លោកយឿងសាខា ប្រធានគណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមខេត្តសុកត្រាំង
ប្រគេនរង្វាន់ដល់បេក្ខ សមណសិស្សប្រឡងជាប់ពិន្ទុខ្ពស់។
សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តសុកត្រាំង សហការជាមួយនឹងការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុកឡុងភូ បានរៀបចំប្រកាសលទ្ធផលថ្នាក់បាលីរងឆ្នាំសិក្សា២០១៦-២០១៧ នៅវត្តទឹកប្រៃ ទីប្រជុំជនឡុងភូ។ ការរៀបចំពិធីប្រឡងលើកនេះ ដើម្បីឲ្យតម្លៃនិងស្ងើចសរសើរ ស្មារតីសិក្សារបស់សមណសិស្សថ្នាក់បាលីរង ក្រោយពីរយៈកាលសិក្សា៣ឆ្នាំ។
ឆ្នាំនេះ បេក្ខសមណសិស្សចុះឈ្មោះប្រឡងថ្នាក់បាលីរងមានចំនួន៥៧ អង្គវិញ្ញាសាដែលយកមកប្រឡងរួមមាន៖ ធម្មបទអដ្ឋកថា វេយ្យាករណ៍ សរសេរតាមអាន វិន័យ ពុទ្ធប្រវត្តិនិងប្រវត្តិអ៊ំហូ គណិតនិងភាសាវៀត។ លទ្ធផលបេក្ខសមណសិស្សចំនួន៥២អង្គប្រឡងជាប់វិញ្ញាបនប័ត្រ និង៥៥អង្គ បានទទួលស្គាល់សម្រេចកម្មវិធីបឋមសិក្សា៕
លីធាន-មុនី