ជិត៤០ឆ្នាំកន្លង អ៊ំថាច់សាង នៅភូមិយ៉ុងឡឹក ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ បានរួមចំណែកយ៉ាងច្រើនក្នុងវិស័យសិល្បៈខ្មែរណាមបូ ដើម្បីជួយអភិរក្សនិងពង្រីកទម្រង់សិល្បៈរបាំ។ ឆ្នាំ២០១៥ អ៊ំថាច់សាង បានប្រធានរដ្ឋប្រទានកិត្តិនាមសិប្បករឆ្នើម ក្នុងវិស័យទម្រង់សិល្បៈ សម្តែងប្រជាប្រិយខ្មែរណាមបូ។
សិប្បករឆ្នើមថាច់សាងជាមួយនឹងម្កុដក្រុងរាបណ៍)។
ដោយការចាប់អារម្មណ៍ និងប្តេជ្ញាចិត្តចង់អភិរក្សសិល្បៈរបាំប្រពៃណីជាទម្រង់សិល្បៈដ៏ពិសេសរបស់ជនជាតិខ្មែរ។ ឆ្នាំ១៩៧៦ក្រោយពីលាចាកសិក្ខាបទ អ៊ំថាច់សាងបានជីតាខាងឪពុក និងគ្រូម្នាក់ទៀតឈ្មោះថាច់អ៊ុកបង្ហាត់បង្រៀនផ្ទាល់ លោកទាំងនេះសុទ្ធតែជាសិប្បករមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈរបាំ។ ដោយសារមានចិត្តស្រឡាញ់ចូលចិត្តរបាំតាំងពីតូចស្រាប់ ម្ល៉ោះហើយក្រោយមួយរយៈកាលហាត់ពត់ លោកថាច់សាងចាប់ផ្ដើមសម្តែងបានជាច្រើនតួដូចជាក្រុងរាបណ៍ ហនុមាន។ល។ ជាពិសេសគឺឈុតសម្ដែងស្រង់ចេញពីរឿងរាមកេរ្តិ៍។ អ៊ំសាង រៀបរាប់៖" ខ្ញុំជាអ្នកជំនាន់ទី៣ ដែលបានស្នងបន្តទម្រង់សិល្បៈនេះពីបុព្វបុរសបន្សល់ទុកមក។ កាលសម័យនោះ ក្រោយពីរដូវច្រូតកាត់រួចស្រេច ក៏ជារដូវដែលក្រុមយើងខ្ញុំចេញទៅសម្តែងបម្រើមាមីងតាមភូមិស្រុក ពីព្រោះរបាំជាប្រការសំខាន់ខាងស្មារតីមិនអាចខ្វះបានក្នុងការប្រជុំជីវភាពរបស់ជនរួមជាតិខ្មែរណាមបូ"។
ឆ្នាំ២០១៣ នៅពេលសាកលវិទ្យាល័យត្រាវិញសហការជាមួយនឹងមជ្ឈមណ្ឌលប្ដូរយោបល់អប់រំ បើកថ្នាក់បណ្តុះបណ្តាលដោយឥតគិតថ្លៃជូនយុវ័ន យុវតីខ្មែរ ពេលនោះមានតែអ៊ំថាច់សាងម្នាក់គត់ដែលបានអញ្ជើញមកបង្ហាត់បង្រៀន។ ការបណ្តុះបណ្តាលក្នុងមួយថ្នាក់ៗរួមមានសិក្ខាកាមចំនួន២០រូប សិក្ខាកាមទាំងនោះសុទ្ធតែជាសិស្សានុសិស្ស និស្សិតវ័យក្មេង។ ក្រៅពីនោះ នៅទាំងមានសិក្ខាកាមពី២០-៣០រូបជាកូនចៅជនរួមជាតិខ្មែរនៅតាមភូមិស្រុក និងនៅក្នុងភូមិសាស្រ្តដទៃទៀតមកចូលរៀន។ អ៊ំថាច់សាង រៀបរាប់៖ "ខ្ញុំរីករាយណាស់ ពេល ដែលបានចូលរួមគម្រោងស្តារឡើងវិញ និងស្នងបន្តសិល្បៈ របាំ ហើយប្រការត្រេកអរជាងនេះទៅទៀត គឺឃើញក្មួយៗយុវជនខ្មែរមានការចាប់អារម្មណ៍ទៅលើទម្រង់សិល្បៈនេះ"។ ទន្ទឹមនឹងនោះ ការស្តារឡើងវិញ និងស្នងបន្តសិល្បរបាំខ្មែរណាមបូ អ៊ំសាងនៅទាំងច្នៃម្កុដនិងឧបករណ៍ ភ្លេងបុរាណដ៏ប្រណីតរបស់ជនរួមជាតិខ្មែរមានដូច៖ ម្កុដក្រុងរាបណ៍ ហនុមាននិងឆៃយុាំ។ល។។
អ៊ំថាច់សាងរីករាយណាស់ពេលឃើញកូនស្រីពៅរបស់អ៊ំ ឈ្មោះថាច់ធី ង៉ុកយ្វៀង ជាអ្នកស្នងបន្ត "អាជីព"ពីអ៊ំ ដើម្បីអភិរក្សទម្រង់សិល្បៈដ៏វិសេសនេះ៕
លីសៀ - សុផល