ប៉ុន្មានឆ្នាំជិតៗនេះ ស្រុកកោះលីសេីុង ខេត្តក្វាងង៉ាយ បានក្លាយជាកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាច្រើន។
ខ្លោងទ្វារតវ៉ នៅពេលសាយណ្ហៈ។
ឆ្នាំ១៩៩២ លីសេីុងត្រូវបានចែកចេញពីស្រុកប៊ិញសេីុង ហើយក្លាយជាកោះប៉ុស្ដិ៍មុខរបស់ខេត្តក្វាងង៉ាយនៅគម្លាតពីដីគោកប្រមាណ១៥គាវុធ។ ពីមុន លីសេីុង មានឈ្មោះហៅថាកោះគូឡាវរ៉ែពីព្រោះនៅទីនេះមានដើមរ៉ែដុះច្រើន។ ស្រុកកោះលីសេីុង មានឃុំចំនួន៣៖ គឺអាងវិញ អាងហាយ នៅកោះធំនិងឃុំអាងប៊ិញនៅកោះតូច។ ទេសចរណ៍លីសេីុង មានការវិវឌ្ឍន៍ពិតប្រាកដចាប់ពីឆ្នាំ២០១៤ ពេលមានបណ្ដាញអគ្គិសនីជាតិ បង្កប់ឆ្លងសមុទ្រចេញទៅកោះធំ។ លុះដល់ខែមករា ឆ្នាំ២០១៦ក្រុមហ៊ុនឋាមពលអគ្គិសនីបានផ្គត់ផ្គង់អគ្គិសនីជូនប្រជាជន១១៦គ្រួសារនៅលើកោះតូច។ ចាប់ពីមានអគ្គិសនី ជីវភាពមាមីងនៅលើកោះបានលើកស្ទួយជាបណ្ដើរៗ។ សេវាកម្មផ្សេងៗ ដូចជាផ្ទះសំណាក់ ភោជនីយដ្ឋានខារ៉ាអូខេ។ល។ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍបានទាក់ទាញភ្ញៀវទេសចរកាន់តែកុះករ។ សមុទ្រលីសេីុងស្រស់ស្អាត! ផ្ទៃទឹកថ្លាយង់ ឆ្នេរថ្មបានកកើតមកពីកំអែភ្នំភ្លើងដែលកក បង្កើតជារូបដ៏ចម្លែក គួរឲ្យគយគន់។ ដោយផ្ទៃទឹកសមុទ្រថ្លាយង់ ហេតុនោះ សកម្មភាពមុជទឹកទស្សនាផ្កាថ្មនៅកោះតូចតែងបានភ្ញៀវទេសចរចូលចិត្ត។ ឆ្នេរសមុទ្រខាងក្រោយនៃកោះតូច គឺជាឆ្នេរសមុទ្រសម្រាប់ងូតទឹកមួយគួរឲ្យចាប់អារម្មណ៍ ពីព្រោះផ្ទៃទឹកសមុទ្រគ្មានរលក។ ទន្ទឹមនឹងនោះ មានផែនថ្មលយចេញបង្កទៅជាព្រលយភ្នំសម្រាប់បិទបាំងអ្នកងូតទឹកសមុទ្រ។
ទទួលអារម្មណ៍ល្អបំផុតគឺខណៈទស្សនាព្រះអាទិត្យរះនិងលិចនៅលើកំពូលភ្នំថើយឡើយ។ នៅទីនេះភ្ញៀវទេសចរអាចទស្សនាទិដ្ឋភាពកោះលីសេីុងទាំងមូលនិងគយគន់រលកសមុទ្រដែលនៅឆ្ងាយសន្លឹម។ ពិសេស នៅលើកំពូលភ្នំថើយឡើយ ថែមទាំងមានបង្គោលទង់ជាតិទៀតផង។ នេះគឺជាសំណង់បានស្រុកកោះលីសេីុង ដំណើរការកសាងកាលពីឆ្នាំ២០១៣ នៅលើកំពូលភ្នំថើយឡើយខ្ពស់បំផុតនៅកោះ។ បង្គោលទង់មានកម្ពស់២០ម៉ែត្រ គឺជាកន្លែងដែលភ្ញៀវទេសចរតែងថតរូបទុកជាអនុស្សាវរីយ៍។ អ្នកទេសចរណ៍ វ៉ូវាំុងហ្វាញ់ មកពីហាណូយ ឲ្យដឹង៖ “ក្រុមរបស់យើងខ្ញុំសម្រេចចិត្តស្លៀកពាក់ ឯកសណ្ឋានទង់ក្រហមផ្កាយលឿង មកថតរូបនៅក្បែរបង្គោលទង់។ ពេលមកទីនេះអ្នកណាក៏ទទួលបាននូវមនោសញ្ចេតនាដ៏ពិសិដ្ឋ សេចក្តីស្រឡាញ់មាតុភូមិ និងមោទនភាពពីទឹកដីដ៏ស្រស់ស្អាតរបស់យើង”។លីសេីុង ថែមទាំងល្បីឈ្មោះជាមួយនឹងដំណាំខ្ទឹមសទៀតផង។ តាំងពីមានអគ្គិសនីជាតិ ប្រជាជនដាំខ្ចឹមលីសេីុងមិនសូវនឿយហត់ដូចមុន ពីព្រោះមានប្រព័ន្ធស្រោចស្រពដោយម៉ូទ័រអគ្គិសនីស្វ័យប្រវត្តិ។វាលស្រែខ្ទឹមបៃតងនៅលើដីខ្សាច់សស្គុសមើលទៅមានភាពស្រស់ស្អាតណាស់ នៅពេលភ្ញៀវទេសចរថតទុកក្នុងបណ្តុំរូបថត។ គុហាកាវ ខ្លោងទ្វារតវ៉វត្តហាង។ល។ គឺជាកន្លែងដ៏ស្រស់ស្អាតដែលភ្ញៀវទេសចរមិនអាចចោលរំលងបានពេលមកកាន់កោះលីសេីុង៕
ហាថាញ់-វិមាន