17/01/2017 - 09:44

ក្រុមរបាំវត្តពិទូឃោសរង្សី

ជាច្រើនឆ្នាំឆ្លងកាត់លំបាក ក្រុមរបាំវត្តពិទូឃោសរង្សីនៅខណ្ឌនិញកេវ ក្រុងកឹងធើ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានជំហានអភិវឌ្ឍក្រុមរបាំ លើកយកនូវរបាំថ្មីៗមកសម្តែង ម៉្លោះហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ទស្សនិកជន។

ឈុតសម្តែងរបាំដួងចន្ទរបស់ក្រុមរបាំវត្តពិទូឃោសរង្សី។

កម្លាំងស្នូលរបស់ក្រុមរបាំវត្តពិទូឃោសរង្សី គឺប្អូនៗនិស្សិតខ្មែរកំពុងរៀននៅក្រុងកឹងធើ។ អាស្រ័យហេតុនោះ សមាជិករបស់ក្រុមរបាំមានពី ២០-៣០ នាក់ រយៈពេលចូលរួមក្រុមពី ២-៤ឆ្នាំ តាមកម្មវិធីសិក្សារបស់ប្អូនៗ។ ថ្វីត្បិតសមាជិកមានការផ្លាស់ប្តូរក៏ដោយ ប៉ុន្តែក្រុមរបាំនៅតែសកម្មភាពយ៉ាងរលូន ដោយនាំមកនូវរបាំថ្មីៗ សម្តែងជូនទស្សនិកជន ទស្សនាកម្សាន្ត។ ប៉ុន្មានឆ្នាំជិតៗនេះ ក្រុមតែងលើកយកនូវរឿងថ្មីៗ ដែលទើបចងក្រងមកសម្តែង ឆ្លើយតបទៅតាមការពេញនិយមរបស់ទស្សនិកជន។ ព្រះតេជព្រះគុណលីហ៊ុង ព្រះចៅអធិការវត្តពិទូឃោសរង្សី មានព្រះថេរដីកា៖ "ក្រុមរបាំរបស់វត្តបង្កើតឡើងបានច្រើនឆ្នាំ ប៉ុន្តែចាប់ពីឆ្នាំ២០១៤រហូតមកទល់នឹងបច្ចុប្បន្ន ក្រុមរបាំនេះមានជំហានលេចធ្លោគួរឲ្យកត់សម្គាល់។ ពិសេសក្នុងការដកស្រង់ ចងក្រងរបាំ រៀបចំសម្លៀកបំពាក់ដោយបានការឧបត្ថម្ភអស់ពីចិត្តរបស់សមាជិកស្ម័គ្រចិត្ត។ អាស្រ័យហេតុនោះ រាល់ឈុតសម្តែងរបស់ក្រុមរបាំ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពសុក្រឹត និងមានរបៀបរៀបរយល្អប្រសើរ "។


ក្នុងចំណោមសមាជិកស្ម័គ្រចិត្តដែលអស់ពីចិត្តជាមួយនឹងក្រុមរបាំនោះ គឺមានបងស្រីថាច់ ធីដាវី ថ្វីត្បិតវ័យនៅក្មេងក៏ដោយ ប៉ុន្តែបងស្រីមាន រយៈពេលជាង៥ឆ្នាំផ្សារភ្ជាប់នឹងក្រុមរបាំ។ បងស្រីធ្លាប់ជាសមាជិកក្រុមសិល្បៈខ្មែររបស់សាកលវិទ្យាល័យកឹងធើ បងស្រីបង្កបាននូវភាពស្និទ្ធស្នាលជាមួយនឹងប្អូនៗនិស្សិត ក៏ដូចជាមានបទពិសោធន៍ក្នុងការបង្កើត និងចងក្រងរបាំ។ ក្រៅពីកិច្ចការរដ្ឋនិងកិច្ចការគ្រួសារ បងស្រីនៅទាំង ឆ្លៀតពេលរួមនឹងសមាជិកក្រុមរបាំចងក្រងនិងហាត់របាំថ្មីៗ ក្នុងមួយឆ្នាំ បានពី៤ដល់៥ឈុត។ ប្អូនឡឹមញ៉ី បច្ចុប្បន្នជានិស្សិតនៃសាកលវិទ្យាល័យកឹងធើ ជាសមាជិករបស់ក្រុមរបាំ ចែករំលែក៖ "ពីព្រោះសមាជិករបស់ក្រុមរបាំសុទ្ធតែជានិស្សិត ម៉្លោះហើយពួកប្អូនត្រូវធានាការរៀនសូត្រឲ្យបានល្អ ទើបព្រះតេជព្រះគុណអនុញ្ញាតឲ្យចូលរួមក្នុងក្រុមរបាំ សមាជិករបស់ក្រុមរបាំភាគច្រើនសម្រេចលទ្ធផលរៀនសូត្របានល្អ ។ អាស្រ័យហេតុនោះ ពួកប្អូនចូលរួមសម្តែងបានលោកគ្រូ អ្នកគ្រូគាំទ្រលើកទឹកចិត្ត។ បច្ចុប្បន្ន ដើម្បីត្រៀមឲ្យការសម្តែងនាឱកាសបុណ្យចូល ឆ្នាំថ្មី២០១៧ ក្រុមចងក្រងនូវរឿងថ្មីៗនិងអត្ថបទផ្សេងៗយ៉ាងពិសេស។ ឆ្លៀត​ឱកាសឈប់សម្រាកចន្លោះវគ្គសិក្សា ពួក​ប្អូនរួមគ្នាទៅហាត់សម ឲ្យបានថ្នឹក"

ថាច់ថាញ់ភូ-មុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វត្តពិទូឃោសរង្សី