មហាសន្និបាតតំណាងនារីទូទាំងប្រទេស លើកទី១២ អាណត្តិកាល ២០១៧-២០២២ ជាមួយនឹងបធានបទ" សាមគ្គី-ផ្លាស់ថ្មី-សមភាព សមាហរណកម្ម "បានប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្និបាតជាតិមីុឌិញ ។ អ្នកតំណាងពេញសិទ្ធិ១.១៥៥រូប ជានារីគំរូលេចធ្លោ តំណាងឲ្យនារីគ្រប់ជាន់ស្រទាប់ បណ្តាជនជាតិ អ្នកកាន់សាសនា កម្រិតអាយុ មុខវិជ្ជាជីវៈ រាល់វិស័យការងារនិងតំបន់ភូមិភាគផ្សេងៗគ្នា ក្នុងទូទាំងប្រទេសចូល រួមមហាសន្និបាត។
អគ្គលេខា ង្វៀនភូត្រុង ជូនបាច់ផ្កាអប់អរសាទរមហាសន្និបាត។
អ្នកតំណាងមានអាយុចាស់ជាងគេចូលរួមសន្និបាតគឺ សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្រ្ត ផាមធីត្រឹងចូវ អាយុ៧៩ឆ្នាំ ប្រធានសមាគមបញ្ញាវតីវៀតណាម; អ្នកតំណាងមានអាយុក្មេងជាងគេគឺ ង្វៀនធូមិញចូវ អាយុ១៨ឆ្នាំ សិស្សរៀនថ្នាក់ទី១២ជំនាញគណិតរបស់សាលាជំនាញ ថាំងឡុង ក្រុងដាឡាក ខេត្តឡឹមដុង។ អាណត្តិកាល២០១៧-២០២២ សមាគមសហពន្ធនារីវៀតណាមបានដាក់ចេញនូវទិសដៅជាក់ស្ដែងមួយចំនួន ដូចជា ៖ សាមគ្គី ពង្រីកប្រវេណី សក្ដានុពល គំនិតច្នៃប្រតិដ្ឋ លើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីនិងឋានៈរបស់នារី; ផ្លាស់ប្តូរថ្មីខ្លឹមសារ របៀបសកម្មភាព កសាងអង្គការសមាគមរឹងមាំ និងជំនាញ; តស៊ូដើម្បីទិសដៅសមភេទយេនឌ័រ ភាពជឿនលឿនរបស់នារី កសាងគ្រួសារ សុភមង្គល រួមចំណែកកសាងនិងការពារមាតុភូមិ; បន្តការអនុវត្តចលនាប្រឡងប្រណាំង"នារីសកម្មរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល" និងការចលនាពីរគឺ "លត់ដំចរិយាសម្បត្តិសីលធម៌ ប្រកបដោយភាពជឿជាក់សុជីវធម៌ ស្មោះត្រង់ ប៉ិនប៉ៅ" និង "កសាងគ្រួសារគ្មាន៥ ជ្រះស្អាត៣"។
មហាសន្និបាតលើកនេះ ប្រមូលផ្ដុំរាល់ប្រភពកម្លាំងដើម្បីជំរុញយ៉ាងខ្លាំងក្លានូវការអនុវត្តន៍ ដំណាក់ការដែលមានភាពទម្លុះទម្លាយចំនួនពីរ៖ លើកកម្ពស់ប្រសិទ្ធភាពការងារឃ្លាំមើល ធ្វើបដិវាទកម្មសង្គម ធ្វើសេនាធិការស្នើសុំគោលនយោបាយ រួមចំណែកដោះស្រាយបញ្ហាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់នារី; លើកកម្ពស់គុណភាព ចាត់តាំងនិងសកម្មភាពរបស់សមាគមនៅមូលដ្ឋាន ធ្វើឲ្យសម្បូរបែបនូវរូបភាពប្រមូលផ្ដុំនារី ពង្រីកសិទ្ធិធ្វើម្ចាស់របស់សមាជិកនារី ទន្ទឹមនឹងនោះ ដាក់ចេញនូវភារ កិច្ចសំខាន់៣យ៉ាង៖ ផ្សព្វផ្សាយចលនា ឧបត្ថម្ភនារីឲ្យមានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ កសាងគ្រួសារសុភមង្គល; ចលនាឧបត្ថម្ភនារីច្នៃប្រតិដ្ឋ ផ្ដើមអាជីពអភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថាន; កសាងអង្គការសមាគមរឹងមាំចូលរួមកសាងបក្ស កសាងរដ្ឋអំណាច អនុវត្តការងារឃ្លាំមើលធ្វើបដិវាទកម្មសង្គម ជំរុញយ៉ាងខ្លាំងក្លានូវកិច្ចការបរទេសប្រជាជន៕
ទីភ្នាក់ងារសារពត៌មានវៀតណាមបកប្រែ៖ ថាច់សេរី