01/08/2017 - 09:01

ភាពរីករាយពេលមានទឹកស្អាតប្រើប្រាស់

ប៉ុន្មាន​ថ្ងៃ​មក​នេះ ប្រ​ជា​ជន​នៅ​ភូមិ​តុង​កាង និង​យ៉ុង​ចាក ឃុំ​លីវ​ទូ​ ស្រុក​ត្រឹង​ដេ ខេត្ត​​សុក​ត្រាំង សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​ ត្បិត​អី​ស្ថា​នីយ​ផ្គត់​ផ្គង់​ទឹក​តុង​កាង បាន​ដំ​ណើរ​ការ​នាំ​យក​ទឹក​សាប​បម្រើ​ត​ម្រូវ​ការ​ប្រើ​ប្រាស់​។

ភាពរីករាយរបស់មាមីងខណៈពេលមានទឹកសាបប្រើប្រាស់។

ឆ្នាំ២០១៦ ឃុំ​លីវ​ទូ​បាន​រង​ឥទ្ធិ​ពល​នៃ​ភាព​រាំង​ស្ងួត​និង​ជ្រាប​ប្រៃ បាន​ជា​ការ​ដែល​ប្រ​ជា​ជន​ខ្វះ​ទឹក​​សាប​ប្រើ​ប្រាស់​មាន​ភាព​ធ្ងន់​ធ្ងរ​។ ព្រោះ​ហេតុ​ដូច្នោះ ខណៈ​ពេល​មូល​និ​ធិ​ជំ​នួយ​បង្ការ​គ្រោះ​ធម្ម​ជាតិ​ភូមិ​ភាគ​កណ្តាល​ធ្វើ​ហិរញ្ញប្ប​ទាន​៣​ពាន់​លាន​ដុង​ ខេត្ត​សុក​ត្រាំង​បាន​វិនិ​យោគ​ទុនកសាង​ស្ថា​នីយ​ផ្គត់​ផ្គង់​ទឹក​តុង​កាង សរុប​ថវិ​កា​ជាង​៥,៨​ពាន់​លាន​ដុង (ក្នុងនោះ មូល​និ​ធិ​ជំ​នួយ​៣​ពាន់​លាន​ដុង និង​ក្រៅ​ពី​នោះ​គឺ​ទុន​បដិ​ភាគ​របស់​ខេត្ត)​។  សំ​ណង់​មាន​ពលា​នុភាព​សរុប​២៤០​ម៣​/ថ្ងៃ យប់ សរុប​ប្រ​វែង​បំ​ពង់​ផ្គត់​ផ្គង់ ទឹក​ជិត​៧.៤០០​ម៉ែត្រ បម្រើ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជូន​ប្រ​ជា​ជន​ជាង​៤១០គ្រួ​សារ​។ លោក​ត្រឹង​ដឹន​គុង នា​យក​រង​មជ្ឈ​មណ្ឌល​ទឹក​ស្អាត និង​អនា​ម័យ​បរិ​ស្ថាន​ជន​បទ​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង៖ “ឆ្លង​តាម​រយៈ​ការ​ត្រួត​ពិ​និត្យ​ខ្សែ​ទឹក​ក្រោម​ដី​រងការ​ជ្រាប​ប្រៃ ម្ល៉ោះ​ហើយ​មជ្ឈ​មណ្ឌល​បាន​សម្រេច​ចិត្ត​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ចម្រោះ​ទឹក​ប្រៃ ដោយ​បច្ចេក​វិជ្ជា​សម្រាប់​ផលិត​ចេញ​នូវ​ទឹក​ស្អាត​សម្រេច​បទ​ដ្ឋាន​០២/BYT បម្រើ​ការ​ផ្គត់​ផ្គង់​ទឹក​ប្រើ​ប្រាស់​ជូន​ប្រ​ជា​ជន​។ នេះ​ជា​បច្ចេក​វិជ្ជា​ដែល​អនុ​វត្ត​ដំ​បូង​បង្អស់​ក្នុង​ខេត្ត​អំ​ពី​សង្វាក់​នៃ​ដំ​ណើរ​ការ​នាំ​យក​ប្រ​ភព​ទឹក​ត្រូវ​បាន​ទាញ​យក​ពី​ការ​ខួង​យក​ទឹក​ក្រោម​ដីជម្រៅ​៥០៥​ម៉ែត្រ (នេះជា​ប្រ​ភព​ទឹក​ភ្លាវ​)  តាម​រយៈ​ប្រ​ព័ន្ធ​ចម្រោះ​ទឹក​ប្រៃ​ដោយ​បច្ចេក​វិជ្ជា RO  បន្ទាប់​​ពី​​នោះ ធ្វើ​ការផ្គត់​ផ្គង់​តាម​រយៈ​ប្រព័ន្ធ​បំ​ពង់​ចែក​ចាយ​ទឹក​ជូន​ដល់​គ្រួ​សារ​ប្រ​ជា​ជន​នី​មួយ​ៗ​”។

ស្ថា​នីយ​ផ្គត់​ផ្គង់​ទឹក​តុង​កាង ទើប​បើក​ដំ​ណើរ​ការ​បាន​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជូន​ប្រ​ជា​ជន​នៅ​​ភូមិតុង​កាង ឃុំ​លីវ​ទូ​ចំ​នួន​១៧៣​គ្រួ​សារ​។  បង​ស្រី​ត្រឹង​ធី​ពុង ប្រ​ជា​ជន​នៅ​ភូមិ​តុង​កាង​ ឲ្យ​ដឹង​៖​ “​រដូវ​វស្សា​គឺ​ងាយ​ស្រួល​ទេ  ពី​ព្រោះ​អាច​តម្កល់​ទឹក​ភ្លៀង​ លំ​បាក​បំ​ផុត​គឺ​រដូវ​ប្រាំង​ ត្រូវ​ចុះ​ទៅ​ដល់​ឃុំ​វៀង​ប៊ិញ​ដើម្បី​ទិញ​ទឹក​មក​ប្រើ​ប្រាស់​ ម្ល៉ោះ​ហើយ​នរ​ណា​ក៏​សង្ឃឹម​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ដែរ​។​ បច្ចុប្បន្ន​ មាន​ស្ថា​នីយ​ផ្គត់​ផ្គង់​ទឹក​តភ្ជាប់​បំ​ពង់​ចុះ​ដល់​ផ្ទះ​ មា​មីង​នៅ​ទី​នេះ សប្បាយ​រីក​រាយ​គ្រប់​គ្នា​”​។​ លោក​ប៊ុយ​ដាយ​ថាច់​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ​ ឲ្យ​ដឹង​៖​ ស្ថា​នីយ​ផ្គត់​ផ្គង់​ទឹក​តុង​កាង​ ផ្គត់​ផ្គង់​ទឹក​ស្អាត​ជូន​ប្រ​ជា​ជន​នៅ​ភូមិ​តុង​កាង​ និង​ជន​រួម​ជាតិ​ខ្មែរ​រាប់​រយ​គ្រួ​សារ​នៅ​ភូមិ​យ៉ុង​ចាក​។ ប្រ​ការ​នេះ​បាន​ដោះ​ស្រាយ​បញ្ហា​លំ​បាក​ខាង​ទឹក​ស្អាត​ផង និង​រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​ជំ​ងឺ​តម្កាត់​ទាក់​ទង​នឹង​​ការ​ប្រើ​ប្រាស់​ប្រ​ភព​ទឹក​មិន​ស្រប​អនាម័​យ​ផង​”៕

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឹងដឹនគុង