ច្រើនឆ្នាំកន្លង ដោយការចាប់អារម្មណ៍ បង្កលក្ខណសម្បត្តិរបស់គណៈកម្មាធិការបក្ស គណៈបញ្ជាការ អង្គភាព កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនភូម៉ី ស្រុកជាយដែនយ៉ាងថាញ់ (កៀងយ៉ាង) ឆ្លៀតពេលរៀនអក្សរខ្មែរសាឡើងវិញដោយខ្លួនឯង។
អនុសេនីយ៍ទោយ័ញហាយ អនុប្រធានក្រុមបង្ការបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀន
ប៉ុស្ត៍ការពារព្រំដែនភូម៉ី បង្រៀនអក្សរខ្មែរដល់កម្មាភិបាល យុទ្ធជនក្នុងអង្គភាព។
ដោយស្មារតីខិតខំរៀនសូត្រលត់ដំដោយខ្លួនឯង អ្នកចេះច្រើន បង្រៀនអ្នកចេះតិច ក្រោយពី២ឆ្នាំ កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនភូម៉ី ភាគច្រើនអាចស្ដាប់និងនិយាយភាសាខ្មែរជាមួយនឹងជនរួមជាតិខ្មែរបាន។ ជាមួយគោលលំនាំ "ហូបរួមរស់នៅរួម ធ្វើការងាររួម ស្ដាប់និងនិយាយភាសាខ្មែរបាន" ម៉្លោះហើយក្នុងប៉ុន្មានឆ្នាំកន្លង កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនភូម៉ី តែងសម្រេចបានល្អភារកិច្ចរបស់ខ្លួន។ ក្នុងនោះ បងៗមានការយល់ដឹងនិងអនុវត្តល្អតាមរបៀបរបបទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរលើភូមិសាស្រ្ត។ ជំរុញយ៉ាងខ្លាំងក្លាដំណើរការផ្សព្វផ្សាយច្បាប់; ឃោសនាមាមីងសកម្មចូលរួមក្នុងការចលនា កម្មវិធីផ្សេងៗ អាស្រ័យដោយភូមិភាគនិងអង្គភាពបំផុសឡើង។
ព្រះតេជព្រះគុណសារា ព្រះចៅអធិការវត្តតាតែន ភូមិតាតែន ឃុំភូម៉ី ស្រុកយ៉ាងថាញ់ មានថេរដីកា៖ ប៉ុន្មានឆ្នាំជិតៗនេះ កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនភូម៉ីភាគច្រើនអាចស្ដាប់និងនិយាយភាសាខ្មែរយ៉ាងស្ទាត់ ម៉្លោះហើយ ពេលចុះទៅដល់ភូមិស្រុកផ្សព្វផ្សាយចលនាមាមីងបានយល់ដឹងច្បាស់ជាង។ តាំងពីគោលការណ៍ គោលមាគ៌ា សេចក្ដីកំណត់របស់ភូមិភាគរបស់ប៉ុស្តិ៍ការពារព្រំដែន សុទ្ធសឹងតែបានមាមីងពុទ្ធបរិស័ទក្ដាប់បានខ្លឹមសារនិង អនុវត្តយ៉ាងត្រឹមត្រូវ។ កម្មាភិបាលការពារព្រំដែនតែងជិតស្និទ្ធជាមួយនឹងប្រជាជន យកចិត្តទុកដាក់ស្ដាប់ ស្វែងយល់អំពីមនោសញ្ចេតនារបស់ប្រជាជន ម៉្លោះហើយបងៗ តែងបានជនរួមជាតិខ្មែរជំនឿទុកចិត្ត គាំទ្រ។
ជាជនរួមជាតិខ្មែរមួយរូប ទើបបញ្ចប់ការសិក្សា ហើយទទួលការងារក្នុងអង្គភាពមិនយូរប៉ុន្មាន អនុសេនីយ៍ទោយ័ញហាយ អនុប្រធានក្រុមបង្ការបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀន ប៉ុស្តិ៍ការពារព្រំដែនភូម៉ី ខិតខំផ្ដល់ចំណេះដឹងភាសាខ្មែរដល់បងប្អូនក្នុងអង្គភាព។ ដោយការខិតខំប្រឹងប្រែងរបស់បង ជាមួយនឹងការជួយជំរុញទឹកចិត្ត បង្កលក្ខណៈរបស់បញ្ជាការអង្គភាព មកដល់បច្ចុប្បន្ន ការចលនារៀនអក្សរខ្មែរដោយខ្លួនឯងរីកសាយភាយក្នុងអង្គភាព។ មិនបង្អង់ក្នុងការរៀនដោយខ្លួនឯង បច្ចុប្បន្ន កម្មាភិបាលព្រំដែនរាល់រូបពេលចុះទៅភូមិភាគតែងយកសៀវភៅតាម ដើម្បីឆ្លៀតឱកាសរៀនបន្ថែមពីសំណាក់ព្រះសង្ឃនិងអ្នកមានការយល់ដឹងខាងភាសាខ្មែរ។
លោកវរសេនីយ៍ឯកបំរុង ដោវុាំងហ្វាង ស្នងការនយោបាយប៉ុស្ដិ៍ការពារព្រំដែនភូម៉ី ឲ្យដឹង អង្គភាពបានកំណត់ច្បាស់ចំណុចសំខាន់ៗ គឺត្រូវកែប្រែថ្មីដោយរបៀបរៀននិយាយភាសារបស់ជនរួមជាតិខ្មែរ ដើម្បីងាយស្រួលក្នុងការណែនាំក៏ដូចជាទទួលយកមតិយោបល់ពីប្រជាជន៕
ឡេស៊ាង-ទីទុយ