ប៉ុន្មានឆ្នាំកន្លង ស្រុកឡុងភូ ខេត្តសុកត្រាំង តែងយកចិត្តទុកដាក់ការបណ្តុះណ្តាល វិជ្ជាជីវៈជូនពលករ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍផលិតកម្ម។ ផ្ដើមពីនោះ បានរួមចំណែកផ្លាស់ប្តូររចនាសម្ព័ន្ធពលកម្មនិងមុខរបរនៅជនបទ។
គម្រោងឧបត្ថម្ភគោមេដល់គ្រួសារក្រីក្រនៅស្រុកឡុងភូ។
អ្នកស្រីថាច់ធីកេវភឿង អនុប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនិងអប់រំប្រចាំស្រុកឡុងភូ ឲ្យដឹង៖ “អនុវត្តសេចក្ដីសម្រេចលេខ១៩៥៦/QĐ-TTg របស់នាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាល ផ្ដល់សច្ចាប័នលើគម្រោង“បណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទដល់ឆ្នាំ២០២០” ការងារបង្រៀនមុខរបរ ដោះស្រាយការងារធ្វើកាត់បន្ថយភាពក្រីក្រលើភូមិសាស្រ្តមានការវិវឌ្ឍន៍យ៉ាងសកម្ម។ ចាប់ពីដើមឆ្នាំមក ទូទាំងស្រុកមានពលករចំនួន៣.៤១៥នាក់ បានដោះស្រាយការងារធ្វើសម្រេចអត្រា១៦៦,៥៨%នៃផែនការកើន៥៧,៩៦%បើប្រៀបនឹងរយៈពេលដូចគ្នា ក្នុងនោះ មានពលករទៅពលកម្មនៅក្រៅប្រទេសមានពេលកំណត់ចំនួន៣៣នាក់ សម្រេចអត្រា១១០%នៃផែនការ។ ទន្ទឹមនឹងនោះ មូលដ្ឋានផលិត អាជីវកម្មមួយចំនួននៅទាំងរៀបចំបើកបង្រៀនមុខរបរជូនពលករចំនួន៥៨៣នាក់ (តាមរូបភាពបង្រៀនមុខរបរនិងផ្ទេរជូនមុខរបរ) និងបើកវគ្គបង្រៀនចិញ្ចឹមគោចំនួន៧ថ្នាក់នៅបណ្តាស្រុកឡុងភូ ភូហ៊ីវ; ឡុងឌឹកនិងឃុំហ៊ីវថាញ មានសិក្ខាកាមចូលរួមជិត២០០នាក់”។
លោកង្វៀនវាំុងធើ ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ ឲ្យដឹង៖ “ការអនុវត្តលក្ខឋានទី១២ ស្ដីពីពលករមានការងារធ្វើ ប៉ុន្មានខែដើមឆ្នាំ២០១៧ ឃុំបានរកការងារធ្វើជូនពលករក្នុងនិងក្រៅខេត្តជិត៤០០នាក់ ទៅពលកម្មនៅក្រៅប្រទេសចំនួន៥នាក់។ ដើម្បីពលករយល់ដឹងនិងយកចិត្តទុកដាក់ដល់កម្មវិធីបណ្តុះបណ្តាល រដ្ឋអំណាចភូមិនានា បានម្ចាស់ការក្នុងការផ្សព្វផ្សាយ ក្រៅពីមុខរបរកាត់់ដេរឧស្សាហកម្ម ចិញ្ចឹមសត្វជលផល យើងខ្ញុំនៅទាំងសហការជាមួយនឹងមជ្ឈមណ្ឌលបង្រៀនរបរស្រុក បើកវគ្គបង្រៀនមុខរបរផ្សេងៗបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការរៀនរបរនិងទីផ្សារការងារនៅភូមិភាគ មានដូច៖ គ្រឿងយន្តត្បាញបន្ទោះ ផ្សារក្រឡឹង។ល។ ឆ្លងតាមរយៈ រួមចំណែកអនុវត្តបានល្អនូវកម្មវិធីទិសដៅជាតិ ស្ដីពីកសាងជនបទថ្មីនៅភូមិភាគ”។
អ្នកស្រីថាច់ធីកេវភឿង ឲ្យដឹងបន្ថែម៖ “រយៈពេលខាងមុខ មជ្ឈមណ្ឌលបណ្តុះបណ្តាលមុខរបរនិងអប់រំប្រចាំស្រុក នឹងត្រួតពិនិត្យតម្រូវការធ្វើការងាររបស់យុវជននៅជនបទ នាំយកព័ត៌មានជ្រើសរើសបុគ្គលិករបស់អាជីវកម្មក្នុងនិងក្រៅខេត្ត ជូនដល់ពលករឆ្លងតាមរយៈសហការីរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើនៅរាល់ឃុំ ទីប្រជុំជនសហការជាមួយនឹងធនាគារគោលនយោបាយសង្គម ឧបត្ថម្ភពលករបុលទុនអាទិភាពសម្រាប់អភិវឌ្ឍផលិតកម្ម អាជីវកម្ម សេវាកម្ម បង្កើតការងារធ្វើថ្មី ទៅពលកម្មក្រៅប្រទេស ជួយគ្រួសារក្រីក្រ គ្រួសារជិតក្រចាកផុតពីភាពក្រីក្រដោយចីរភាព៕
ត្រឿងផល-សេរី