05/04/2016 - 14:59

អភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនរួមជាតិភាគតិច

ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុកថើយ​ឡាយ ក្រុង​កឹង​ធើ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ធូរ​ធារ អា​ស្រ័យ​ស្រុក​ផ្សព្វផ្សាយ​អ​នុ​វត្ត​បាន​ល្អ​នូវ​កម្ម​វិ​ធី​គម្រោង​របស់​រដ្ឋ​សម្រាប់​ជូន​ជន​រួម​ជាតិ​ភាគ​តិច​។ 

សម្តែងបង្ហាញម៉ាស៊ីនស្ទូងស្រូវនៅឃុំថើយតឹង។

លោក​ថាច់​តាម ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ថើយ​ឡាយ ឲ្យ​ដឹង​៖  " ផ្តើម​ពី​កម្ម​វិ​ធី​ឥណ​ទាន​របស់​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ឆ្លង​តាម​រយៈ​គម្រោង​របស់​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ អង្គ​ការ​ម​ហា​ជន​គ្រប់​គ្រង​បាន​ជួយ​ឲ្យ​ជន​រួម​ជាតិ​ភាគ​តិច​បុល​ទុន​វិ​និ​យោគ​ទៅ​ក្នុង​ផ​លិត​កម្ម  ចិញ្ចឹម​សត្វ​។  អង្គ​ភាព​ទាំង​នោះ​នៅ​ទាំង​ខ្នះ​ខ្នែង​ផ្គួប​ផ្សំ​ផ្ទេរ​ជូន និង​ណែ​នាំ​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត​។ មធ្យ​ម​ភាគ​រៀង​រាល់​ឆ្នាំ មានគ្រួ​សារ​ក​សិ​ករ​ជាង​៣៥​លើក​នាក់ បាន​ចូល​រួម​វគ្គ​ហ្វឹក​ហាត់ អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត​។ មក​ទល់បច្ចុប្បន្ន មាន​ជន​រួម​ជាតិ​ភាគ​តិច​ជិត​៧០០​គ្រួ​សារ​បាន​ជំ​នួយ​បុល​ទុន​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច និ​ស្សិត​បុល​សម្រាប់​រៀន​សូត្រ ពល​ករ​បុល​សម្រាប់​ទៅ​ពល​កម្ម​នៅ​ក្រៅ​ប្រ​ទេស បុល​សង់​ផ្ទះ​បញ្ចៀស​ទឹក​ជំ​នាន់​។ល។​" ការិ​យា​ល័យ​ជន​ជាតិនៅ​ទាំង​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក និង​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​ពាក់​ព័ន្ធ អ​នុ​វត្ត​ទម្រង់រូប​ភាព​ចំ​នួន​៣ បង្រៀន​រប​រ​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ជន​រួម​ជាតិ បណ្តា​ជន​ជាតិ ដូច​ជា​៖ ស​ហ​ករណ៍​តម្បាញ បន្ទោះ​នៅ​ឃុំ​ត្រឿង​ថាំង វគ្គ​កាត់​ដេរ​ឧស្សា​ហ​កម្ម​នៅ​ឃុំ​ត្រឿង​ថាញ់ និង​ទីប្រ​ជុំ​ជន​ថើយ​ឡាយ​។ ទម្រង់​រូប​ភាព​ចិញ្ចឹម​ជ្រូក​នៅ​ឃុំ​ឌិញ​ម៉ូង ត្រឿង​ថាញ់ ត្រឿង​ថាំង ស្វឹង​ថាំង និង​ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ​។  អា​ស្រ័យ​ហេតុ​នោះ អត្រា​ពល​ករបាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច សម្រេច​១៤,៣១​% បណ្តុះ​បណ្តាល​របរ​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ចំ​នួន​១.៨៤០​នាក់ សម្រេច​៧២,៣៦​% ឧទ្ទេស​នាម​ទៅ​ធ្វើ​ការ​នៅ​ក្នុង​និង​ក្រៅ​ក្រុង​ចំ​នួន​១៣.៨១២​នាក់ នាំ​ពល​ករ​ជា​ជន​ជាតិ​ខ្មែរ​ចំ​នួន​១៣​នាក់​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ម៉ា​ឡេ​ស៊ី កូ​រេ​ខាង​ត្បូង​ជប៉ុន​។ល។  អត្រា​ពល​ករ​ដាច់​អា​ជីព​ថយ​ចុះ​នៅ​ត្រឹម​តែ​៦,៥% ស​រុប​ចំ​នួន​មនុស្ស​ដែល​មាន​សមត្ថ​ភាព​ធ្វើ​ការ​។

អាស្រ័យ​អនុ​វត្ត​ទម្រង់​រូប​ភាព​ផលិត​កម្ម មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ដូច្នោះ​ប៉ុន្មាន​ឆ្នាំ​កន្លង ក្នុង​តំ​បន់​ជនរួម​ជាតិ​ភាគ​តិចបាន​លេច​ឡើងទម្រង់​ផលិត​កម្ម ពា​ណិជ្ជ​កម្ម​ជា​ច្រើន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ដូច​៖ ទម្រង់​រូប​ភាព​លក់​ដូរ​តូច​តាច ចិញ្ចឹម​ត្រី​ផ្ទក់​ក្នុង​វាំងសំ​ណាញ់ ដេរ​ដួន​ស្លឹក ដាំ​បន្លែ​ជ្រះ ចិញ្ចឹម​ជ្រូក​មេ ជ្រូក​សាច់​។ល។  ម៉្លោះ​ហើយ​មាន​គ្រួ​សារ​គំ​រូ​ជា​ច្រើន​ដូច​៖​ពូ​លីវ​យ៉ែន​នៅ​ភូមិ​ថើយ​ធ្វឹង​B ​ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ​ប្រ​កបរ​បរ​ចិញ្ចឹម​ជ្រូក​មេ ជ្រូក​សាច់ ចិញ្ចឹម​ទា​ពង​និង​ធ្វើ​ស្រែ​។ល។ ក្រោយ​ពី​ទូ​ទាត់​ចំ​ណូល​ចំ​ណាយ​រួច​ស្រេច​នៅ​ចំ​ណេញ​ជិត​១០០ លាន​ដុង​/ឆ្នាំ ទម្រង់​រូបភាព​ដាំ​បន្លែ​ជ្រះ ដាំ​ផ្សិត​ចម្បើង​របស់​គ្រួ​សារ​អ្នក​មីង​លីវ​ធី​ធ្វី នៅ​ភូមិ​ថើយ​ធ្វឹង​B ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ឲ្យ​អ្នក​មីង​ជាង​៣០​លាន​ដុង​/ឆ្នាំ​។ល។

តាម​ប្រ​សាសន៍​លោក​តាម អា​ស្រ័យ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​រាល់​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស និង​រដ្ឋ សម្រាប់​ជូន​ជន​រួម​ជាតិ​ភាគ​តិច ហេតុ​ដូច្នោះ រយៈ​កាល​កន្លង អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​មាន​ជីវ​ភាព​ធូរ​ធារ​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក បាន​កើន​ឡើងច្បាស់​ក្រ​ឡែត (ស្រូប​យក២០,៨៩​%​) អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួមជាតិ​ភាគ​តិច ឆ្នាំ​២០០៩​គឺ​២៩,១១% មក​ទល់​នឹងបច្ចុប្បន្ននៅ​ត្រឹម​តែ​១០​%​ប៉ុណ្ណោះ​៕

ហាយ៉ាង-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​តាម