រយៈពេលកន្លង កម្មាភិបាលដំណាក់សុខាភិបាល ឃុំដាយអឹង២ ស្រុកត្រឹងដេ ខេត្តសុកត្រាំង អនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជន។
វេជ្ជបណ្ឌិតធ្វើការពិនិត្យជំងឺជូនប្រជាជន។
ដំណាក់សុខាភិបាលឃុំដាយអឹង២ មានកម្មាភិបាល បុគ្គលិក៩រូប ក្នុងនោះមានគ្រូពេទ្យ ពហុវិជ្ជា៦រូប គ្រូពេទ្យសម្ភពកម្រិតមធ្យមសិក្សា១រូប គិលានុបដ្ឋាកកម្រិតមធ្យមសិក្សា១រូប ឱសថការីកម្រិតមធ្យមសិក្សា១រូប ព្រមទាំងមានក្រុមសុខាភិបាលចំនួន៥ នៅគ្រប់ទាំង៥ភូមិ។ ដំណាក់សុខាភិបាលមានគ្រែសម្រាកព្យាបាលចំនួន៦ រៀងរាល់ថ្ងៃ ដំណាក់សុខាភិបាលធ្វើការពិនិត្យ ព្យាបាលជំងឺប្រមាណ៤០លើកនាក់។ គិតមធ្យមភាគរៀងរាល់ឆ្នាំ ដំណាក់សុខាភិបាលធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាជនរាប់សិបពាន់លើកនាក់។ ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលតែងរក្សាសកម្មភាពរបស់កម្មាភិបាលជំនាញការណែនាំពីអាហារូបត្ថម្ភជូនស្រ្តីជាម្តាយឲ្យចេះរបៀបថែទាំ ចិញ្ចឹមកូនតាមវិទ្យាសាស្រ្ត រួមចំណែកកាត់បន្ថយអត្រាកុមារកង្វះអាហារូបត្ថម្ភលើភូមិសាស្រ្តចុះក្រោម១១,៨%។ ព្រមជាមួយនោះ អនុវត្តបានល្អការងារចាក់វ៉ាក់សាំងបើកទូលាយ និងពិនិត្យគភ៌មុនពេលសម្រាល៣លើក ក្នុងដំណាក់កាលពរផ្ទៃជូនស្រ្តីសម្រេចអត្រា១០០%។ ដំណាក់សុខាភិបាល បានសហការជាមួយនឹងផ្នែកពាក់ព័ន្ធនានា ដំណើរការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារលក់តាមដងផ្លូវ អាហារដ្ឋាន ភេសជ្ជៈដ្ឋាន ហាងលក់សារពើភ័ណ្ឌ និងធ្វើការត្រួតពិនិត្យជាប្រចាំពេលមុននិងក្រោយបុណ្យទាន បុណ្យ ចូលឆ្នាំតេត។ល។ លោកឡឹមផាយ នៅភូមិថាញ់លីម ឃុំដាយអឹង២ សំណេះសំណាល៖ “ខ្ញុំទៅពិនិត្យជំងឺយកថ្នាំផឹក ព្រោះចេះតែល្ហិតល្ហៃក្នុងខ្លួន ឃើញថាវេជ្ជបណ្ឌិតផ្ដល់ថ្នាំសមប្រកបបង្គួរ។ គ្រូពេទ្យវេជ្ជបណ្ឌិត ប្រាស្រ័យជាមួយអ្នកជំងឺប្រកបដោយភាពរួសរាយ ធ្វើការពិនិត្យជំងឺតាមលំដាប់លំដោយ។ ដំណាក់សុខាភិបាល ស្អាតស្អំបងប្អូនមាមីងមានការជឿជាក់លើគ្រូពេទ្យ វេជ្ជបណ្ឌិតច្រើនណាស់”។
គ្រូពេទ្យត្រឹងម៉ាញសេដ្ឋ ប្រធានដំណាក់សុខាភិបាលឃុំដាយអឹង២ ឲ្យដឹង៖ “បានការយកចិត្តទុកដាក់របស់ផ្នែកថ្នាក់លើ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ម្ល៉ោះហើយការងារផ្សព្វផ្សាយរបស់ដំណាក់សុខាភិបាលមានភាពងាយស្រួល និងសម្រេចបានលទ្ធផលល្អ។ ដំណាក់សុខាភិបាល ទើបបានទទួលស្គាល់សម្រេចបទដ្ឋានជាតិស្ដីពីសុខាភិបាល។ អនុវត្តសម្រេចក្រមលក្ខឋានជាតិស្ដីពីសុខាភិបាលឃុំនិងរក្សាខ្ជប់លក្ខឋាននេះរៀងរាល់ឆ្នាំ។ សមូហភាពដំណាក់សុខាភិបាលធ្វើការពិនិត្យព្យាបាលជំងឺផង ធ្វើការងារផ្សព្វផ្សាយអប់រំសុខភាពក្នុងសហគមន៍ផង ដើម្បីរួមចំណែកលើកកម្ពស់ស្មារតីយល់ដឹងជូនប្រជាជនក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន និងគ្រួសារ។ គុណភាពនៃការងារពិនិត្យ ព្យាបាលជំងឺ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលើកកម្ពស់បង្កក្ដីជំនឿក្នុងការពិនិត្យ ព្យាបាលជំងឺជូនប្រជាជនលើភូមិសាស្រ្ត”៕
ត្រឿងសុផល – សេរី