14/03/2017 - 09:06

លើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺជូនប្រជាជន

អាស្រ័យ​ដោយ​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​ ម៉្លោះ​ហើយ​ប្រ​ពន្ធ​មូលដ្ឋាន​សុ​ខា​ភិ​បាល​ខេត្ត​បាក​លីវ​ ត្រូវ​បាន​វិ​និ​យោគ​ទុន​កសាង​យ៉ាង​សមរម្យ​ ឆ្លើយ​តប​តាម​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។

ក្រសួងសុខាភិបាល ពិនិត្យ លទ្ធផលកែលម្អ បែបបទពិនិត្យ ព្យាបាលជំងឺនៅ មន្ទីរពេទ្យពហុព្យាបាលខេត្តបាកលីវ។

មកទល់ពេលនេះ គុណភាពពិនិត្យព្យាបាលជំងឺនៅខេត្តបាកលីវ ពីមួយ ថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើររាល់មូលដ្ឋាន សុខាភិបាលសុទ្ធសឹងត្រូវ បានបង្កើនកម្រិត កសាងថ្មីយ៉ាងសមរម្យ ធានាដំណើរការសកម្មភាព; ស្ថានភាពខ្វះវេជ្ជបណ្ឌិតត្រូវបានកែលម្អ; កាត់បន្ថយបញ្ហាហួសចំណុះ នៅតាមមន្ទីរពេទ្យថ្នាក់លើ។ ជាមួយនឹងការអភិវឌ្ឍន៍បច្ចេកវិជ្ជាថ្មី មន្ទីរ ពេទ្យថ្នាក់ស្រុក បានផ្សព្វផ្សាយអនុវត្តវិធីវះកាត់តាមបែបទំនើបបន្សុទ្ធ តម្រងមូត្រសិប្បនិមិត្ត។ល។ ទន្ទឹមនឹងនោះ ការងារពិនិត្យព្យាបាលជំងឺ តាមបែបវេជ្ជសាស្រ្តបុរាណ ត្រូវបានផ្សព្វផ្សាយអនុវត្តយ៉ាងត្រឹមត្រូវ ចាប់ពីមន្ទីរពេទ្យ ខេត្តរហូតដល់ដំណាក់សុខាភិបាល ហើយពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែមានភាពជឿនលឿន ពិសេសគឺផ្នែកវេជ្ជសាស្រ្តបុ រាណនៅមន្ទីរពេទ្យស្រុកនិងទីរួមខេត្ត។

នាយកមន្ទីរសុខាភិបាលខេត្តបាកលីវ ប៊ូយក្វឹកណាម ឲ្យដឹង៖ នៅពេល ខាងមុខ ផ្នែកសុខាភិបាលបាកលីវ បន្តការរឹតបន្តឹងពិន័យ ក្រមសីលធម៌ រដ្ឋបាល ផ្សព្វផ្សាយអនុវត្តបច្ចេកទេសស៊ីជម្រៅនៅមន្ទីរពេទ្យគ្រប់ថ្នាក់ ។ លើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺ សំដៅធ្វើឲ្យប្រជាជនពេញ ចិត្ត កាត់បន្ថយបញ្ហាហួសចំណុះនៅតាមមន្ទីរពេទ្យថ្នាក់លើ បង្កើន សមត្ថភាពសុខាភិបាលថ្នាក់ឃុំ;  បង្កើនការងារសង្គមូបនីយកម្មសុខាភិ បាល; ធានាគ្រួសារប្រជាជននៅជនបទ៧០% គ្រួសារប្រជាជននៅទី ក្រុង៨០% មានចំណេះដឹងជាមូលដ្ឋាន អំពីការថែទាំសុខភាពជាចាំបាច់ ក្នុងគ្រួសារនិងសហគមន៍។ល។ ដើម្បីសម្រេចបានទិសដៅដូចពោល ខាងលើ ផ្នែកសុខាភិបាលខេត្តបាកលីវនឹងផ្សព្វផ្សាយ "លេខទូរស័ព្ទ Hotline" ប្ដេជ្ញាដកហូតចេញពីការងាររបស់ផ្នែក ចំពោះបុគ្គលណាដែល មានលក្ខណសម្បត្តិមិនសក្តិសមនឹងកងជួរគ្រូពេទ្យ" វិនិច្ឆ័យយ៉ាងម៉ឹង ម៉ាត់ ចំពោះសមូហភាពនិងបុគ្គលប្រព្រឹត្តល្មើស និងផ្ដល់ការលើកទឹក ចិត្តស្ងើចសរសើរ លើកឡើងជាគំរូបានទាន់ពេល ចំពោះបុគ្គលិកណា ដែលអស់ពីចិត្តនឹងអ្នកជំងឺ។ ទន្ទឹមនឹងនោះ កសាងនិងរៀបចំផ្សព្វ ផ្សាយ ប្រកបដោយប្រសិទ្ធភាពផែនការពង្រីកប្រភពធនធានមនុស្ស ផ្នែកសុខាភិបាលនៅតាមមូលដ្ឋាន ពិនិត្យ ព្យាបាលជំងឺ ត្រួតពិនិត្យជា ប្រចាំនិងពិនិត្យ វិនិច្ឆ័យបទល្មើសក្នុងការពិនិត្យ ព្យាបាលជំងឺ។ បច្ចុប្បន្ន ផ្នែកសុខាភិបាលខេត្ត កំពុងផ្ដុំកម្លាំងបង្ការទប់ស្កាត់រោគរាលដាល។ ជា ពិសេស យកចិត្តទុកដាក់ដល់ការងារផ្សព្វផ្សាយអប់រំសុខភាព សំដៅ ផ្ដល់ជូននូវចំណេះដឹងអំពីការម្ចាស់ការថែទាំសុខភាពដល់សហគមន៍ ។
បច្ចុប្បន្ន បាកលីវមានមូលដ្ឋានសុខាភិបាលចំនួន១១១កន្លែង ដោយ មានបុគ្គលិកជាង៣.៨០០នាក់ កំពុងធ្វើសកម្មភាពក្នុងផ្នែក (វេជ្ជបណ្ឌិត ៨រូប/ម៉ឺននាក់; ឱសថបណ្ឌិត១,៣៨រូប/ម៉ឺននាក់)។ ពលានុភាពនៃការ ប្រើប្រាស់គ្រែសម្រាកព្យាបាលនៅតាមមូលដ្ឋាន ពិនិត្យព្យាបាលជំងឺទូ ទាំងខេត្តសម្រេច១១៥% (ក្នុងនោះ មន្ទីរពេទ្យថ្នាក់ខេត្ត សម្រេច១១១% មន្ទីរពេទ្យថ្នាក់ស្រុកសម្រេច១១០% )៕

ញឺប៊ិញ(TTXVN)-  ពេជ្រសឿន

ចែករំលែកអត្ថបទ