កសាងវិជ្ជាស្ថានពុទ្ធសានាទក្ខិណនិកាយខ្មែរ ក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម និងគណៈឧបត្ថម្ភកសាងវិជ្ជាស្ថានពុទ្ធសា សនាទក្ខិណនិកាយខ្មែរចំណុះគណៈកម្មាធិការប្រជាជន ក្រុងកឹងធើ បានរៀបចំពិធីបញ្ចុះបឋមសិលា និងចលនារួមវិភាគទាន កសាងវិជ្ជាស្ថាន នៅមណ្ឌល១២ សង្កាត់ចូវវុាំងលីម ខណ្ឌអូរម៉ូង ក្រុងកឹងធើ។
ពិធីបើកការដ្ឋានកសាងវិជ្ជាស្ថានពុទ្ធសានាទក្ខិណនិកាយខ្មែរ។
នៅក្នុងពិធីនេះ ព្រះឧបជ្ឈាយ៍ដាវញឺ សមាជិកលេខាធិការនៃក្រុមប្រឹក្សាភិបាល សមាគមពុទ្ធសាសនាវៀតណាម បានធ្វើរបាយការណ៍ពីដំណើរការ សកម្មភាពរបស់វិជ្ជាស្ថានដែលបានបង្កើតឡើងជាង១០ឆ្នាំកន្លង (២០០៦-២០១៧) ។ ដើម្បីឆ្លើយតបតាមតម្រូវការបើកទូលាយវិជ្ជាស្ថាន គណៈកម្មាធិការប្រជាជនក្រុងកឹងធើបានដំណើរការប្រគល់ដីដំណាក់ការទី១ ឲ្យវិជ្ជាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរនៅមណ្ឌល១២ សង្កាត់ចូវវុាំងលីម ខណ្ឌអូរម៉ូង សរុបផ្ទៃដីគឺ១៧,៨០៨ម៉ែត្រការ៉េ រយៈកាលប្រើប្រាស់ ដីយូរអង្វែងហើយរដ្ឋប្រគល់ដីមិនយកកម្រៃប្រើប្រាស់ដី។
មានប្រសាសន៍អបអរសាទរក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានកសាងវិជ្ជាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ លោកឡេវុាំងតឹម សមាជិក គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការបក្សក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ប្រធានគណៈឧបត្ថម្ភកសាង វិជ្ជាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរក្រុងកឹងធើ វាយតម្លៃខ្ពស់នូវការ ខ្នះខ្នែងរបស់ក្រុមប្រឹក្សាភិបាលវិជ្ជាស្ថានក្នុងអំឡុងជាង១០ឆ្នាំកន្លង ។ ហើយសង្ឃឹមថាមូលដ្ឋាន សម្ភារៈនៃវិជ្ជាស្ថាននឹងឆាប់បានសម្រេចជាស្ថាពរ ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យសមណសិស្ស នៃពុទ្ធសាសនាទក្ខិណនិកាយខ្មែរ មានកន្លែងរៀនសូត្រត្រឹមត្រូវ៕
ថាញ់ភូ-សុផល