កីឡា - ទេសចរណ៍ ទេសចរណ៍

05/09/2016 - 20:02

ទស្សនា​ឆ្នេរ​ខ្សាច់​ហូ​ប៊ែ

ឆ្នេរ​ខ្សាច់​ហូ​ប៊ែ ចំ​ណុះ​ឃុំ​វិញ​ហាយ ក្រុង​វិញ​ចូវ ខេត្ត​សុក​ត្រាំង ជា​កន្លែង​មាន​ឆ្នេរ​ខ្សាច់​តែ​មួយ​គត់​នៅ​ក្នុង​ខេត្ត ប្រ​វែង​តាម​មាត់​សមុទ្រ​ជិត​៥គ.ម។ ដោយ​មាន​ឆ្នេរ​ខ្សាច់​រហោ​ឋាន ដូច្នេះ​ហូ​ប៊ែ​គឺ​ជា​កន្លែង​គួរ​ជា​ទី​ចាប់​អា​រម្មណ៍​សម្រាប់​ភ្ញៀវ​ទេស​ចរ​។

ឆ្នេរខ្សាច់រហោឋាននៅហូប៊ែ។

ចម្ងាយ​ពី​ក្រុង​វិញ​ចូវ​ប្រ​មាណ​ជិត​២០​គ.ម ធ្វើ​ដំ​ណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត ពិត​ជា​ទៅ​ដល់​ភូមិ​សាស្រ្ត​ហូ​ប៊ែ​ជា​មិន​ខាន ហូ​ប៊ែ​ត្រូវ​បាន​កកើត​ឡើង ផ្តើម​ពី​ដំ​ណើរ​ការ​ច្រោះ​សឹក​ដោយ​រលក​សមុទ្រ។ ម្យ៉ាង​ទៀត ដោយ​ទឹក​ហូរ​ច្រោះ និង​ស្រុត​បាក់​ដី​បង្ក​បាន​ទៅ​ជា​តំ​បន់​ដី​ខូង​ដូច​បេះ បិទ​នឹង​បឹង​ដ៏​ធំ​មួយ​ ម្ល៉ោះ​ហើយ ប្រ​ជា​ជន​នៅ​ទី​នេះ​ហៅ​ថា​ហូ​ប៊ែ។ នៅ​ពេល​ទឹក​ជំ​នន់​ម្តង​ៗ ទឹក​សមុទ្រ​ជន់​លិច​ ដល់​ដី​គោក​ក្លាយ​ជា​បឹង​មាន​ទឹក​ល្ហ​ល្ហេវ; នៅ​ពេល​ទឹក​ស្រក​វិញ បន្សល់​នៅ​តែ​ឆ្នេរ​ខ្សាច់​ម៉ដ្ឋ​ពណ៌​ស ប្រ​វែង​ជិត​៥​គ.ម។ នេះ​គឺ ជា​លក្ខណៈ​ពិ​សេស​នៃ​ហូ​ប៊ែ​ដែល​សម​ស្រប  ក្នុង​ការ​កសាង​មណ្ឌល​អាង​ងូត​ទឹក (ពី​ព្រោះ​ ចម្ងាយ​៧២​គ.ម​តាម​មាត់​សមុទ្រ​នៅ​ខេត្ត​សុក​ត្រាំង​ស្ទើរ​តែ​ទាំង​អស់​ជា​ឆ្នេរ​ល្បាប់)​។ ភ្ញៀវ​ទេស ចរ​មក​ទី​នេះ មិន​ត្រឹម​តែ​បាន​ងូត​ទឹក​សមុទ្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ចូល​រួម​បោះ​ជំ​រំ​លេង​គ្រប់​វិញ្ញា​សា​កី​ឡា​តាម​ឆ្នេរ​សមុទ្រ មាន​ដូច​៖ បាល់​ទះ បាល់​បោះ បាល់​ទាត់​។ល។​។

ហូ​ប៊ែ​ត្រូវ​បាន​ចាត់​ទុក​ជា​កន្លែង​សម្បូរ​បែប ខាង​ប្រ​ភព​ចំ​ណូល​ជល​ផល ទី​នេះ​តែង​ផ្សារ​ ភ្ជាប់​នឹង​ការ​ដាំ​ដុះ ការ​ការ​ពារ​ព្រៃ​បង្ការ​ឆ្នេរ​សមុទ្រ​។ ជា​ពិ​សេស​នៅ​តំ​បន់​ហូ​ប៊ែ មាន​ឆ្នេរ​ខ្លះ​សម្បូរ​ទៅ​ដោយ​ក្តាម​សមុទ្រ​ងាវ​និង គ្រែង​។ល។ នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​សម្រាប់​ប្រ​ជា​ជន​ភូមិ​ភាគ​គួរ​ឲ្យ​កត់​សម្គាល់​។ អា​ស្រ័យ​ហេតុ​នោះ នៅ​ពេល​ភ្ញៀវ​ទេស​ចរ​មក​ដល់​ទី​នេះ គេ​អាច​នឹង​ចូល​រួម​ជា​មួយ​នេ​សាទ​ករ ចុះ​ចាប់​ក្តាម​សមុទ្រ ងាវ គ្រែង​។ល។ បង​ង្វៀន​វុាំង​ឡុង មក​ទស្សនា​ឆ្នេរ​ខ្សាច់​ហូ​ប៊ែ ឲ្យ​ដឹង៖ "នៅ​សុក​ត្រាំង​ មាន​ឆ្នេរ​សមុទ្រ​ចំ​នួន​ពីរ គឺ ម៉-អនិង​ហូ​ប៊ែ ប៉ុន្តែ​មាន​តែ​ហូ​ប៊ែ​ទេ ដែល​មាន​ឆ្នេរ​ខ្សាច់ រី​ឯ​ឆ្នេរ​ម៉​-​អ សុទ្ធ​តែ​ឆ្នេរ​ល្បាប់។ នៅ​ចុង​សប្តាហ៍​ខ្ញុំ​និង​មិត្ត​ភ័ក្តិ តែង​ទៅ​កាន់​ហូ​ប៊ែ​ជា​រឿយ​ៗ​ដើម្បី​ងូត​ទឹក​សមុទ្រ និង​លេង​ល្បែង​​ផ្សេងៗ​។ ពិត​ជា​អស្ចារ្យ​ណាស់ នៅ​ពេល​បាន​ចូល​រួម​ជា​មួយ​នេ​សាទ​ករ ចូល​ទៅ​ក្នុង​ដង​ព្រៃ​ម្លប់​ត្រ​ជាក់​ បាន​ចាប់​ក្តាម​សមុទ្រ​ ងាវ គ្រែង​តាម​ចំ​ណង់​ចិត្ត​។ល។"​។

បច្ចុប្បន្ន ហូ​ប៊ែ​ត្រូវ​បាន​ខេត្ត​សុក​ត្រាំង រៀប​ចំ​ផែន​ការ​កសាង​ធ្វើ​យ៉ាង​ ណា​ឲ្យ​ក្លាយ​ជា​តំ​បន់​ទេស​ចរណ៍​ជីវ​សាស្រ្ត និង​ទាក់​ទាញ​ការ​វិនិ​យោ​ទុន​ដើម្បី​អភិ​វឌ្ឍ ក្លាយ​ជា​កន្លែង​ទេស​ចរណ៍​ដោយ​មាន​មណ្ឌល​ជា​ច្រើន ដូច៖ មជ្ឈ​មណ្ឌល​សេ​វា​ទេស​ចរណ៍ មណ្ឌល​អភិ​រក្ស​ធម្ម​ជាតិ​ជីវ​សាស្រ្ត មជ្ឈ​មណ្ឌល​លម្ហែ​កាយ​។ល។ ហេតុ​ដូច្នោះ ក្នុង​អនា​គត ពេល​ទៅ​កាន់ ហូ​ប៊ែ ភ្ញៀវ​ទេស​ចរ​អាច​នឹង​ងូត​ទឹក​សមុទ្រ​ ឬ​ក៏​ចូល​រួម​រាល់​សកម្ម​ភាព កម្សាន្ត​សប្បាយ ផ្សារ​ភ្ជាប់​នឹង​ទម្រង់​កី​ឡា​នៅ​ភូមិ​ភាគ​។ ក្រៅ​ពី​នេះ ភ្ញៀវ ទេស​ចរ​អាច​នឹង​ធ្វើ​ដំ​ណើរ​លម្ហែ​កាយ​តាម​ឆ្នេរ​ខ្សាច់ ស្រ​ឡះ​ម៉ដ្ឋ​ពណ៌​ស គយ​គន់​ និង​ស្តាប់​សូរ​រលក​បោក​បាច​ញុាំង​ឲ្យ​ចិត្ត​លោក​អ្នក​រំ​ភើប​រីក​រាយ      ក្រោយ​ពី​ពេល​ពល​កម្ម​នឿយ​ហត់​៕

យ្វីអាញ់-លីសៀ

ចែករំលែកអត្ថបទ