កីឡា - ទេសចរណ៍ ទេសចរណ៍

07/08/2017 - 15:11

ទេសចរណ៍ហូវយ៉ាង

ខណៈ​ពេល​ដែល​ផ្លូវ​ជាតិ​តភ្ជាប់​កឹង​ធើ​ - ហូវ​យ៉ាង​- កៀង​យ៉ាង ​បាន​កសាង​សម្រេច​រួច​រាល់​ ហូវ​យ៉ាង​ក្លាយ​ជា កន្លែងទេស​ចរ​ជីវ​ស្ថាន​ទាក់​ទាញ​អា​រម្មណ៍ ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់​ ស្វែង​យល់​អំ​ពី​ធម្ម​ជាតិ​។

មណ្ឌលក្រុងថ្មីនៅវីថាញ់។

មក​កាន់​ខេត្ត​ហូវ​យ៉ាង​ ក្រៅ​ពី​មណ្ឌល​ទេស​ចរណ៍​លុង​ង៉ុក​ហ្វាំង​ អមដោយ​ភោគ​ផល​ពិ​សេស​ៗ​​​នៅ​​​ភូមិ​​​ភាគ​ខាង​លិចឬ​មណ្ឌល​ទេស​ចរណ៍​ព្រៃ​ស្មាច់​វីធ្វី​ មាន​អា​កាស​ធាតុ​​បរិ​សុទ្ធ​ ភ្ញៀវ​ទេស​ចរ​ថែម​ទាំង​​បាន​ភ្លក់​រស​ជាតិ​​ផលិត​ផល​ពិ​សេស​ មាន​ដូច​ត្រី​ស្លាត​ប្រ​ឡាក់​គល់​ស្លឹក​គ្រៃ​ម្ទេស​ឆ្ងាញ់​ល្បី​ឈ្មោះ​ ញាំុ​ក្រូច​ឃ្វិច​ឡុង​ទ្រី ក្រូច​ថ្លុ​ង​ណាំ​រ៉យ​ភូ​ហ៊ឺវ​ ឬ​ម្នាស់​វិញ​វៀង​នៅ​ឡុង​ម៉ី​ជា​ដើម​។ ជា​ពិ​សេស​នៅ​ខេត្ត​ហូវ​យ៉ាង មាន​កេរ​ដំ​ណែល​ប្រ​វត្តិ​​សាស្រ្ត​​វប្ប​​ធម៌​ថ្នាក់​ជាតិ​ជា​ច្រើន​ ដូច​ជា ៖មណ្ឌល​កេរ​ដំ​ណែល​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ហូវ​យ៉ាង (ឃុំ​ភូ​ហ៊ឺវ); មណ្ឌល​កេរ​ដំ​ណែល​កូដ​កម្ម​ណាម​គី (ឃុំ​ភូ​ហ៊ឺវ​A ស្រុក​ចូវ​ថាញ់ ) ទី​ស្នាក់​ការ​សហ​ព័ន្ធ​ផ្អាក​សង្រ្គាម​ណាម​បូ និង​តំ​បន់​មូល​ដ្ឋាន​​គណៈ​​កម្មា​ធិ​ការ​បក្ស​ខេត្ត​កឹង​ធើ (ឃុំ​ភឿង​ប៊ិញ ស្រុក​ភុង​ហ៊ីប​); កេរ​ដំ​ណែល​យុទ្ធ​ជ័យ​តឹម​វូ (ឃុំ​ថាញ​ស្វឹង​ ស្រុក​ចូវ​ថាញ់​ A; ទី​សក្ការ​បូ​ជា​អ៊ំ​ហូ​ (ឃុំ​លឿង​តឹម ស្រុក​ឡុង​ម៉ី) ; កេរ​ដំ​ណែល​យុទ្ធ​ជ័យ​៧៥​កង​វរសេនា​តូច​អា​យ៉ង (ឃុំ​វិញ​វៀង ស្រុក​ឡុង​ម៉ី)។ល។ ជា​កន្លែង​ដែល​សា​លា​ចំ​ណេះ​ទូ​ទៅ​នា​នា រៀប​ចំ​កម្ម​វិធី​វិល​មក​កា​ន់ ប្រ​ភព​ដើម​ធ្វើ​​ការ​សិក្សា​ស្វែង​យល់​ ដើម្បី​ជំ​នួយ​ដល់​ការ​បង្រៀន​វិញ្ញា​សា​ប្រ​វត្តិ​សាស្រ្ត​កាន់​តែ​មាន​ភាព​រស់​រវើក​។

 

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ ក្រុង​វីថាញ់​របស់​ខេត្ត​ហូវ​យ៉ាង​មាន​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​។ ក្រៅ​ពី​ស្ពាន​តភ្ជាប់​ខេត្ត​​ហូវ​​យ៉ាង​និង​ខេត្ត​កៀង​យ៉ាង​  របាំង​ការ​ពារ​ច្រាំង​ប្រ​ឡាយ​សា-ណស​ម្រេច​រួច​រាល់ ញាំុង​ឲ្យ​ក្រុង​វីថាញ់​មាន​ភាព​ស្រស់​ស្អាត​និង​ស្រ​ឡះ​ស្រ​ឡំ​ថែម​ទៀត​។ ក្រៅ​ពី​នោះ មណ្ឌល​ក្រុង​ថ្មី​ជា​ប់ដង​ប្រ​ឡាយ​ណាង​ម៉ាវ​ ឆ្ពោះ​ទៅ​កាន់​ប្រ​ឡាយ​សា- របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​Vingroup ទើប​កសាង​សម្រេច​រួច​រាល់​ ញាំុង​ឲ្យ​មណ្ឌល​ផ្សារ​ចាស់​​កាល​ពី​មុន​​នេះ​កាន់​តែ​មាន​សោ​ភណ​ភាព​ថែម​ទៀត​។ នៅក្រុងវីថាញ់ម្ហូប​អា​ហារ​មាន​តម្លៃ​សម​ល្មម​បើ​ប្រៀប​ជា​មួយ​នឹង​​តម្លៃ​ទី​​ផ្សារ​រួម​ ម្ល៉ោះ​ហើយ​ពេល​មក​លេង​កម្សាន្ត ភ្ញៀវ​ទេស​ចរ​នឹង​មិន​សូវ​បង់​សោ​ហ៊ុយ​ប៉ុន្មាន​ឡើយ​។ មាន​ហាង​កា​​ហ្វេ​មួយ​ចំ​នួន​នៅ​ជុំ​វិញ​ក្រុង​វី​ថាញ់​ នៅ​តែ​រក្សា​តម្លៃ​លក់​ចាប់​ពី​៥.០០០​ដល់​៦.០០០​ដុង​/កែវ​។ សូម្បី​តែ​ហាង​​បាយ​​មួយ​គ្មាន​ឈ្មោះ​នៅ​តាម​ដង​ផ្លូវ​ខាង​មុខ​ផ្សារ​ ក៏​លក់​បាយ​ឆ្អឹង​ជំ​នី​ជ្រូក​អាំង​ក្នុង​តម្លៃ​២០.០០០​ដុង​/ទាប​។ ជា​ទី​​ក្រុង​​ថ្មី​មួយ​ ម្ល៉ោះ​ហើយ​ ក្រុង​វី​ថាញ់​កំ​ពុង​មាន​ការ​រីក​ចម្រើន​ អម​ដោយ​ហាង​កា​ហ្វេ​ បង្អែម​មាន​របៀប​រៀប​រយ​បង្គួរ​ ទន្ទឹម​ជា​មួយ​នឹង​ហាង​កា​ហ្វេ​ ជ្រះ​ស្អាត​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ពិ​សា​កា​ហ្វេ​។ ចំ​ពោះ​អ្ន​ក​មាន​ប្រាក់​ចំ​ណូល​ខ្ពស់​ អាច​ជ្រើស​ចូល​ទៅ​កាន់​ហាង​កា​ហ្វេ​ Higland ខាង​ក្នុង​ផ្សារ​ទំ​នើប​ Vicom Plaza ដើម្បី​ភ្លក់​រស​ជាតិ​កា​ហ្វេ​​និង​​បង្អែម​ ហើយ​ត្រូវ​បាន​បុគ្គលិក​ហាង​បម្រើ​ដោយ​អស់​ពី​ចិត្ត​ទៀត​ផង​។​ ប្រ​សិន​បើ​គ្មាន​ឱ​កាស​ទៅ​ទេស​ចរណ៍​ឆ្ងាយ​ ខណៈ​​ពេល​មក​កាន់​ខេត្ត​ហូវ​យ៉ាង​ គ្រាន់​តែ​ចំ​ណាយ​ពេល​១​ថ្ងៃ​១​យប់​ប៉ុណ្ណោះ ភ្ញៀវ​ទេស​ចរ​នឹង​មាន​ដំ​ណើរ​កម្សាន្ត​ប្រ​កប​​ដោយ​ភាព​រីក​រាយ​ផង​ដែរ​៕

         ហាថាញ់ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លុងង៉ុកហ្វាំង