មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/10/2017 - 15:07

អ្នកអស់​ពី​ចិត្ត​ពី​ថ្លើម​នឹង​ការ​ងារ

នៅ​ក្នុង​សន្និ​បាត​ស្ងើច​សរ​សើរ​កម្មា​ភិ​បាល​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ថ្នាក់​ឃុំ​និង​ប្រ​ធាន​ផែ្នក​ការ​ងារ​រណ​សិរ្ស​អនុ​សង្កាត់ ភូមិ​នា​នា​ទូ​ទាំង​ខេត្ត​​សុក​ត្រាំង ដែល​សម្រេច​ភារ​កិច្ច​ឆ្នើម​ដំ​ណាក់​កាល​២០១៤​-២០១៧ ក្នុង​នោះ មាន​លោក​ថាច់​ណុង ជា​អ្នក​បំ​ពេញ​ការ​ងារ​រណ​សិរ្ស​អនុ​សង្កាត់​ដ៏​ស​កម្ម​និង​អស់​ពី​ចិត្ត​ពី​ថ្លើម​នឹង​ការ​ងារ​។

 

លោក​ថាច់​ណុង​តែង​បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត​។

លោក​ថាច់​ណុង កើត​ឆ្នាំ​១៩៦៦ នៅ​អនុ​សង្កាត់​ក្រ​សាំង សង្កាត់​២ ក្រុង​វិញ​ចូវ ខេត្ត​សុក​ត្រាំង​។​ឆ្នាំ​១៩៩៧ លោក​ថាច់​ណុង​ជា​គ្រូ​បង្រៀន​មួយ​រូប​នៅ​សា​លា​បឋម​សិក្សា​នៅ​សង្កាត់​២ តែ​ចាប់​ពី​ឆ្នាំ​២០១២​រ​ហូត​មក​ដល់​សព្វ​ថ្ងៃ លោក​បំ​ពេញ​ការ​ងារ​ខាង​រណ​សិរ្ស​អនុ​សង្កាត់​ក្រ​សាំង សង្កាត់​២ ក្រុង​វិញ​ចូវ​ខេត្ត​សុក​ត្រាំង​។ អនុ​សង្កាត់​ក្រ​សាំង​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ដល់​ទៅ​៩២​%​នៃ​ចំ​នួន​ប្រ​ជា​ជន​រួម ក្នុង​នោះ​ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​៦៩,៦​%  ម៉្យាង​ទៀត​នៅ​អនុ​សង្កាត់​នេះ​មាន​គ្រួ​សារ​ជា​ច្រើ​​ន​នៅ​ក្រ​លំ​បាក​ម្ល៉ោះ​ហើយ​មា​មីង​ទៅ​ប្រ​កប​របរ​រក​ទទួល​ទាន​នៅ​ស្រុក​ឆ្ងាយ ដោយ​យក​ទាំង​កូន​ចៅ​ទៅ​ជា​មួយ​ផង​។ ជា​មួយ​នឹង​តួ​នា​ទី​របស់​ខ្លួន ពេល​ឮ​ដំ​ណឹង​ថា​គ្រួ​សារ​អ្នក​ណា​មួយ​មក​រវាំង​មើល​ផ្ទះ​សម្បែង​ម្តង​ម្កាល​នោះ គឺ​លោក​ថាច់​ណុង តែង​ឆ្លៀត​ពេល​ទៅ​សួរ​សុខ​ទុក្ខ​ ព្រម​ទាំង​ចលនា​គ្រួ​សារ​ទាំង​នោះ ឲ្យ​ទុក​កូន​ៗនៅ​​ផ្ទះ​ដើម្បី​បាន​រៀន​សូត្រ​ជា​បន្ត​។ ឆ្លង​តាម​រយៈ​នោះ ឃើញ​ថា​ការ​ឧត្តាន​កម្ម​អប់​រំ​របស់​ភូមិ​ភាគ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​កែ​លម្អ​។ លោក​ថាច់​ណុង មាន​​​ប្រ​​សាសន៍​ឲ្យ​ដឹង​បន្ថែម​៖ “ ប្រ​ជា​ជន​នៅ​អនុ​សង្កាត់​ក្រ​សាំង ថ្វី​ត្បិត​តែ​រៀន​សូត្រ​បាន​តិច​តួច​ក៏​ពិត​មែន​ប៉ុន្តែ​ពេល​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​បំ​ផុស​ចល​នា​អ្វី​មួយ គឺ​ប្រ​ជា​ជន​តែង​ចូល​រួម​គាំ​ទ្រ​ជា​និច្ច​ដូច​ជា​ចលនា​ឧត្តាន​កម្ម​អប់​រំ​នេះ​ជា​ដើម​”។ សមមិត្ត​ថាច់​​សឿន អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​សង្កាត់​២ មាន​ប្រ​សាសន៍​៖​” សម​មិត្ត​ថាច់​ណុង ពី​មុន​ធ្លាប់​ជា​គ្រូ​បង្រៀន ​ម្ល៉ោះហើយ​ផែ្នក​ខាង​កំ​ព្យូ​ទ័រ​មាន​ជំ​នាញ​គ្រាន់​បេី ហេតុ​នោះ​ឯក​សារ​ពី​ថ្នាក់​លើ​ផ្ញើ​ចុះ​លោក​ក៏​ទ​ទួល​យក​ដោយ​ងាយ ព្រម​ទាំង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បាន​យ៉ាង​ល្អ​។​បង​ប្អូន​បំ​ពេញ​ការ​ងារ​នៅ​អនុ​សង្កាត់​ជិត​ខាង​មួយ​ចំ​នួន​តែង​មក​ពឹង​គាត់​ជួយ​ពន្យល់​អំ​ពី​ឯក​សារ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ងារ​រណ​សិរ្ស ចួន​កាល​ជួប​លំ​បាក​ពី​ការ​ធ្វើ​បែប​បទ​ឯក​សារ ក៏​ពឹង​គាត់​ជួយ​ធ្វើ​តែ​ម្តង​ទៅ​។​”

ដោយ​ការ​ខិត​ខំ​ខ្នះ​ខ្នែង លោក​ថាច់​ណុង​ក៏​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​សង្កាត់​២​ជូន​លិ​ខិត​សរ​សើរ​” សម្រេច​ភារ​កិច្ច​បាន​ល្អ​ប្រ​សើរ​”​ហើយ​នៅ​ក្នុង​សន្និ​បាត​ស្ងើច​សរ​សើរ​ដល់​ប្រ​ធាន​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​ថ្នាក់​ឃុំ និង​ប្រ​ធាន​គណៈ​កា​រ​ងារ​រណ​សិរ្ស​មាតុ​ភូមិ​អនុ​សង្កាត់ ភូមិ​នា​នា ទូ​ទាំង​ខេត្ត​សុក​ត្រាំង​ដែល​សម្រេច​ភារ​កិច្ច​ឆ្នើម ដំ​ណាក់​កាល​២០១៤​-២០១៧ ក្នុង​នោះ​មា​​ន​លោក​ថាច់​ណុង​ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ជូន​ប័ណ្ណ​សរ​សើរ​៕

                                        ទ្រឿង​ផល​-សុ​ផន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ណុង