សារមន្ទីរខេត្តសុកត្រាំងតម្កល់នូវវត្ថុតាំងជាច្រើន ដែលជាទីសម្គាល់នៃវប្បធម៌៣ជនជាតិ កិញ - ខ្មែរ - ចិន រួបរួមសាមគ្គី រស់នៅជិតដិតជាមួយគ្នាតាំងពីយូរលង់។
មណ្ឌលដាក់តាំងវប្បធម៌ខ្មែរនៅក្នុងសារមន្ទីរសុកត្រាំង ។
ឆ្នាំ១៩៩២ ចាប់ពីពេលបង្កើតខេត្តសុកត្រាំងមក មានសារមន្ទីរ២ នោះគឺសារមន្ទីវប្បធម៌ខ្មែរ រក្សាទុកវត្ថុតាំងនានាស្ដីពីវប្បធម៌ខ្មែរ និងសារមន្ទីរសុកត្រាំង រក្សាទុកវត្ថុតាំងប្រវត្តិសាស្រ្តបដិវត្តន៍។ ឆ្នាំ២០០២ គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានចេញសេចក្ដីសម្រេចរួបរួមបញ្ចូលសារមន្ទីរទាំងពីរនេះ ទៅជាសារមន្ទីរសុកត្រាំង។ សារមន្ទីរខេត្តសុកត្រាំង គឺជាសារមន្ទីរចម្រុះមានមុខងារសិក្សាស្រាវជ្រាវ។ កម្រងសិក្សាស្រាវជ្រាវទាំងឡាយបានរក្សាទុកដាក់តាំងវត្ថុសម្រាប់អប់រំ និងបម្រើការមហាជន។ សព្វថ្ងៃក្នុងការអនុវត្តន៍មុខងារសិក្សាស្រាវជ្រាវ សារមន្ទីរសុកត្រាំងបានសិក្សាស្រាវជ្រាវ ដាក់តាំងវត្ថុជាង១៣.០០០មុខ ដែលមានតម្លៃផ្នែកខាងវប្បធម៌ វិទ្យាសាស្រ្តប្រវត្តិសាស្រ្ត។ល។សម្រាប់ រៀបចំឲ្យទៅជាកម្រងវត្ថុតាំង តំណាងឲ្យអត្តសញ្ញាណដោយឡែករបស់ជនជាតិនីមួយៗ។ មកកាន់សារមន្ទីរខេត្តសុកត្រាំង ភ្ញៀវកាន់តែយល់ច្បាស់អំពីវប្បធម៌៣ជនជាតិ៖ កិញ - ខ្មែរ - ចិន។ សារមន្ទីរខេត្ត បានរៀបចំដាក់តាំងបង្ហាញពីបរិយាកាស"ដើងកាតាយតឺ" ឡកម៉ុងសាយ ចម្រៀងតេវ ទស្សនីយភាពយូកេ ទស្សនីយភាពរបាំ ឡកឆៃយាំុ រាំវង់ ភ្លេងពិណពាទ្យ។ល។ ពិធីគោរពបុព្វការីជន បុណ្យង៉ីនអ៊ុង បុណ្យអកអំបុក បុណ្យសែនដូនតា បុណ្យកឋិន បុណ្យកំសាន្តស្រុក ម្ហូបអាហារប្រណីតៗរួមមាន៖ នំប៉ៀសាច់ក្រក ប្រហុក។ របរគូរគំនូរលើផ្ទាំងកញ្ចាក់ ត្បាញកន្ទេល ឆ្លាក់ក្បូរក្បាច់។ល។ ភ្ញៀវទេសចរ ថាច់ធីដានីនៅ ខេត្តបាកលីវ មកទស្សនាសារមន្ទីរខេត្តសុកត្រាំង ឲ្យដឹង៖ "ឆ្លងតាមរយៈទម្រង់រូបភាព និងវត្ថុតាំងនានាដែលដាក់តាំងនៅសារមន្ទីរ បញ្ជាក់ឲ្យដឹងថា ជនជាតិនីមួយៗមានលក្ខណៈវប្បធម៌ដោយឡែកៗ។ ក្រោយពីទស្សនាជាក់ស្ដែងនៅសារមន្ទីរសុកត្រាំង ញាំុងឲ្យខ្ញុំកាន់តែយល់ដឹង ច្រើនថែមទៀតអំពីវប្បធម៌៣ជនជាតិ កិញ -ខ្មែរ -ចិនដើម្បីបម្រេីឲ្យការ សរសេរនិក្ខេបបទសិក្សាស្រាវជ្រាវរបស់នាងខ្ញុំកាន់តែល្អថែមទៀត"។
យោងប្រសាសន៍របស់លោកឡឹមវិញភឿង អនុប្រធានមន្ទីរវប្បធម៌កី ឡានិងទេសចរណ៍ខេត្តសុកត្រាំង៖ សព្វថ្ងៃសារមន្ទីរខេត្តសុកត្រាំង មិនត្រឹមតែដាក់តាំងវត្ថុវប្បធម៌របស់ជនជាតិកិញ -ខ្មែរ -ចិនប៉ុណ្ណោះទេ នៅទាំងដាក់តាំងវត្ថុកេរដំណែលប្រវត្តិសាស្រ្តបដិវត្តន៍ក្នុងដំណាក់កាលតស៊ូ ដណ្តើមឯករាជ្យរបស់កងទ័ពនិងប្រជាជនសុកត្រាំងទៀតផង។ ព្រោះហេតុនោះ បានជាសារមន្ទីរសុកត្រាំង គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនានិងសិក្សាស្រាវជ្រាវ។ មធ្យមភាគរៀងរាល់ឆ្នាំសារ មន្ទីរខេត្តសុកត្រាំងមានភ្ញៀវទេសចរមកទស្សនាជាង៤០០.០០០លើកនាក់"៕
យ្វីអាញ់ - សេរី