ក្រោយពីរយៈកាល១៦ឆ្នាំសកម្មភាព កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៃមន្ទីរពហុព្យាបាលមណ្ឌលហ៊ុងហ្វា តែងពង្រីកបានល្អនូវតួនាទីភារកិច្ចរបស់គ្រូពេទ្យ គឺលត់ដំសីលធម៌ បង្កើនចំណេះវិជ្ជាដើម្បីលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺជូនប្រជាជន។
កិច្ចប្រជុំប្តូរវេននៅមន្ទីរពហុព្យាបាលមណ្ឌលហ៊ុងហ្វា។
មន្ទីរពហុព្យាបាលមណ្ឌលហ៊ុងហ្វា នៅភូមិសុកកូវ ឃុំហ៊ុងហ្វា ស្រុក ទីវកឹង ខេត្តត្រាវិញ។ ភូមិសុកកូវជាភូមិមួយឋិតនៅតំបន់ឆ្ងាយលក្ខណៈ នៃការធ្វើដំណើរទៅមកនៅជួបការលំបាក។ ចាប់ពីពេលមន្ទីរពហុព្យា បាលមណ្ឌលហ៊ុងហ្វាកសាងសម្រេចរួចរាល់ និងដាក់ឲ្យដំណើរការបានរួមចំណែកយ៉ាងសកម្មក្នុងការពិនិត្យ ព្យាបាលជំងឺជូនប្រជាជននៅឃុំចំនួន២ គឺហ៊ុងហ្វានិងតឹងហ្វា។ បច្ចុប្បន្ន មន្ទីរពហុព្យាបាលមណ្ឌលហ៊ុងហ្វា មានបុគ្គលិកពេទ្យ៨រូប ក្នុងនោះមានវេជ្ជបណ្ឌិតចំនួន២រូប គ្រូពេទ្យចំនួន២រូប ឧបដ្ឋាកចំនួន២រូប ឱសថការីម្នាក់និងសម្ភពម្នាក់។
មកកាន់មន្ទីរពហុព្យាបាលមណ្ឌលហ៊ុងហ្វា ចំណាប់អារម្មណ៍ដំបូងរបស់យើងខ្ញុំ គឺបានកងជួរគ្រូពេទ្យទទួលដោយភាពរាក់ទាក់និងបានប្រទះឃើញនូវរូបភាពកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតយកចិត្តទុកដាក់ក្នុងការពិនិត្យជំងឺ និងពិគ្រោះសុខភាពជូនប្រជាជន។ ក្រៅពីការពិនិត្យ ព្យាបាលជំងឺ កងជួរគ្រូពេទ្យនៅទាំងសហការជាមួយនឹងដំណាក់សុខាភិបាលឃុំ ជានិច្ចកាលចុះទៅសហគមន៍ប្រជាជនរស់នៅផ្សព្វផ្សាយដោយផ្ទាល់អំពីវិធីបង្ការទប់ស្កាត់ជំងឺរបេងពកក បង្ការទប់ស្កាត់រោគ HIV/AIDS និងការងារបង្ការទប់ស្កាត់រោគរាលដាលនៅពេលប្រសព្វរដូវ។ល។ ប្រការទាំងនេះ បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតី យល់ដឹងក្នុងប្រជាជនអំពីវិធីបង្ការនិងព្យាបាលជំងឺតាមបែបវេជ្ជសាស្រ្តទំនើប។ អាស្រ័យហេតុនោះ ប៉ុន្មានឆ្នាំកន្លង លើភូមិសាស្រ្តឃុំទាំង២ គ្មានករណីរោគរាលដាលកើតឡើងឡើយ។ ការងារចាក់វ៉ាក់សាំងបើកទូលាយត្រូវបានធានា សុវត្ថិភាពបរិមាណអ្នកជំងឺមកពិនិត្យ ព្យាបាលនិងស្តាប់ពិគ្រោះសុខភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន ឡើង។ មធ្យមភាគជារៀងរាល់ខែ មានអ្នកជំងឺមកពិនិត្យព្យាបាលនៅ មន្ទីរពហុព្យាបាលមណ្ឌលហ៊ុងហ្វាប្រមាណ៩០០លើកនាក់។ អ្នកមីងគីមធីសំណាង នៅឃុំហ៊ុងហ្វា ឲ្យដឹង៖ "ខ្ញុំវ័យចំណាស់ ស្ថានភាពគ្រួសារជួបការលំបាកច្រើន ម៉្លោះហើយខ្ញុំមិនព្រមឲ្យកូនៗជូនទៅពិនិត្យជំងឺនៅមន្ទីរពេទ្យស្រុក ពេលឈឺម្តងៗខ្ញុំមកពិនិត្យជំងឺនិងទទួលថ្នាំផឹក នៅមន្ទីរពហុព្យាបាលមណ្ឌលហ៊ុងហ្វា ពីព្រោះពេទ្យនេះនៅជិតផ្ទះ។ បច្ចុប្បន្ន សុខភាពរបស់ខ្ញុំមានភាពប្រសើរជាងមុនច្រើនជារៀងរាល់ខែ ខ្ញុំមកពិនិត្យជំងឺនិងទទួលថ្នាំផឹក២លើក"។
វេជ្ជបណ្ឌិត ឡឹមសើុងថាយ ប្រធានមន្ទីរពហុព្យាបាលមណ្ឌលហ៊ុងហ្វា ឲ្យដឹង៖ "ទោះបីការងារប្រចាំថ្ងៃច្រើនក៏ដោយ ប៉ុន្តែនៅមន្ទីរពហុព្យាបាលមណ្ឌលហ៊ុងហ្វា តែងបង្កលក្ខណសម្បត្តិជូនកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត ផ្លាស់វេនគ្នាចូលរួមវគ្គហ្វឹកហាត់ រៀនសូត្របង្កើនចំណេះដឹងខាងមុខជំនាញ ជម្នះលំបាក ដើម្បីអនុវត្តបានល្អនូវការងារថែទាំសុខភាពជូនប្រជាជន"៕
សឺនម៉ាល័យ-មុនី