បងកៀងកើន ស្រុកកំណើតនៅខេត្តត្រាវិញ ប្រកបរបរចម្លាក់និងគំនូរ ក្បូរក្បាច់រចនានៅតាមវត្តខ្មែរបានជិត១០ឆ្នាំហើយ។ ផ្ទាំងគំនូររូបភាព ដែលបងគូរនៅតាមវត្តមើលទៅមានភាពរស់រវើកនិងល្អវិចិត្រ។
បងកៀងកើនកំពុងផ្ចិតផ្ចង់បង្ហើយវណ្ណកម្មរបស់ខ្លួន។
ផ្តើមមកពីគ្រួសារកសិករក្រីក្រមួយ ពេលរៀនចប់ថ្នាក់ទី៩ កៀងកើន បានឈប់រៀនពាក់កណ្តាលការ ដើម្បីជួយសម្រាលការងារឪពុកម្តាយ។ អាយុ២៥ឆ្នាំ (ឆ្នាំ២០០០)បងសុំអនុញ្ញាតពីឪពុកម្តាយចូលវត្តកំពង់ជ្រៃ (ខេត្តត្រាវិញ) បួសរៀនហើយវត្តកំពង់ជ្រៃជាវត្តមួយល្បីល្បាញខាងរបរចម្លាក់សាមណេរកៀងកើន រៀនធម៌អាថ៌វិន័យបណ្តើរ រៀនរបរចម្លាក់បណ្តើរ។ ក្រោយពីបួសបាន៥វស្សា បងបានលាចាកសិក្ខាបទ ក្រោយមកបានរៀនស្ទាត់ជំនាញខាងរបរចម្លាក់លើគល់ឈើ។ បងកើន នៅទាំងបន្តការរៀនគូរគំនូរពីសិប្បកររៀមច្បងក្នុងខេត្តត្រាវិញ។ ឆ្នាំ២០០៦ បងចាប់ផ្តើមគូរគំនូរ និងចម្លាក់បរិយាយពីពុទ្ធប្រវត្តិ ចាប់តាំងពីប្រសូតិរហូតដល់ចូលបរិនិព្វាន។ បងកៀងកើន ឲ្យដឹង៖" ក្នុងរយៈកាល បួសរៀនខ្ញុំបានរៀនពុទ្ធប្រវត្តិចេះចាំគ្រាន់បើ ដូច្នោះពេលទទួលគូរគំនូរលើជញ្ជាំងព្រះវិហារឬក៏សាលាទានរបស់វត្ត មុននឹងចាប់ផ្តើមគូរខ្ញុំតែងរៀបរៀងដោយមានរបៀបរៀបរយបំផុត។ ព្រោះហេតុនោះ ផ្ទាំងគំនូរ ពុទ្ធប្រវត្តិសុទ្ធតែមានចំណុចប្លែកៗពីគ្នា ម៉្លោះហើយខ្ញុំតែងបានព្រះសង្ឃ នៅវត្តនានាអញ្ជើញទៅឆ្លាក់និងគូរគំនូរ"។
ពេលសួរអំពីវណ្ណកម្មដំបូងបង្អស់ បងកៀងកើន ឲ្យដឹង៖" ខ្ញុំចាំបំផុតគឺបានឆ្លាក់និងគូរគំនូរក្បូរក្បាច់រចនា និងពុទ្ធប្រវត្តិវត្តខ្មែរនៅខេត្តដុងណាយ។ នេះជាវត្តខ្មែរតែមួយគត់របស់ខេត្តដុងណាយ ហើយស្ថាបត្យកម្មចម្លាក់ និងក្បូរក្បាច់រចនាបរិយាយពីពុទ្ធប្រវត្តិសុទ្ធតែអាស្រ័យលើ ខ្ញុំគូរប្លង់។ ខ្ញុំធ្វើនៅទីនោះជាងមួយឆ្នាំទើបសម្រេចរួចរាល់ ខ្ញុំសប្បាយចិត្តណាស់"។ ផ្តើមពីវណ្ណកម្មដំបូងដៃនោះ នៅពេលអាយុ៣៤ឆ្នាំ បងកៀងកើនបានក្លាយជាសិប្បករចម្លាក់ និងគំនូរក្បូរក្បាច់រចនាខ្មែរដ៏ល្បីឈ្មោះ។ អាស្រ័យហេតុនោះ បងតែងបានព្រះសង្ឃនានាវត្តដឹងនិងស្គាល់ច្រើន។
បច្ចុប្បន្ន បងកំពុងគូរគំនូរពុទ្ធប្រវត្តិនៅសាលាវត្តចំប៉ា ឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង។ ក្បូរក្បាច់រចនានៅវត្តចំប៉ា អាស្រ័យបងគូរដោយផ្ទាល់ដៃដែលដិតដាមដោយអត្តសញ្ញាណវប្បធម៌ខ្មែរ។ ពេលនិយាយដល់ការស្នងបន្តអាជីព បងកៀងកើន ឲ្យដឹងបន្ថែម ៖ "ខ្ញុំចេះបានមុខរបរនេះគ្មានឆ្លងកាត់ថ្នាក់បណ្តុះបណ្តាលរបរជំនាញណាទេ ហេតុនោះ ពេលខ្ញុំទៅគូរដល់វត្តណាខ្ញុំតែងបង្ហាត់បង្រៀនដល់សិស្សទីនោះ។ នៅពេលទទួលគូរ និងចម្លាក់រចនាលើជញ្ជាំងព្រះវិហារឬក៏សាលាវត្តណាមួយ ខ្ញុំត្រូវចំណាយពេលពី១ឆ្នាំទៅដល់៣ឆ្នាំទើបសម្រេច ដូច្នោះពេលវេលាប៉ុណ្ណឹងក៏គ្រប់ឲ្យសិស្សរៀនគំនូរក្បូរក្បាច់រចនាបានស្ទាត់ជំនាញហើយ។ សព្វថ្ងៃនៅវត្តចំប៉ា មានព្រះសង្ឃមួយអង្គក៏បានរៀនរបរចម្លាក់ លើគល់ឈើនិងគំនូរក្បូរក្បាច់រចនាខ្មែរផងដែរ"៕
យ្វីអាញ់-សុផល
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។