03/01/2017 - 17:00

បង្ការជំងឺឲ្យកុមារនាពេលប្រសព្វរដូវធាតុអាកាសប្រែប្រួល

ផ្នែកសុខាភិបាលខេត្តបាកលីវកំពុងផ្សព្វផ្សាយវិធានការនានា សំដៅ បង្កើនការងារបង្ការជំងឺឲ្យកុមារក្នុងលក្ខណៈធាតុអាកាសប្រសព្វរដូវ ពិ សេសគឺជំងឺរលាកសួត រាករូស ពងដៃជើងមាត់ គ្រុនឈាម។ល។

កុមារ​កើតរោគ​ពងដៃ​ជើងមាត់ត្រូវ​បានសម្រាក​ព្យាបាល​នៅមន្ទីរ​ពហុព្យា​បាល​ខេត្ត​បាក​លីវ ។

ព្រមជា​មួយនោះ មជ្ឈ​មណ្ឌល​នៃសុខា​ភិបាល​បង្ការ​ខេត្ត​បាន​សហការ​ជាមួយ​នឹងរដ្ឋអំ​ណាច​ភូមិ​ភាគ ស្ថា​ប័ន​អង្គការ​មហាជន​ជំរុញ​ខ្លាំង​ក្លានូវ​ការងារ​ផ្សព្វ​ផ្សាយ ផ្ដល់​អនុសាសន៍​ដល់​ប្រ​ជាជន អាណា​ព្យា​បាល គប្បីយក​ចិត្តទុកដាក់​ថែទាំសុខ​ភាព​កុមារ បង្កើន​ការត្រួត​ពិនិត្យ​តាមដានកា​រ​ប្រែប្រួល​នៃប្រ​ភព​ជំ​ងឺ ចំនួន​អ្នក​កើត​ជំងឺ​ថ្មីនិង​សម្បុក​មេរោគ​។ បាញ់ថ្នាំ​កំចាត់​មេរោគ​ក្នុង​បរិស្ថាន​។ បន្ត​ការ​ហ្វឹក​ហាត់ ណែ​នាំ​កម្មាភិ​បាល​សុខាភិ​បាល ប្រជា​ជន អំពី​វិ​ធី​ព្យាបាល​បង្ការ​រោគ។ ធានា​មាន​គ្រប់​ចំនួន​ថ្នាំ បរិក្ខារ​ពេទ្យ បន្ទប់​សម្រាប់ព្យាបាល​ជំ​ងឺ​។ល។

តាមការ​កត់ចំណាំ​របស់​ផ្នែក​សុខា​ភិបាល ចាប់ពីនេះ​រហូតដល់​ចុង​ឆ្នាំ​ធាតុ​អាកាស​ក្នុង​ភូមិ​សាស្រ្ត មាន​ភាព​ប្រែប្រួល​ខុសប្រ​ក្រតី បង្ក​ជា​ផល​ប៉ះពាល់​មិនល្អដល់​សុខ​ភាព​កុមារ​។ អាស្រ័យ​ហេតុនោះ អា​ណា​ព្យា​បាល គប្បី​យកចិ​ត្ត​ទុកដាក់​សំខាន់​ដល់​ការអនុវត្តន៍​ត្រឹម​ត្រូវ​នូវ​ការ​ណែ​នាំរបស់​ផ្នែក​ជំ​នាញ។ មិន​គប្បី​សម្រេចចិត្ត​ទិញថ្នាំ​ព្យាបាល​រោគ​ឲ្យកុ​មារខណៈ​ពេលមាន​ជំងឺ គប្បី​យកកុមារ​ទៅពិនិត្យ​នៅ​មណ្ឌល​​សុខា​ភិ​បាលដែល​នៅជិត​បំផុត ដើម្បី​មានវិធាន​ការព្យា​បាលជំងឺ​ឲ្យកុមារ​បាន​សមស្រប ។

​ក្នុងប៉ុន្មាន​ថ្ងៃកន្លង ដោយ​សារឥទ្ធិ​ពលនៃធាតុ​អាកាសនា​ពេល​ប្រសព្វ​រដូវ បង្កឲ្យ​មានការប្រែ​ប្រួលយ៉ាង​ច្រើន ដូចជាភ្លៀង​​ ក្តៅខុស​ប្រក្រ​តី បង្ក​ឲ្យសំណើម​កើន​ខ្ពស់​ជាលក្ខណៈងាយ​ស្រួលស​ម្រាប់​ប្រភេទ​វី​រុស បង្កជំងឺ​លើកុមារ​។ កុមារមាន​អាយុតិច​កាល​ណា គឺការប្រែ​ប្រួល​នៃ​ជំងឺ​កាន់​តែ​ឆាប់ ដោយ​សារ​សមត្ថ​ភាពទប់​ទល់ក្នុង​រាង​កាយ​កុមារ​នៅ​ខ្សោយ។

​តាមការ​កត់សម្គាល់​របស់ផ្នែក​ព្យាបាល​កុមារនៃ​មន្ទីរ​ពហុព្យា​បាល​ខេត្តបាក​លីវ ប៉ុន្មាន​ថ្ងៃកន្លង កុមារ​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ ដោយសារ​ជំងឺ​រលាកសួត រាក​រូស ពងដៃ​ជើង​មាត់ គ្រុន​ឈាម មាន​ចំ​នួន​កើន​ឡើង​ខ្ពស់ ជួនកាលមាន​ថ្ងៃខ្លះ​មានអ្នក​ជំងឺ​ជាង​១០០​នាក់ មក​ពិនិត្យ​ព្យាបាល​។

ចំនួនករណី​កើតរោគ​លើកុមារ​កើន​ខ្ពស់ បង្កឲ្យមាន​​ស្ថាន​ភាព​ហួស​ចំ​ណុះនៃ​ផ្នែកខ្លះ​របស់​មន្ទីរ​ពេទ្យ​មណ្ឌល​សុខាភិបាល​មួយ​ចំនួន​សំ​ខាន់គឺ​មន្ទីរពេទ្យ​ថ្នាក់​លើ។ គិតដោយឡែក​ត្រឹម​តែរយៈ​ពេល​២ខែ​ជិត នេះ នៅមន្ទីរ​ពហុព្យា​បាល​ខេត្ត​បាក​លីវ បានទទួលកុ​មារកើត​ជំងឺ​រលាកសួត​រាប់​រយករណី សំ​ខាន់​គឺ​កុមារ​ក្រោមអាយុ​៥ឆ្នាំ។ ចំណែក​ខាងជំងឺ​គ្រុន​ឈាមមាន​អ្នកជំងឺ​ជាង​៥០០​ករណី កើន​ជាង៣០​% បើ​ប្រៀប​ធៀប​នឹងរយៈ​ពេលដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​។ ប៉ុន្តែ​ប្រការ​គួរ​បា​រម្ភ គឺលើ​ភូមិ​សាស្រ្ត កើត​មាន​សម្បុក​រោគ​គ្រុន​ឈាម​ទាំ​​ងតូចធំជាង​៨០ សម្បុកនៅ​ពាស​ពេញ បង្ក​ជា​ភាព​លំ​បាក​ក្នុង​ការ​ងារ​បង្ការ​បង្រ្កាប​៕

ហ្វិញសឺ(TTXVN) -ថាច់សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​បាក​លីវ