ផ្នែកសុខាភិបាលខេត្តហូវយ៉ាង បានខិតខំធ្វើឲ្យសុក្រឹតនូវប្រព័ន្ធសុខាភិបាលមូលដ្ឋាន ដើម្បីថែទាំសុខភាពឲ្យបានល្អជូនអ្នកជំងឺនៅតំបន់ឆ្ងាយដាច់ស្រយាល។
អ្នកជំងឺមកចាក់ម្ជុលវិទ្យាសាស្រ្តនៅដំណាក់សុខាភិបាលតឹងប៊ិញ ស្រុកផុងហ៊ីប។
តួយ៉ាងដូចនៅស្រុកឡុងម៉ី ពេលបានចែកចេញពីស្រុកឡុងម៉ី (ចាស់) ទៅជាទីរួមខេត្តឡុងម៉ី និងស្រុកឡុងម៉ី។ ស្រុកឡុងម៉ី រួមមានឃុំស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាលស្ទើរតែទាំងអស់។ ក្នុងនោះ ប្រមូលផ្តុំឃុំជាច្រើនមានជនជាតិភាគតិចរស់នៅកុះករ មានដូច៖ សាភៀង លឿងងៀ វិញវៀង វិញវៀងA និងលឿងតឹម។ល។ អាស្រ័យឃុំជាច្រើននៅលើភូមិសាស្រ្តជាឃុំលំបាក លំបាកពិសេស ម្ល៉ោះហើយស្រុក បានផ្គួបបញ្ចូលនូវកម្មវិធី គម្រោងជាច្រើន ដើម្បីធ្វើឲ្យសុក្រឹតនូវប្រព័ន្ធសុខាភិបាលមូលដ្ឋាន។ បងឡឹមថាញ់ហុង ប្រធានការិយាល័យជនជាតិស្រុកឡុងម៉ី ឲ្យដឹង៖ “ទូទាំងស្រុក មានឃុំទីប្រជុំជនទាំង១៥/១៥ សុទ្ធតែមានដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិតាមការកំណត់ដំណាក់សុខាភិបាលទាំង១០០% សុទ្ធតែមានវេជ្ជបណ្ឌិតឆ្លើយតបទៅលើការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនបានល្អ។ ស្រុកបានផ្ដល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនជនជាតិភាគតិចកំពុងរស់នៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាក និងលំបាកពិសេសត្រូវតាមសេចក្តីកំណត់”។
ពេលប្រព័ន្ធសុខាភិបាលមូលដ្ឋានគ្របដណ្ដប់គ្រប់កន្លែង ការលើកកម្ពស់ស្មារតីយល់ដឹងខាងថែទាំសុខភាពរបស់ប្រជាជន ក៏បានអនុវត្តងាយស្រួលជាង។ លោកផាម ហ្វាងឃឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំសាភៀង ឲ្យដឹង៖ “ជនជាតិភាគតិចនៅ តំបន់លំបាកពិសេស បានផ្ដល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ និងបានសហការីសុខាភិបាលភូមិចុះទៅដល់ផ្ទះណែនាំពីរបៀបប្រើប្រាស់ប័ណ្ណ ពេលទៅពិនិត្យជំងឺបឋមនៅដំណាក់សុខាភិបាល ម្ល៉ោះហើយឥឡូវអ្នកជំងឺមិនរអែងពេលទៅពិនិត្យ ជំងឺទៀត”។ អាស្រ័យទង្វើជាក់ស្តែងដូចខាងលើ បានជាអ្នកជំងឺមានភាពងាយស្រួល ពេលមកព្យាបាលជំងឺដោយប័ណ្ណធានារ៉ាប់រងសុខាភិបាល។ លោកយ័ញកិត នៅភូមិ៤ ឃុំសាភៀង ឲ្យដឹង៖ “ពេលខ្ញុំឈឺថ្កាត់ម្តងៗ គឺមកដំណាក់សុខាភិបាលពិនិត្យភ្លាមពី ព្រោះកន្លែងពិនិត្យស្អាតបាត។ វេជ្ជបណ្ឌិត ពិនិត្យជំងឺអស់ពីចិត្តជូនថ្នាំផឹក ប៉ុន្តែយើងមិនបង់ប្រាក់កាសអ្វីទាំងអស់”។
តាមប្រសាសន៍លោកគីហីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឆ្លងតាមការត្រួតពិនិត្យពីមូលដ្ឋាន ការផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនមុខសញ្ញាជាជនជាតិភាគតិចរស់នៅតំបន់លំបាក និងអ្នកកំពុងរស់នៅតំបន់លំបាកពិសេស ត្រូវបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ចំនួនអ្នកចូលរួមប័ណ្ណធានារ៉ាប់រងសុខាភិបាលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង។ អនុវត្តសេចក្តីសម្រេចចិត្តលេខ៥៨២/QĐ-TTg ចុះថ្ងៃ២៨/៤/២០១៧ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីការផ្តល់សច្ចាប័នលើបញ្ជីរាយនាមភូមិលំបាកពិសេស ឃុំតំបន់III តំបន់II តំបន់ចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០១៦-២០២០ ក្នុងនោះ ខេត្តហូវយ៉ាងមានឃុំស្ថិតក្នុងតំបន់ចំនួន១៤ (ពីមុនមាន៨ឃុំ) ឃុំតំបន់II ចំនួន៤ និងភូមិលំបាកពិសេសចំនួន៤៩(ពីមុនចំនួន៣០)។ ឆ្លងតាមការពិនិត្យមើល ខេត្តបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន៦១.០៩២ ជូនមុខសញ្ញាតាមសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី៕
ហាថាញ់-វិមាន