ឃុំផុងភូ ស្រុកកូវកែ ខេត្តត្រាវិញ មានជនរួមជាតិខ្មែររស់នៅជាង៧១%។ អាស្រ័យហេតុនោះ ឃុំបានទទួលប្រយោជន៍ពីកម្មវិធី គម្រោងពិសេសជាច្រើនលើវិស័យសុខាភិបាល ម៉្លោះហើយគុណភាពពិនិត្យ ព្យាបាលជំងឺជូនប្រជាជនបានលើកកម្ពស់។
វេជ្ជបណ្ឌិតដំណាក់សុខាភិបាលឃុំផុងភូ សាកសួរអាការរោគអ្នកជំងឺ។
អ្្នកជំងឺកីមធីស៊ូវ (អាយុ៧៧ឆ្នាំ) នៅភូមិកិញសាង ឲ្យដឹង៖” ខ្ញុំតែងទំនុកចិត្តទៅលើសមត្ថភាពពិនិត្យ ព្យាបាលជំងឺរបស់ដំណាក់សុខាភិបាល។ បច្ចុប្បន្ន ដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិតនិងធ្វើការពិនិត្យជំងឺតាមប័ណ្ណធានារ៉ាប់រងសុខាភិបាល។ ឆ្លងតាមរយៈនោះអ្នកជំងឺគ្មាននៅជួបការលំបាកដោយសារតែធ្វើដំណើរទៅមកឆ្ងាយឬទៅពិនិត្យជំងឺនៅឯស្រុកទៀតឡើយ។ ជាង៤ឆ្នាំកន្លង ដោយសារជំងឺឈឺសន្លាក់ដៃសន្លាក់ជើងការធ្វើដំណើរទៅមកមានការលំបាក ចាប់ពីពេលបានមកពិនិត្យជំងឺដោយប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលនៅដំណាក់សុខាភិបាល រាល់សប្តាហ៍ខ្ញុំតែងមកដំណាក់សុខាភិបាលពិនិត្យជំងឺ និងយកថ្នាំផឹក”។ អ្នកជំងឺកីមមិញតឹម នៅភូមិ២ ឲ្យដឹងបន្ថែម៖ ទៅពិនិត្យជំងឺតែងបានគ្រូពេទ្យវេជ្ជបណ្ឌិតទទួលរាក់ទាក់ពិនិត្យជំងឺយ៉ាងហ្មត់ចត់ ណែនាំច្បាស់លាស់ ម៉្លោះហើយអ្នកជំងឺបានធូរស្បើយភ្លាម។ ចាប់ពីឆ្នាំ២០០៩ ពេលដំណាក់សុខាភិបាលឃុំផុងភូបានកសាងថ្មីសមរម្យនិងមានបន្ទប់ពិនិត្យជំងឺគ្រប់គ្រាន់ អ្នកមកពិនិត្យជំងឺមានចំនួនច្រើននិងមិនមានស្ថានភាពអ្នកជំងឺរង់ចាំយូរអាស្រ័យហួសចំណុះ។ កងជួរគ្រូពេទ្យរបស់ដំណាក់សុខាភិបាលតែងធ្វើការយ៉ាងសកម្ម និងពិនិត្យរហូតដល់អស់អ្នកជំងឺទើបឈប់សម្រាកមានពេលខ្លះអូសបន្លាយដល់ម៉ោង១១និង៣០នាទីក៏មាន។
ឆ្លងតាមរយៈកម្មវិធីសុខាភិបាលជាតិ ស្តីពីការការពារសុខភាពអ្នកម្តាយនិងកុមារនៅឃុំផុងភូឃើញថាមានអត្រាកុមារខ្វះអាហារូបត្ថម្ភថយចុះនៅត្រឹម០,៨% អត្រាប្រជាជនចូលរួមប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលសម្រេចជាង៩០% ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលឲ្យអ្នកក្រកុមារក្រោយអាយុ៦ឆ្នាំសម្រេច១០០%។ ក្នុង៦ខែដើមឆ្នាំ២០១៧ ដំណាក់សុខាភិបាលធ្វើការពិនិត្យជំងឺរោគស្រ្តីបានចំនួន៣០៨លើកនាក់ ព្យាបាលជំងឺរោគស្រ្តីចំនួន១១៩លើកនាក់សម្រាលកូននៅដំណាក់សុខាភិបាលចំនួន២៥នាក់ ពិនិត្យគភ៌ចំនួន២៦នាក់ កម្មវិធីបង្ការទប់ស្កាត់ជំងឺរបេងនិងបានគ្រប់គ្រងអ្នកជំងឺចំនួន១៩នាក់ គ្រប់គ្រងអ្នកជំងឺវិកាលចរិតចំនួន១៧នាក់ ករណីកើតជំងឺHIV/AIDS ចំនួន១គ្រប់គ្រងអ្នកជំងឺឃ្លង់១ករណីនិងចាក់ថ្នាំបង្ការរោគបើកទូលាយ។ល។
វេជ្ជបណ្ឌិតផាមថាញ់សុើង ប្រធានដំណាក់សុខាភិបាលឃុំផុងភូ ឲ្យដឹង៖” ដំណាក់សុខាភិបាលឃុំផុងភូបានទទួលស្គាល់សម្រេចបទដ្ឋានជាតិឆ្នាំ២០១០ រាល់ភូមិសុទ្ធតែមានកម្មាភិបាលសុខាភិបាលសហគមន៍និងសហការីចំនួនប្រជាជន។ ឆ្នាំ២០០៩ ដំណាក់សុខាភិបាលផ្សព្វផ្សាយ អនុវត្តការពិនិត្យជំងឺដោយប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល។ ដោយឡែកក្នុង៦ខែដើមឆ្នាំ២០១៧ ដំណាក់សុខាភិបាលធ្វើការពិនិត្យជំងឺចំនួន១.៣១៨លើកនាក់។ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់ដំណាក់សុខាភិបាលសព្វថ្ងៃមាន៦/៨នាក់ដោយមានតួនាទីដូចជាវេជ្ជបណ្ឌិត១រូប គ្រូពេទ្យ៣រូប ឆ្មប១រូប ឱសថការី១រូប”៕
សុើងម៉ាល័យ-សុផល