ៍ឯកបម្រុង ដងហ្វាញ់លៀក ស្នងការនយោបាយនៃគណៈបញ្ជាការយោធាស្រុកថើយឡាយ គណៈកម្មាធិការបក្ស-គណៈបញ្ជាការយោធាស្រុក តែងយកចិត្តទុកដាក់ដល់ការចលនាមហាជនក្នុងដំណើរការសមយុទ្ធក្រៅបន្ទាយ។ ឆ្នាំ២០១៧ កម្លាំងប្រដាប់អាវុធស្រុក បានសហការជាមួយនឹងគណៈកម្មាធិការបក្ស-គណៈកម្មាធិការប្រជាជនឃុំត្រឿងថាំង និងឃុំត្រឿងថាញ់ រៀបចំពង្រឹងរបាំងការពារច្រាំង កាប់ឆ្ការព្រៃស៊ុមទ្រុម និងអនាម័យតាមដងផ្លូវ គិតជាកម្លាំងពលកម្មជាង២០០ថ្ងៃ សង់ផ្ទះមនោសញ្ចេតនាមិត្តរួមកងបាន៤ខ្នង ជូនកម្មាភិបាលអតីតយោធិនជួបលំបាកខាងផ្ទះសម្បែង។ គណៈបញ្ជាការយោធាស្រុក ថែមទាំងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនស្រុក និងសហការជាមួយនឹងគណៈ ផ្នែក អង្គការមហាជន កសាងនូវសំណង់ជាច្រើនក្នុងឱកាសតេតកងទ័ព-ប្រជាជន លើភូមិសាស្រ្តឃុំដុងធ្វឹង មានដូច៖ សាងសង់និងប្រគល់ផ្ទះបាន៣៧ខ្នង ជូនអំណោយដល់គ្រួសារស្ថិតក្នុងក្របខណ្ឌគោលនយោបាយ គ្រួសារជិតក្របាន៥០០ចំណែក និងជូនអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្របាន១០០ចំណែកជាដើម។ ឆ្នាំកន្លងហើយ គណៈបញ្ជាការយោធាស្រុក អនុវត្តការសំណងទឹកប្រាក់៩៣,២លានដុងដល់មុខសញ្ញា៣៨នាក់ តាមសេចក្តីសម្រេចចិត្តលេខ៦២,៤៩; ព្រមទាំងរៀបចំសួរសុខទុក្ខនិងជូនអំ ណោយដល់គ្រួសារស្ថិតក្នុងក្របខណ្ឌគោលនយោបាយ ឧបត្ថម្ភកម្មាភិបាល យុទ្ធជនក្នុងអង្គភាពគិតជាទឹកប្រាក់សរុប៣១២,៣លានដុង៕
វុាំងទ្រុង-វិមាន