26/07/2016 - 14:15

ជំនួយបង្កើនសមត្ថភាពកងកម្លាំងបង្ការបង្រ្កាបគ្រឿងញៀន​ នៅប្រទេសកម្ពុជា

កន្លង​ហើយ នៅ​ក្រុង​ហូ​ជី​មិញ​កា​រិ​យា​ល័យ​ប្រ​ចាំ​ការ​បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន អគ្គ​នា​យក​ដ្ឋាន​នគរ​បាល (ក្រ​សួង​នគរ​បាល) បាន​រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន​​​​អំ​ពី​បច្ចេក​ទេស​យុទ្ធ​វិ​ធី សើុប​អង្កេត​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​និង​បទ​ពិ​សោធន៍​វិ​ភាគ​ពិ​និត្យ វាយ​តម្លៃ​ប្រ​ភេទ​គឿង​ញៀន បម្រើ​ការ​រក​ឃើញ​ប្រ​ភព​គ្រឿង​ញៀន​ឲ្យ​កង​កម្លាំង​បង្ការ​បង្រ្កាប​គ្រឿង​ញៀន​នៃ​ប្រ​ទេស​កម្ពុជា​។

 តំ​ណាង​ទាំង​ឡាយ​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​។

ប៉ុន្មាន​ឆ្នាំ​កន្លង ថ្វី​ត្បិត​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​កង​កម្លាំង​បង្ការ​បង្រ្កាប​គ្រឿង​ញៀន​របស់​កម្ពុជា​និង​វៀត​ណាម​ក៏ដោយ ប៉ុន្តែ​ស​កម្ម​ភាព ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​តាម​ព្រំ​ដែន​នៅ​តែ​មាន​ការ​វិ​វត្តន៍​យ៉ាង​ស្មុគ​ស្មាញ​។ ចំ​ពោះ​ស្ថាន​ភាព​ខាង​លើ​អនុវត្ត​សេចក្តី​កំ​ណត់ ហេតុសន្និ​សីទ ទ្វេ​ភា​គី​ថ្នាក់​រដ្ឋ​មន្រ្តី​លើក​ទី​១៥​ស្ដី​ពី​សហ​ប្រតិ​បត្តិ​ការ​បង្ការ​បង្រ្កាប​គ្រឿង​ញៀន​រវាង​វៀត​ណាម និង​កម្ពុជា​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ក្រុង​ហូ​ជីមិ​ញ ប្រ​ទេស​វៀត​ណាម (ខែ​១២​/២០១៥​)  អគ្គ​នា​យក​ដ្ឋាន​នគរ​បាល រៀប​ចំ​វគ្គ​ហ្វឹក​ហ្វឺន​ស្ដី​ពី​បច្ចេក​ទេស យុទ្ធ​វិ​ធី​សើុប​អង្កេត​ឧក្រិដ្ឋ​កម្ម​ស្ដី​ពី​គ្រឿង​ញៀន និង​បទ​ពិ​សោធន៍​វិ​ភាគ​ពិ​និត្យ​វាយ​តម្លៃ​ប្រ​ភេទ​គ្រឿង​ញៀន​បម្រើ​ការ​រក​ឃើញ​ប្រ​ភព​គ្រឿង​ញៀន ដល់​កម្លាំង​នី​តិ​ប្រតិ​បត្តិ​កម្ពុជា​។

វគ្គ​ហ្វឹក​ហ្វឺន​សំ​ដៅ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មិត្ត​ភាព សំ​ដែង​ឲ្យ​ឃើញ​ច្បាស់​ ថែម​ទៀត​នូវ​កិច្ច​សន្យា និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្លាំង​សមត្ថ​កិច្ច​នៃ​ប្រ​ទេស​ទាំង​ពីរ ក្នុង​ការ​ត​ស៊ូ​ដោះ​ស្រាយ​បញ្ហា​ទាក់​ទិន​ដល់​ផលិត​កម្ម​ដឹក​ជញ្ជូន ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់; ទន្ទឹម​នឹង​នោះ ចែក​រំ​លែក​ព័ត៌​មាន​បទ​ពិ​សោធន៍​ក្នុង​ការ​បង្ការ​បង្រ្កាប​គ្រឿង​ញៀន​រវាង​ប្រ​ទេស​ទាំង​ពី​រ​។ល។

ឧត្តម​សេ​នីយ៍​ត្រី ​ង្វៀន​ភី​ហ៊ុង អគ្គ​នា​យក​រង​នៃ​នា​យក​ដ្ឋាន​នគរ​បាល ក្រ​សួង​នគរ​បាល​វៀត​ណាម​សង្កត់​ធ្ងន់​៖​កម្លាំង​ស​មត្ថ​កិច្ច​របស់​វៀត​ណាម មាន​បំ​ណង​ចែក​រំ​លែក​បទ​ពិ​សោធន៍​ក្នុង​ស​កម្ម​ភាព​ត្រួត​ពិ​និត្យ​គ្រឿង​ញៀន សើុប​អង្កេត​ថ្កោល​ទោស​ឧក្រិដ្ឋ​ជន   ក៏​ដូច​ជា​អនុ​វត្ត​វិ​ធាន​ការ ម្ចាស់​ការ​រក​ឃើញ​ទប់​ស្កាត់​ស​កម្ម​ភាព​ជួញ​ដូរ​ផ្អឹប​ទុក​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​។ វគ្គ​ហឹ្វក​ហ្វឺន​សំ​ដៅ​បង្ក​ជា​ជំ​ហាន​ថ្មី​មួយ​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​នៅ​ប្រ​ទេស​រៀងៗ​ខ្លួន និង​ការ​ឆ្លង​ដែន​រវាង​ប្រ​ទេស​ទាំងពីរក្នុងពេល​អ​នា​គត​។ ទន្ទឹម​នឹង​នោះ វគ្គ​ហឹ្វក​ហ្វឺន​នៅ​ទាំង​មាន​អត្ថ​ន័យ​យ៉ាង​ពិ​សេស​ក្នុង​ការ​ទំ​នាក់​ទំ​នង​ទ្វេ​ភា​គី​អំពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បង្ការ​បង្រ្កាប និង​ត្រួត​ពិ​និត្យ​គ្រឿង​ញៀន​; ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ស៊ី​ជម្រៅ​ស្ដី​ពី​ការ​យល់​ដឹង​ទៅ វិញ​ទៅ​មក​ក្នុង​ការ​ទំ​នាក់​ទំ​នង​ត​ស៊ូ​បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម រវាង​ប្រ​ទេស​ទាំង​ពីរ​កម្ពុជា​និង​វៀត​ណាម​។

ឧត្ដម​សេនីយ៍​ត្រី អ៊ី​សែត ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ការ​ជំ​នួយ​សហ​ការ​យ៉ាង​ស​កម្ម​នៃ​​អគ្គ​នា​យក​ដ្ឋាន​នគរ​បាល​ក្រ​សួង​នគរ​បាល​វៀត​ណាម; ទន្ទឹម​នឹង​នោះ អះ​អាង​ការ​ដែល​វៀត​ណាម​រៀប​ចំ​វគ្គ​ហ្វឹក​ហ្វឺន គឺ​មាន​អត្ថ​ន័យ​ខ្លាំង​ណាស់ ជួយ​ឲ្យ​កម្លាំង​នី​តិ​ប្រតិ​បត្តិ​នៃ​ប្រ​ទេស​កម្ពុ​ជា​មាន​ព័ត៌​មាន បទ​ពិ​សោធន៍​ច្រើន​ក្នុង​ការ​បង្ការ​បង្រ្កាប​គ្រឿង​ញៀន​។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​ពង្រឹង​ពង្រីក​និង​អភិ​វឌ្ឍ​ទំ​នាក់​ទំ​នង​ប្រ​ទេស​ជិត​ខាង​ល្អ​ប្រ​ពៃ​មិត្ត​ភាព​ប្រ​វេ​ណី សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិ​ស័យ ចីរ​ភាព​យូរ​អង្វែង រវាង​ប្រ​ទេស​វៀត​ណាម​និង​ប្រ​ទេស​កម្ពុជា​និ​យាយ​រួម និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​កម្លាំង​នី​តិ​ប្រតិ​បត្តិ នៃ​ប្រ​ទេស​ទាំង​ពីរ​ស្ដី​ពី​ការ​បង្ការ​បង្រ្កាប​គ្រឿង​ញៀន​និ​យាយ​ដោយ​ឡែក​ ៕

ស្វឹងតុង(ទីភ្នាក់ងារសារព័ត៌មានវៀតណាម) បកប្រែ៖ ថាច់សេរី

 

ចែករំលែកអត្ថបទ