ជាមួយនឹងកងជួរកម្មាភិបាលអស់ពីចិត្តមានបទពិសោធន៍ ហើយមូលដ្ឋានសម្ភារៈត្រូវបានវិនិយោគកសាងគ្រប់គ្រាន់ ដំណាក់សុខាភិបាលថើយថាញ់ស្រុកថើយឡាយ (ក្រុងកឹងធើ) តែងសម្រេចភារកិច្ចថែទាំសុខភាពជូនប្រជាជនបានល្អ រួមចំណែកកសាងថើយថាញ់ក្លាយទៅជាឃុំជនបទថ្មី។
ប្រជាជនមកពិនិត្យជំងឺ នៅដំណាក់សុខាភិបាលឃុំថើយ ថាញ់។
ឆ្នាំ២០១៦ និងប៉ុន្មានខែដើមឆ្នាំ២០១៧ នៅលើភូមិសាស្រ្តឃុំថើយថាញ់ គ្មានរោគរាលដាលធំៗកើតឡើងឡើយ។ ដំណាក់សុខាភិបាលឃុំថើយថាញ់ ពិនិត្យព្យាបាលជំងឺបានជាង ១៤.០០០នាក់។ រីឯកម្មវិធីសុខាភិបាលជាតិ មានដូច៖ ចាក់ថ្នាំធន់នឹងរោគ ផែនការគ្រួសារ ។ល។ សុទ្ធតែសម្រេចបាន១០០%។វេជ្ជបណ្ឌិតង្វៀងវុាំងហើុង ប្រធានដំណាក់សុខាភិ បាលឃុំថើយថាញ់ ឲ្យដឹងដោយក្តីរីករាយ៖ "ប្រៀបធៀបនឹងប៉ុន្មានឆ្នាំមុន ស្ថានភាពថែទាំ សុខភាពជូនប្រជាជនសម្រេចបានលទ្ធផលល្អ គួរឲ្យកត់សម្គាល់ គ្មានរោគរាលដាលធំដុំ ចំ ពោះភាគកម្រិតដែលថ្នាក់លើប្រគល់ឲ្យសុទ្ធតែបានសម្រេចនិងសម្រេចលើសផែនការ។ ឆ្នាំកន្លង ដំណាក់សុខាភិបាលបានថ្នាក់លើបង្កើនវេជ្ជបណ្ឌិត១រូប និងកម្មាភិបាល២រូប រីឯ មូលដ្ឋានសម្ភារៈតែងបានបង្កើនកម្រិតជិត១ពាន់លានដុង ។ ប្រការសំខាន់ជាងនេះ ទៅ ទៀតគឺស្មារតីភ្ញាក់រលឹករបស់ប្រជាជនក្នុង ការថែទាំសុខភាពនាសព្វថ្ងៃមានការកើនឡើង។ មាមីងតែងម្ចាស់ការ ចូលរួមក្នុងកម្មវិធីសុខាភិបាល ចូលរួមទិញប័ណ្ណធានារ៉ាប់រងសុខាភិ បាលនិងមិនរួញរាទៅដំណាក់សុខាភិបាលពិនិត្យព្យាបាលជំងឺ"។
ដំណាក់សុខាភិបាលឃុំថើយថាញ់ នៅទាំងមានកងជួរសហការីសុខាភិបាលស្ម័គ្រចិត្ត អា ស្រ័យ ហេតុនោះ ចំពោះយុទ្ធនាការផ្សព្វផ្សាយ ចលនា តែងសម្រេចប្រសិទ្ធភាពខ្ពស់។ កម្មវិធីថែទាំសុខភាពអ្នកម្តាយនិង កុមារអាយុក្រោម១ឆ្នាំតែងអនុវត្តបានល្អ។ កងជួរសហការី ក៏មានតួនាទី យ៉ាងសំខាន់ក្នុងការងារផ្សព្វផ្សាយ ស្តីពីគោលនយោបាយធានារ៉ាប់រង សុខាភិ បាល។ ដូច្នេះប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលដោយ ស្ម័គ្រចិត្តសម្រេចជិត៨០%។ បច្ចុប្បន្ន ដំណាក់សុខាភិបាលមានកម្មាភិបាលចំនួន៨រូប ក្នុងនោះ មានវេជ្ជបណ្ឌិត១រូប និងមានកម្មាភិបាលជាច្រើនរូបទៀត បានបញ្ជូនទៅរៀនលើកកម្ពស់មុខជំនាញ។ ពូយ័ញ ហ្វាង នៅឃុំឌិញម៉ូង ស្រុកថើយឡាយ រៀបរាប់ឲ្យដឹង៖ "ត្បិតតែខ្ញុំទិញ ប័ណ្ណ ធានារ៉ាប់រងសុខាភិបាលនៅឃុំឌិញម៉ូងក៏ដោយ ប៉ុន្តែដោយផ្ទះខ្ញុំ នៅជិតដំណាក់សុខាភិបាលឃុំ ថើយថាញ់ ហើយត្រង់ផ្លូវខ្ញុំទៅធ្វើការទៀត ម៉្លោះហើយខ្ញុំតែងពិនិត្យជំងឺនៅទីនេះតែម្តង។ វេជ្ជបណ្ឌិតតែង អស់ពីចិត្តពិនិត្យជំងឺ និងណែនាំឲ្យខ្ញុំប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព"។
លោកង្វៀងវុាំងបែបា ប្រធានគណៈកម្មាធិការប្រជាជនឃុំថើយថាញ់ ឲ្យដឹង៖ "កងជួរកម្មា ភិបាល ដំណាក់សុខាភិបាលបានរួមចំណែកយ៉ាងប្រ សិទ្ធភាពក្នុងការកសាងជនបទថ្មីនៅ ភូមិភាគ ឆ្លងតាមរយៈការងារថែទាំសុខភាព។ ឆ្នាំកន្លង ដំណាក់សុខាភិបាលធ្វើសេនាធិការ ជូនឃុំស្តារ ព្រែកប្រឡាយតាមមណ្ឌលតាំងទីលំនៅ ដើម្បីបង្ការរោគរាលដាល មិនទុកឲ្យ កើតឡើងនូវសម្បុករោគគ្រុនឈាមនៅលើភូមិសាស្រ្ត ហើយចលនាប្រជាជនចូលរួម និងប្រើ ប្រាស់ប័ណ្ណធានារ៉ាប់រងសុខាភិបាលឲ្យបានល្អ។ ដំណាក់សុខាភិបាលឃុំថើយថាញ់ ពិតជា កន្លែងថែទាំសុខ ភាពគួរជាទីទុកចិត្តរបស់ប្រជាជន"៕
ថាញ់ភូ-សុផល