09/01/2018 - 08:57

ពិ​ធី​អំ​ណរ​សិ​សិរ​រដូវ​នៅ​សា​ប៉ា

ព​ិធី​អំ​ណរ​សិ​សិរ​រដូវ​នៅ​សា​ប៉ា​ឆ្នាំ​២០១៧ អូស​បន្លាយ​ដល់​ដំ​ណាច់​ខែ​ធ្នូ រៀប​ចំ​ស​កម្ម​ភាព​ចង្កោម​ព្រឹត្តិ​ការណ៍​ចុងក្រោយ​បង្អស់​នៃកា​រអំ​ណរ​ឆ្នាំ​ទេស​ចរណ៍​ជាតិ២០​១៧-ឡាវ​កាយ​-តី​បាក់​។ ក្នុង​ឆ្នាំ​២០១៧ សា​ប៉ា​បាន​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​​ចុះ​​​ហត្ថ​លេ​ខា​លើ​សេច​ក្តី​សម្រេច​ទទួល​ស្គាល់​ជា​មណ្ឌល​ទេស​ចរណ៍​ជាតិ​។ គណៈ​កម្មា​ធិ​កា​រ​ប្រ​ជា​ជន​ស្រុក​សា​ប៉ា បាន​រៀប​ចំ​ចង្កោម​ព្រឹត្តិ​ការណ៍​នៃ​ពិ​ធី​បុណ្យ​៤​រដូវ និ​ទាឃ​​រដូវ​-វស្សា​ន​រដូវ​-សរ​ទរ​ដូវ-សិ​សិរ​រដូវ ដោយ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរជាង​១,៧​លាន​នាក់ សម្រេច​១៤១​,៦១​%​នៃ​ផែន​ការ​កើន​៧៥​% ប្រៀប​នឹង​ឆ្នាំ​២០១៦​។ ចំ​ណូល​ពី​សេ​វា​ទេស​ចរណ៍​សម្រេច​ជាង​២.២៧៧​ពាន់​លាន​ដុង កើន​៣៥​%ប្រៀប​នឹង​ឆ្នាំ​២០១៦​៕

ឈុត​សម្តែង​សិល្បៈ​ពិ​សេស បើក​ឆាក​ឲ្យ​រាត្រី​ពិ​ធី​អំ​ណរ​សិ​សិរ​រដូវ​។

 ភ្ញៀវ​ទេស​ចរ​កំ​ពុង​ទស្សនា​ស្វែង​យល់​អំ​ពី​ពិ​ធី​អំ​ណរ​សិ​សិរ​រដូវ​នៅ​សា​ប៉ា។

តុប​តែង​លម្អ​ភ្លើង​ពណ៌​ចម្រុះ​ក្នុង​”រាត្រី​ពិ​ធី​អំ​ណរ​សិ​សិរ​រដូវ​” ភ្លឺ​ចិញ្ចាច​ចិញ្ចែង​។

ឈុត​រ​បាំ​លោត​ភ្លើង​ពិ​សេស​របស់​ជន​ជាតិ​យាវ​ក្រ​ហម​។

                                                         យោងៈ​ កា​សែត​ឡាវ​កាយ​-​មុ​នី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឈុត​សម្តែង​សិល្បៈ​