ប្រសិនបើអ្នកណាធ្លាប់បានជួបសើុងចរិយា អាយុ២៧ឆ្នាំ គ្រូបង្រៀន សាលាបឋមសិក្សាវិញត្រាច់ ក្រុងបាកលីវ ប្រការដែលគួរជាទីចាប់អារម្មណ៍ទៅលើនារីជនជាតិខ្មែររូបនេះ នោះគឺទឹកមុខស្រស់ញញឹម កែវភ្នែកភ្លឺថ្លា ឫកពារមទម្យ សម្តីសុភាពរាបសា។ កាន់តែសំណេះសំណាលជាមួយចរិយាយើងខ្ញុំកាន់តែយល់ច្បាស់ពីការចាប់ចិត្តដិតអារម្មណ៍របស់នាងជាមួយនឹងរបាំសិល្បៈប្រពៃណីខ្មែរ។ ជាងនោះទៅទៀត អ្នកនាងចរិយាថែមទាំងបានបង្ហាត់បង្រៀនរបាំជូនប្អូនៗសិស្សានុសិស្សក្នុងសាលា ដើម្បីរួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ជាតិទៀតផង។
អ្នកគ្រូសើុងចរិយា គឺជាសិល្បការិនីមួយរូបក្នុងចំណោមសិល្បករ-ការិនីនៃក្រុមរបាំខ្មែរនៅភូមិភាគ។
សើុងចរិយាស្លៀកពាក់តាមបែបប្រពៃណីរបស់ជនជាតិខ្មែររំលេចពណ៌ស្រស់ ធ្វើឲ្យអ្នកជុំវិញមានការចាប់អារម្មណ៍ទៅលើអ្នកនាងជានិច្ច។ ម្យ៉ាងទៀត អ្នកនាងតែងទាក់ទាញអារម្មណ៍ទស្សនិកជន ដោយឈុតរបាំ ដែលប្រកបដោយកាយវិការទន់ភ្លន់ របាំជាទម្រង់សិល្បៈមាន លក្ខណៈពិសេសរបស់ជនរួមជាតិខ្មែរណាមបូ មានដូច៖ រាំវង់ សារវ៉ាន់ ឆៃយុាំ។ល។ ដែលតែងតែទាក់ទាញភ្នែកទស្សនិកជនឆ្លងតាមរយៈនៃ ការសម្តែងរបស់អ្នកនាងចរិយាជាមួយនឹងសិល្បករ- ការិនីនៃក្រុមរបាំវត្ត គម្ពីរសាគរ (ព្រែកជ្រៅ)។ទោះបីក្នុងគ្រួសារគ្មានអ្នកណាប្រកបអាជីពខាងសិល្បៈក៏ពិតមែន ប៉ុន្តែតាំងពីកុមារភាព សើុងចរិយាតែងធ្វើដំណើរតាមឪពុកម្តាយទៅវត្តក្នុងឱកាសបុណ្យផ្សេងៗ ដើម្បីទស្សនាការសម្តែងសិល្បៈនិងសប្បាយរីករាយជាមួយមិត្តភ័ក្តិ។ ហើយផ្តើមពីរបាំនិងចម្រៀងខ្មែរដ៏ពីរោះរណ្តំ បានដក់ជាប់ក្នុងដួងចិត្តនាងមិនដឹងពីពេលណានោះទេ។ លុះដល់ពេលរៀនថ្នាក់មធ្យមសិក្សាចំណេះទូទៅ សើុងចរិយាបានចេះសម្តែងរបាំប្រពៃណីរបស់ជនជាតិខ្លួនយ៉ាងស្ទាត់ជំនាញ។ មិនតែប៉ុណ្ណោះ អ្នកនាងនៅទាំងច្រៀងពីរោះនិងសម្តែងកាយវិការបានល្អទៀតផង។ ក្រោយពីម៉ោងបង្រៀននៅសាលា អ្នកនាងឆ្លៀតពេលហាត់សមនិងរៀនរបាំបន្ថែម ។
សព្វថ្ងៃ ថ្វីត្បិតជាគ្រូបង្រៀនជាប់រវល់កិច្ចការច្រើនក៏ដោយ ប៉ុន្តែអ្នកនាងនៅតែជាសិល្បការិនីស្នូលមួយរូប ក្នុងចំណោមសិល្បករ-ការិនីនៃក្រុមរបាំវត្តគម្ពីរសាគរ (ព្រែកជ្រៅ) ក្នុងមួយសប្តាហ៍អ្នកនាងតែងទៅវត្ត រួមជាមួយនឹងសិល្បករ-ការិនីក្នុងក្រុមហាត់សម២លើក ក៏ដូចជាបង្ហាត់បង្ហាញគ្នាទៅវិញទៅមក។ " នាងខ្ញុំមានបំណងធ្វើយ៉ាងណា បញ្ចេញអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីបង្ហាញទស្សនិកជនបានយល់ច្បាស់ ពីអត្ថន័យនៃរបាំនិងចម្រៀងខ្មែរ។ នាងខ្ញុំសប្បាយរីករាយ ពីព្រោះបានរួមចំណែកមួយភាគក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិខ្លួន" អ្នកនាងចរិយា ឲ្យដឹងដូច្នេះ។ ទន្ទឹមនឹងនោះ អ្នកគ្រូចរិយាមិនត្រឹមតែបង្ហាត់ បង្រៀនចំណេះវិជ្ជាដល់សិស្សប៉ុណ្ណោះទេ អ្នកគ្រូថែមទាំងគួបផ្សំ បង្រៀនចម្រៀង និងរបាំខ្មែរដល់សិស្ស ដើម្បីជួយឲ្យប្អូនៗបង្ខិតជិតជា មួយនឹងសិល្បៈប្រពៃណីរបស់ជនជាតិខ្លួនតាំងពីវ័យនៅក្មេងផងដែរ។ ចំពោះអ្នកនាងចរិយា អ្វីដែលជាសុភមង្គលសម្រាប់នាងនោះគឺនៅ ពេលបានរាំ ច្រៀងតាមចង្វាក់រាំ និងបទចម្រៀងប្រជាប្រិយខ្មែរដ៏ពីរោះរណ្តំ។ ការអស់ពីចិត្តនិងការជក់ចិត្តជាមួយនឹងសិល្បៈរបស់អ្នកនាង បានបង្ហាញទស្សនិកជនទូទៅដឹងថា សិល្បៈជនជាតិតែងមានប្រជាប្រិយភាពនិងរីកសាយភាយយ៉ាងខ្លាំងក្លា ប្រសិនបើបានផ្តោតការយកចិត្តទុកដាក់និងបំពាក់ បំប៉ន៕
ហ្វិញហ៊ីវ-លីសៀ