ក្រោយរយៈពេល៦ខែខិតខំរៀបចំក្រោមការឧបត្ថម្ភរបស់បញ្ជាការដ្ឋានកងទ័ពក្រុងកឹងធើ ឃុំដុងថាំង ស្រុកកើ-ដ បានអនុវត្តសម្រេចរួចរាល់១៩/១៩លក្ខឋានកសាងជនបទថ្មី។ ព្រមជាមួយនោះ ឃុំដុងថាំងក៏ជាភូមិភាគតំណាងឲ្យស្រុកកើ-ដ រៀបចំបុណ្យចូលឆ្នាំតេតកងទ័ពប្រជាជន២០១៨។
យុទ្ធជនបញ្ចេញកម្លាំងជួយភូមិភាគកសាងជនបទថ្មី។
រហូតដល់ចុងឆ្នាំ២០១៧ ឃុំដុងថាំងបានខ្នះខ្នែងដោះស្រាយនូវលក្ខឋានលំបាកៗ មានដូច៖ អត្រាប័ណ្ណធានារ៉ាប់រងសុខាភិបាល មូលដ្ឋានសម្ភារៈ វប្បធម៌ គមនាគមន៍ ដើម្បីអនុវត្តសម្រេច១៩/១៩លក្ខឋានកសាងជនបទថ្មី។ ជាក់ស្ដែង ប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលនៅភូមិភាគសម្រេចអត្រា៨៧% បើតាមស្មានរហូតដល់ចុងឆ្នាំនឹងមានចំនួនកើនថែមទៀត ដោយសារពលករទៅធ្វើការងារនៅស្រុកឆ្ងាយវិលត្រឡប់មកភូមិភាគទទួលអំណរបុណ្យចូលឆ្នាំតេតប្រវេណី។ ប្រឡាយផ្នែកច្រាំងខាងត្បូងបានកសាងសម្រេចរួចរាល់ សរុបថវិកា៤,២ពាន់លានដុង សម្រាប់បម្រើការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលរបស់ប្រជាជននៅភូមិដុងថាំង។ លោកង្វៀនត្រុងធ្វី ប្រធានគណៈកម្មាធិការប្រជាជនឃុំដុងថាំង បញ្ជាក់៖ “សព្វថ្ងៃឃុំដុងថាំងបានត្រៀមជាស្រេចពិធីទទួលស្គាល់ឃុំសម្រេចបទដ្ឋានជនបទថ្មី។ អាស្រ័យបានបញ្ជាការដ្ឋានកងទ័ពក្រុងកឹងធើទទួលផ្ចុងផ្ដើម ម្ល៉ោះហើយពិធីទទួលស្គាល់នឹងបានរៀបចំផ្សារភ្ជាប់ជាមួយនឹងបុណ្យចូលឆ្នាំតេតកងទ័ពប្រជាជន២០១៨ នាចុងខែមករា ឆ្នាំ២០១៨ នៅនឹងទីលានហ្វឹកហាត់របស់បញ្ជាការដ្ឋានកងទ័ពក្រុងកឹងធើបោះជំរំនៅឃុំដុងថាំង។ បុណ្យចូលឆ្នាំតេតប្រពៃណីឆ្នាំនេះ កំពុងបានមាមីងឃុំដុងថាំងទន្ទឹងរង់ចាំ និងមានសកម្មភាពអំណរនិទាឃរដូវព្រមជាមួយនឹងក្ដីរីករាយឃុំជនបទថ្មី”។
រយៈពេល៦ឆ្នាំកន្លង បញ្ជាការដ្ឋានកងទ័ពក្រុងកឹងធើ បានរួមវិភាគទានជាង២០ពាន់លានដុង ស្រូបអត្រា៥%នៃថវិកាសរុបទាំង៤២៥ពាន់លានដុង កសាងជនបទថ្មីនៅឃុំដុងថាំង។ ក្នុងនោះ បញ្ជាការដ្ឋានកងទ័ពក្រុងកឹងធើ បានចលនាឧបត្ថម្ភ១០ពាន់លានដុងកសាងសាលាមត្តេយ្យដុងថាំង កសាងផ្ទះមហាសាមគ្គី៣០ខ្នង ឧបត្ថម្ភស៊ីម៉ងត៍៥០០បាវ និងបញ្ចេញទ័ពជួយមាមីងពុទ្ធបរិស័ទខ្មែរកសាងក្លោងទ្វារវត្តមុនីឧត្តមរង្សី នៅភូមិដុងថាំង។ បុណ្យចូលឆ្នាំតេត កងទ័ពប្រជាជន២០១៨ នឹងបានបញ្ជាការដ្ឋានកងទ័ពក្រុងកឹងធើសហការជាមួយនឹងគណៈកម្មាធិការប្រជាជនស្រុកកើ-ដ រៀបចំឡើង ជាមួយនឹងបធានបទ ”កងទ័ពប្រជាជនក្រុងកឹងធើ រីករាយអំណរបុណ្យចូលឆ្នាំតេត រួមកម្លាំងកសាងជនបទថ្មី រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ”។ នេះ ចាត់ទុកជាការអនុវត្តបន្តនៃបុណ្យចូលឆ្នាំតេតកងទ័ពប្រជាជន កាលពីឆ្នាំ២០១៣ បានចាត់តាំងនៅឃុំដុងថាំងផងដែរ ជាមួយនឹងបធានបទ “ កងកម្លាំងប្រដាប់អាវុធក្រុងកឹងធើ រួមកម្លាំងកសាងជនបទថ្មីនិងទទួលអំណរបុណ្យចូលឆ្នាំតេតជាមួយជនរួមជាតិខ្មែរ”។
វរសេនីយ៍ឯកបម្រុង លីវឡងប្រធានបញ្ជាការដ្ឋានកងទ័ពស្រុកកើ-ដ ឲ្យដឹង៖ “រាល់សកម្មភាពអំណរបុណ្យចូលឆ្នាំតេតឆ្នាំនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាពប្រពៃណីរបស់ជនរួមជាតិខ្មែរកើ-ដ មានដូច៖ ប្រណាំងទូកប្រពៃណី ប្រឡងរាំវង់ប្រឡងធ្វើនំដាល់អំបុក និងអញ្ជើញក្រុមសិល្បៈខ្មែរ មកពីខេត្តនានាចូលរួមសម្តែងដោះដូរសិល្បៈ។ ចាប់ពីពេលនេះរហូតដល់បុណ្យចូលឆ្នាំតេតកងទ័ពប្រជាជនម៉ូវទ្វឹក២០១៨ បញ្ជាការដ្ឋានកងទ័ពក្រុងនឹងសហការជាមួយនឹងស្រុកកើ-ដ ពង្រីកផ្លូវជនបទ២ខ្សែប្រវែង១០គីឡូម៉ែត្រ ដោយថវិកា១៣ពាន់លានដុង។ ទន្ទឹមនឹងនោះ កសាងផ្ទះ៥៣ខ្នងជូនដល់មុខសញ្ញាគ្រួសារក្រជិតក្រ គ្រួសារមានស្ថានភាពក្រលំបាកនិងយុទ្ធជនក្រោយពីអនុវត្តសម្រេចកាតព្វកិច្ចយោធា សរុបថវិកាជាង២,២ពាន់លានដុង”៕
ប្រែសម្រួល៖ ថាច់សេរី