03/01/2017 - 17:04

បង្កើនការផ្សព្វផ្សាយ ធានាសន្តិសុខសណ្តាប់ធ្នាប់

នោះជាទិសដៅក្នុងកិច្ចសហការរវាងស្ថាប័នសារព័ត៌មាន និងកម្លាំង នគរបាល ត្រូវបានលើកឡើងក្នុងឱកាសជួបជុំអ្នកសារព័ត៌មាននាដើម រដូវនិទាឃ ឌិញយ៉ូវឆ្នាំ២០១៧ អាស្រ័យនគរបាលក្រុងកឹងធើរៀបចំ ឡើង។

វរសេនីយ៍ឯក ត្រឹងង៉ុក ហាញ់ នាយកនគរបាលក្រុងកឹងធើ បានជូន លិខិតសរ

សើរដល់សមូហភាព បុគ្គលដែលមាន ស្នាដៃឆ្នើម។ 

ឆ្នាំកន្លង នគរបាលក្រុងកឹងធើ បានម្ចាស់ការក្ដាប់ច្បាស់សភាពការណ៍ ធានារក្សាខ្ជាប់លំនឹងសន្តិសុខនយោបាយ សុវត្ថិភាពសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។ ការពារសុវត្ថិភាពដាច់ខាតនូវរាល់ព្រឹត្តិការណ៍នយោបាយ វប្បធម៌ និងសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ ភ្ញៀវអន្តរជាតិមកបំពេញទស្សនកិច្ច ធ្វើការនៅក្រុងកឹងធើ; ការពារសុវត្ថិភាព ដាច់ខាតការបោះ ឆ្នោតតំណាងរដ្ឋសភា នីតិកាល XIV និងតំណាងក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០១៦-២០២១។ ការងារសើុបអង្កេត​រក​គំហើញ ករណីបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់សម្រេច១០០%។ បើ ប្រៀបនឹងឆ្នាំ២០១៥ បទឧក្រិដ្ឋសម្លាប់មនុស្សថយចុះនៅ៤២,៨%  ចោរលួចឆក់ថយចុះនៅ៤៥%  ប្រឆាំងអ្នកអនុវត្តការងារថយចុះនៅជាង៤៦ %; ស្ថានភាពសណ្តាប់ធ្នាប់ទីក្រុងមានការវិវឌ្ឍន៍យ៉ាងសកម្ម; សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ត្រូវបានរឹតបណ្តឹង គ្រោះថ្នាក់ចរាចរណ៍មាន ការថយចុះទាំងករណីគ្រោះថ្នាក់ និងស្លាប់មនុស្សនិងមិនទុកឲ្យកើតមានឡើងនៅចំណុចក្ដៅ ស្មុគស្មាញ។ល។

ក្នុងបរិយាកាសដ៏កក់ក្ដៅ ស្និទ្ធស្នាល អ្នកកាសែតទាំងឡាយមានមតិប្រកបដោយការប្តេជ្ញាចិត្ត ក្នុងកិច្ចសហការជាមួយនឹងកម្លាំងនគរបាល ក្រុងរៀបចំការងារផ្សព្វផ្សាយ សំដៅកាត់បន្ថយស្ថានភាពផ្ដល់ព័ត៌មានមួយទិស លំអៀង បង្កឧបសគ្គដល់ការងារសើុបអង្កេតឧក្រិដ្ឋជន។ សមមិត្ត ថាច់ខេន អគ្គនិពន្ធនាយករងកាសែតកឹងធើ បានអះអាង ៖ ការ​ងារសហការផ្សព្វផ្សាយរវាងនគរបាលក្រុង និងកាសែតកឹងធើ មិនគ្រាន់តែផ្គត់ផ្គង់ជូនមិត្តអ្នកអាននូវព័ត៌មាន បន្ទាន់ច្បាស់លាស់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងទម្រង់រូបភាព ចលនាទូទាំងប្រជាជន ចូលរួមការពារសន្តិសុខមាតុភូមិ និងសកម្មភាពសុខុមាលភាពសង្គម ប្រកប ដោយប្រសិទ្ធភាពទៀតផង។

វរសេនីយ៍ឯក ត្រឹងង៉ុកហាញ់ សមាជិកអចិន្រ្តៃយ៍នៃគណៈ​កម្មាធិការ​បក្ស​ក្រុង-នាយកនគរបាលក្រុងកឹងធើ បានស្ងើចសរសើរចំណុចលេចធ្លោក្នុងកិច្ចសហការផ្សព្វផ្សាយរបស់នគរបាលក្រុង និងស្ថាប័នសារ ព័ត៌មានក្នុងឆ្នាំ២០១៦។ ឆ្លងតាមរយៈនោះ បានឆ្លុះបញ្ចាំងទាន់ពេល សកម្មភាពរបស់កម្លាំងនគរបាល រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។ កត់សម្គាល់នូវមតិយោបល់ សំណើដ៏ត្រឹមត្រូវ សមហេតុផលរបស់អ្នកសារព័ត៌មាន នគរបាលក្រុងនឹងបន្តការសិក្សា ស្រាវជ្រាវ បំពេញបន្ថែមនូវយន្តការសហការជាមួយស្ថាប័ន សារព័ត៌ មាន ដើម្បីបង្កើនប្រសិទ្ធភាពកិច្ចការផ្សព្វផ្សាយក្នុងរយៈពេលខាងមុខ ។ ស្របឱកាសអំណរនិទាឃរដូវឌិញយ៉ូវ ឆ្នាំ២០១៧ នាយកនគរបាល ក្រុងកឹងធើ ជូនពរដល់អ្នកសារព័ត៌មានគ្រប់រូបប្រកបដោយសុខភាព ល្អ ឆ្នាំថ្មីនាំមកនូវភាពជោគជ័យថ្មី ថែមទៀតក្នុងការងារនិងពិសេស គឺគោលបំណងក្នុងកិច្ចសហការជាមួយនគរបាលក្រុង អនុវត្តការងារផ្សព្វផ្សាយ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាពនិងគុណភាព ថែមទៀត។

ក្នុងឱកាសនេះ នគរបាលក្រុងកឹងធើបានជូនលិខិតសរសើរដល់សមូហភាព បុគ្គលជាច្រើនដែលមានស្នាដៃឆ្នើមក្នុងការងារសហការផ្សព្វផ្សាយ រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្តក្រុង៕

ថាញ់ផុង -សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឹងង៉ុកហាញ់