អនុវត្តសេក្តីសម្រេចលេខ ០៣/NQ-TW របស់បក្សស្តីពី "កសាងនិងអភិវឌ្ឍវប្បធម៌វៀតណាម ជឿនលឿន ដិតដាមអត្តសញ្ញាណជាតិ" ខេត្តត្រាវិញមានសកម្មភាពជាច្រើន ដើម្បីរក្សាពង្រឹងនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ។
ការសម្តែងឈុតរបាំយក្សហនុមានប្រពៃណីរបស់ជនរួមជាតិខ្មែរនៅភូមិបាតីC ឃុំតឹបសុើង ស្រុកថ្កូវ ខេត្តត្រាវិញ។
ឲ្យតែដល់ខែ១០ចន្ទគតិ ជនរួមជាតិខ្មែរនៅវាលរាបទន្លេគឺវឡុង តែងត្រៀមបម្រុងពិធីបុណ្យអកអំបុក ត្រូវបានរៀបចំឡើងនៅថ្ងៃពេញបូណ៌មី ខែកត្តិក។ បុណ្យអកអំបុកឬថាបុណ្យសំពះព្រះខែ គឺជាឱកាសដែលជនរួមជាតិខ្មែរសម្តែងនូវការដឹងគុណចំពោះព្រះចន្ទ ដែលបានជួយពួកគាត់ទទួលបានភោគផលដំណាំដាំដុះ។ ទន្ទឹមនឹងនោះ គឺជាសញ្ញាប្រសព្វរដូវបញ្ចប់វស្សាឈានចូលរដូវប្រាំង។ ដោយឡែកជនរួមជាតិខ្មែរនៅខេត្តត្រាវិញ បុណ្យអកអំបុកថែមទាំងមានអត្ថន័យដ៏ពិសេសនៅពេលក្រសួងវប្បធម៌ ទេសចរណ៍និងកីឡា ទទួលស្គាល់ពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរនៅខេត្តត្រាវិញ គឺជាកេរដំណែលវប្បធម៌អរូបីជាតិ។ មាមីងមិនត្រឹមតែរៀបចំនៅនឹងផ្ទះឬក៏កន្លែងសហគមន៍ក្នុងភូមិស្រុកប៉ុណ្ណោះទេ ខេត្តត្រាវិញនៅទាំងរៀបចំពិធីបុណ្យនេះនៅមណ្ឌលកេរដំណែលរមណីយដ្ឋានថ្នាក់ជាតិស្រះស្រី ដោយមានពិធីកិច្ចឱឡារិក និងប្រកបដោយភាពពុះពោរ និងទាក់ទាញដោយមានល្បែងប្រជាប្រិយសម្បូរបែប ប្រកបដោយលក្ខណៈពិសេសរបស់ជនរួមជាតិខ្មែរណាមបូ មានដូច៖ ប្រណាំងទូក-ង វាយឆ្នាំង លោតការុង រុញឈើ។ល។ ពិធីកិច្ចនៅពេលយប់មានរៀបចំអំបុក ដំឡូង ដូង ត្រាវ។ល។ ដើម្បីរំលឹកនឹកដល់ព្រះចន្ទ បន្ទាប់មកនិងមានពិធីដង្ហែប្រទីបរំលេចដោយភ្លើងពណ៌ចម្រុះ យកទៅបណ្តែតនៅស្រះទឹកនៅពេលយប់នេះទៀតសោត មាននិទានរឿងព្រេង ដូច៖ ប្រវត្តិគូស្រះស្រី និទានរឿងអំពីព្រះចន្ទ។ល។ ត្រូវបានព្រឹទ្ធាចារ្យនិទានទូន្មាន ប្រៀនប្រដៅកូនចៅជំនាន់ក្រោយ។ល។ បងថាច់តាម នៅសង្កាត់៨ ក្រុងត្រាវិញ ឲ្យដឹង៖ "ឆ្នាំណាក៏ដូចឆ្នាំណា ខ្ញុំតែងឆ្លៀតឱកាសនាំគ្រួសារទៅចូលរួមពិធីបុណ្យអកអំបុក ដើម្បីរក្សានូវតម្លៃវប្បធម៌ប្រវេណីរបស់ជនជាតិ។ អាស្រ័យបានរដ្ឋយកចិត្តទុកដាក់ បានជាពិធីបុណ្យអកអំបុកត្រូវបានរៀបចំយ៉ាងឱឡារិក ម្ល៉ោះហើយមាមីងមានការត្រេកអរនិងមោទនភាពណាស់"។
គឺជាខេត្តមួយក្នុងចំណោមខេត្ត ដែលមានជនរួមជាតិខ្មែររស់នៅកុះករបំផុតនៅវាលរាបទន្លេគឺវឡុង ម្ល៉ោះហើយខេត្តត្រាវិញមានលក្ខណៈវប្បធម៌ដ៏ពិសេស។ ក្រៅពីបុណ្យអកអំបុក ខេត្តត្រាវិញ ថែមទាំងបានក្រសួងវប្បធម៌ទេសចរណ៍ និងកីឡាទទួលស្គាល់សិល្បៈចម្រៀងចាប៉ី របស់មាមីងខ្មែរជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិទៀតផង។ នេះគឺជាសិល្បៈសម្តែងទោល ដេញចាប៉ីបណ្តើរច្រៀងបណ្តើរដេញនិងច្រៀង ប្រកបដោយលក្ខណៈពិសេសរបស់ជនរួមជាតិខ្មែរ។ ចម្រៀងចាប៉ី គឺច្រៀងរៀបរាប់ពីរឿងអ្វីមួយជាបទកំណាព្យ ហើយត្រូវបានអ្នកចម្រៀង ដេញចាប៉ីច្រៀងបន្តទៅតាមចង្វាក់បទភ្លេង។ មានរឿងខ្លះអ្នកដេញចាប៉ីច្រៀងរៀបរាប់ពេញមួយយប់ក៏មាន។ លោកគឹម ង៉ុកសឿង ប្រធានគណៈជនជាតិស្រុកថ្កូវ ឲ្យដឹង៖ "កាលពីដើមឆ្នាំ២០១៤ ខេត្តត្រាវិញបានរៀបចំទទួលស្គាល់សិល្បៈចម្រៀងចាប៉ីនៅនឹងស្រុកថ្កូវ។ ជាពិសេស ជនរួមជាតិខ្មែរនៅស្រុកថ្កូវនិយាយដោយឡែក មានមោទនភាពណាស់ ពីព្រោះទម្រង់សិល្បៈដ៏ពិសេសរបស់ជនរួមជាតិខ្មែរ ត្រូវបានទទួលស្គាល់ជាកេរដំណែលវប្បធម៌ថ្នាក់ជាតិ"៕
ហាថាញ់-លីសៀ